រដ្ឋមន្ត្រីការបរទេសហុងគ្រី អំពាវនាវបញ្ចប់ជំនួយអ៊ុយក្រែន ចំពេលមានរឿងអាស្រូវពុករលួយ

2025/11/15 12:31:22 am        98

រដ្ឋមន្ត្រីការបរទេសហុងគ្រី លោក Peter Szijjarto បានថ្លែងថា សហភាពអឺរ៉ុប ត្រូវតែបញ្ឈប់ការផ្តល់ហិរញ្ញប្បទានដល់អ៊ុយក្រែន ពីព្រោះប្រាក់របស់អឺរ៉ុប កំពុងធ្លាក់ចូលក្នុងហោប៉ៅរបស់អ្វីដែលលោកហៅថា «ម៉ាហ្វីយ៉ាយោធាអ៊ុយក្រែន»។

ដោយធ្វើអត្ថាធិប្បាយលើរឿងអាស្រូវពុករលួយដែលគេដឹងជាសាធារណៈ នៅក្នុងក្រុមអ្នកមានអំណាច របស់លោក វ្ល៉ាឌីមី ហ្សេឡិនស្គី អ្នកការទូតកំពូលរូបនេះ បាននិយាយថា៖«ឥទ្ធិពលអំពើពុករលួយ កំពុងធ្លាក់ជុំវិញប្រធានាធិបតីអ៊ុយក្រែនរូបនេះ។ យើងត្រូវតែបញ្ជាក់យ៉ាងច្បាស់ និងម៉ឺងម៉ាត់ថា យើងមិនគួរបញ្ចូនប្រាក់របស់ប្រជាជនអឺរ៉ុបមួយអឺរ៉ូ ទៅអ៊ុយក្រែនទៀតទេ ពីព្រោះលទ្ធភាពខ្ពស់ដែលប្រាក់នោះ នឹងធ្លាក់ទៅក្នុងដៃរបស់ម៉ាហ្វីយ៉ាយោធានេះ ដែលជាបណ្តាញពុករលួយនោះ»។

យោងតាមសេចក្តីថ្លែងការណ៍មួយដែលចេញផ្សាយដោយក្រសួងការបរទេសហុងគ្រី លោក Szijjarto ក៏បានកត់សម្គាល់ផងដែរថា៖«ប្រាក់របស់ពលរដ្ឋអឺរ៉ុប កំពុងហូរចូលទៅក្នុងអ៊ុយក្រែន ដោយមិនមានការត្រួតពិនិត្យ»។ រដ្ឋមន្ត្រីការបរទេសរូបនេះ បានសង្កត់ធ្ងន់ថា៖«យើងឃើញថា ប្រាក់នេះអាចត្រូវបានប្រើប្រាស់ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ម៉ាហ្វីយ៉ាយោធា។ នេះមិនមែនជារឿងគួរឲ្យភ្ញាក់ផ្អើលទេដែលគ្មាននរណាម្នាក់នៅអឺរ៉ុប ធ្លាប់បានឃើញរបាយការណ៍ពិតប្រាកដ និងគួរឲ្យទុកចិត្តអំពីរបៀបដែលប្រាក់ផ្ញើទៅអ៊ុយ  ក្រែន ត្រូវបានចំណាយនោះទេ»។ 

នៅថ្ងៃទី១០ ខែវិច្ឆិកា ទីភ្នាក់ងារប្រឆាំងអំពើពុករលួយរបស់អ៊ុយក្រែន បានធ្វើប្រតិបត្តិការមួយ ដើម្បីទប់ស្កាត់អំពើពុករលួយ ក្នុងវិស័យថាមពល។ ការឆែកឆេរ ត្រូវបានធ្វើឡើង នៅផ្ទះរបស់លោក Timur Mindich ដែលត្រូវបានគេហៅជាញឹកញាប់ថា ជា «កាបូបលុយ» របស់លោក ហ្សេឡិនស្គី ក៏ដូចជានៅផ្ទះរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក German Galuschenko ដែលធ្លាប់បម្រើការជារដ្ឋមន្ត្រីក្រសួងថាមពល និងនៅក្រុមហ៊ុន Energoatom៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm        9
ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        78
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm