ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន ស្នើសុំជំនួយបន្ថែម

2025/11/15 12:35:11 am        72

ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន (UNRWA) ដែលលែងទទួលបានថវិកាពីសហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានស្នើសុំថវិកាបន្ថែមពីប្រទេសផ្តល់ជំនួយផ្សេងទៀត ដោយព្រមានថា ប្រតិបត្តិការរបស់ខ្លួន អាចនឹងរងផលប៉ះពាល់ បើគ្មានចំណូលសាច់ប្រាក់។

ប្រធានទីភ្នាក់ងារ លោក Philippe Lazzarini  បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖«យើងដំណើរការរៀងរាល់សប្តាហ៍ រៀងរាល់ខែ។ ខ្ញុំដឹងថា គិតត្រឹមថ្ងៃនេះ យើងនឹងអាចដំណើរការប្រាក់ខែរបស់យើង នៅក្នុងខែវិច្ឆិកា ប៉ុន្តែមិនដឹងថាតើយើងនឹងអាចដំណើរការប្រាក់ខែរបស់យើង នៅក្នុងខែធ្នូឬអត់នោះទេ»។

អ៊ីស្រាអែលបានហាមឃាត់ UNRWA មិនឲ្យធ្វើប្រតិបត្តិការនៅលើទឹកដីរបស់ខ្លួន បន្ទាប់ពីចោទប្រកាន់បុគ្គលិកមួយចំនួនរបស់ខ្លួនថា បានចូលរួមក្នុងការវាយប្រហារនៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ ដោយក្រុមហាម៉ាស ដែលបានបង្កឲ្យមានជម្លោះបង្ហូរឈាម នៅតំបន់ហ្កាហ្សា។

បន្ទាប់ពីការចោទប្រកាន់ទាំងនោះ សហរដ្ឋអាមេរិក ដែលជាអ្នកផ្តល់ជំនួយដ៏ធំបំផុតរបស់ទីភ្នាក់ងារនេះ បានផ្អាកការគាំទ្ររបស់ខ្លួន ជាប្រវត្តិសាស្ត្រ ។

បន្ទាប់ពីការសម្រេចចិត្តរបស់អ៊ីស្រាអែល UNRWA ត្រូវបានបង្ខំឲ្យធ្វើមាតុភូមិនិវត្តន៍បុគ្គលិកអន្តរជាតិរបស់ខ្លួនពីតំបន់ហ្កាហ្សា និងតំបន់វេសបែង ដោយកំណត់សមត្ថភាពចែកចាយជំនួយស្បៀងអាហារ  របស់ខ្លួន៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        46
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        35
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        60

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm