វិស័យឯកជន គាំទ្រកញ្ចប់ថវិការរាជរដ្ឋាភិបាលក្នុងការពន្លឿន និងពង្រីកអាជីវកម្ម

2022/02/15 08:16:00 pm        800

ភ្នំពេញ៖ វិស័យឯកជន គាំទ្រដល់មូលនិធិសម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជារបស់រាជរដ្ឋាភិបាល ក្នុងកញ្ចប់ថវិការចំនួន ១០០ លានដុល្លារអាមេរិក ដែលជាចលករមួយយ៉ាងសំខាន់ ក្នុងការពន្លឿនដល់ SME និងវិស័យកសិកម្ម ដើម្បីពង្រីកខ្សែច្រវ៉ាក់អាជីវកម្ម សម្រាប់បម្រើទីផ្សារ និងការប្រកួតប្រជែង។

លោកឧកញ៉ា ហង់ សុគន្ធ សម្ព័ន្ធសហគមន៍កសិកម្មកម្ពុជា បានលើកឡើង នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះថា នៅ​ក្នុងស្ថានភាព នៃការរីករាលដាលជម្ងឺកូវីដ ១៩ នេះ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងនោះរាជ-រដ្ឋាភិបាលបានផ្តល់​ហិរញ្ញប្បទាន​ជា​បន្តបន្ទាប់ ដើម្បីជួយ​ជ្រោមជ្រែង​ដល់វិស័យកសិកម្ម ​ក៏ដូចជាសហគ្រាសធុនតូច​ និងមធ្យម ជាក់ស្តែង​នៅក្នុងឆ្នាំ ២០២១ កន្លងមកនេះ វិស័យកសិកម្មបានសម្រេចនូវកំណើនល្អប្រសើរ​ក្នុងរង្វង់​ប្រមាណ ១,៤% ។

លោកឧកញ៉ា បានថ្លែងនូវការគាំទ្រពេញទំហឹង​ ក្រោមការគិតគូរដ៏ខ្ពង់ខ្ពស់​របស់រាជរដ្ឋាភិបាល លើ​កញ្ចប់ថវិការ​ចំនួន ១០០ លានដុល្លារ ដែលរាជរដ្ឋាភិបាល នឹងអាចជួយដល់វិស័យសហគ្រាស​ធុនតូច​ និងមធ្យម និងវិស័យ​កសិកម្ម បានពង្រីកខ្លួនក្នុងខ្សែសង្វាក់ផលិតកម្មបន្ថែមទៀត សម្រាប់​ការផ្គត់ផ្គង់ និងការប្រកួតប្រជែងនៅលើទីផ្សារ​។

ស្រដៀងគ្នានេះ លោកឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូច និង​មធ្យម​កម្ពុជា លើកឡើងថា ចំពោះគម្រោងផ្តល់ហិរញ្ញប្បទានជួយដល់វិស័យ SME និង​វិស័យកសិកម្ម វាជាការរួមចំណែកដ៏សំខាន់ក្នុងការលើកកម្ពស់សហគ្រាសដែលនៅរងនឹង វិបត្តិ​ជំងឺកូវីដ១៩ នេះ ​យងើបឡើងវិញ, ប៉ុន្តែមកដល់បច្ចុប្បន្នមានសហគ្រាសជាច្រើន បានជួបបញ្ហា​ប្រាក់​កម្ចីដែល​មាន​ការ​ប្រាក់ខ្ពស់​ ដែលមិនអាចធ្វើឲ្យពួកគាត់ទទួលកញ្ចប់ថវិការរបស់រាជរដ្ឋាភិ-បាល ដែលមាន​ការប្រាក់​ទាបនេះឡើយ។

លោកឧកញ៉ា ស្នើសុំដល់ក្រសួងស្ថានប័នពាក់ព័ន្ធ គួរតែជួយរៀបចំហិរញ្ញវត្ថុឡើងវិញ ដើម្បីឲ្យពួក​គាត់​មានលទ្ធភាពទទួលបានកញ្ចប់ថវិការយកទៅប្រើប្រាស់ ​សម្រាប់ការពង្រីកខ្លួនបន្ថែម។

ជុំវិញការផ្តល់ហិរញ្ញប្បទានជំហានបន្តនេះ, ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញ បានថ្លែងថា ចំពោះការបន្ថែមមូលនិធិចំនួន ១០០ លានដុល្លារអាមេរិកនេះ ជាការ​ប្រើប្រាស់​មូលនិធិសម្រាប់ត្រៀមបម្រុង គំាំទ្រសកម្មភាពសេដ្ឋកិច្ចដូចជា សកម្មភាពសេដ្ឋកិច្ច​របស់សហគ្រាសធុនតូច និងមធ្យមដែលគ្រោងនៅក្នុងថវិកាឆ្នំា២០២១។

មូលនិធិដែលត្រូវបានបន្ថែមនឹងធ្វើការបែងចែកជាពីរមុខសញ្ញា ដោយផ្តល់ជូនធនាគារអភិវឌ្ឍន៍​ជនបទ និងកសិកម្ម ចំនួន ៥០ ​លានដុល្លារអាមេរិក និងធនាគារសហគ្រាសធុនតូច ​និងមធ្យមចំនួន ៥០ លានដុល្លារអាមេរិក ​ដើម្បីប្រើប្រាស់ក្នុងទិសដៅគំាំទ្រដល់សកម្មភាពរបស់ SME​​ ដែលកំពុង​មាន​តម្រូវការហិរញ្ញវត្ថុ ​ដល់ការគំាំទ្រទៅដល់វិស័យស្រូវអង្ករកម្ពុជា, ​ការចិញ្ចឹមសត្វ, ការដំាដុះ​បន្លែដំណាំ ​ក៏ដូចជាផ្តល់ការគំាំទ្រ​ទៅដល់យន្តការសហហិរញ្ញប្បទាន ចែក​រំលែកហានិភ័យ​ជាមួយ​គ្រឹះស្ថានធនាគារ ​និងហិរញ្ញវត្ថុ៕អត្ថបទ៖ សុន រ៉ាឌី


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        244
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm