​​កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយមន្រ្តី (ក.ប.ប) ខេត្ត ចុះត្រួតពិនិត្យ និងបង្រ្កាបបានប្រហិតកែច្នៃបង្កក គ្មានសុវត្ថិភាព បង្កប៉ះពាល់សុខភាពអ្នកប្រើប្រាស់

2025/11/15 03:21:33 am        628

​ពោធិ៍សាត់ ៖ ក្រោមបញ្ជាផ្ទាល់ពីឯកឧត្តមឧត្តមសេនីយ៍ទោ ស ថេង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តពោធិ៍សាត់ សហការជាមួយមន្ត្រី (ក.ប.ប)ខេត្ត ដោយបានការសម្របសម្រួលពីឯកឧត្តម កូយ កាន់យ៉ា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត នាថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចុះត្រួតពិនិត្យ និងបង្ក្រាបបានផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម សង្ស័យគ្មានសុវត្ថិភាព បង្កឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ ដែលដឹកតាមរថយន្តដឹកជញ្ជូនអ្នកដំណើរ ចំនួន៦៨កេស លើ០២មុខ ស្មើនឹង១តោន ៦០គីឡូក្រាម ដើម្បីយកទៅដុតបំផ្លាញចោល។

លោកវរសេនីយ៍ឯក ភុំ ផៃឌឿន ស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ទទួលផែននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានឱ្យដឹងថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពខាងលើនេះ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយមន្ត្រី (ក.ប.ប)ខេត្ត ធ្វើការឃាត់បាន នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅលើកំណាត់ផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ 

លោកស្នងការរងបន្តថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កកនោះ ដឹកតាមរថយន្តមួយគ្រឿង របស់សមាគមដឹកជញ្ជូនអ្នកដំណើរផ្លូវគោកកម្ពុជា ម៉ាក KIA GRANBIRD ពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ 3E-2050 ក្នុងទិសដៅពីឬស្សីកែវ រាជធានីភ្នំពេញ ឆ្ពោះទៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកស្នងការរង បានបន្ថែមថា ក្រោយត្រួតពិនិត្យ និងបង្ក្រាបបាន កម្លាំងរបស់លោក បានធ្វើកំណត់ហេតុដកហូតរថយន្ត និងទំនិញបណ្តោះអាសន្ន ដើម្បីចាត់ការបន្តតាមនីតិវិធី និងបានដឹកយកដុតបំផ្លាញចោលនេះ នៅទីលានចាក់សំរាម ស្ថិតក្នុងភូមិទួលម្កាក់ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ ប្រភពពីលោក អ៊ូ ម៉ានរិន ប្រធានសាខា (ក.ប.ប) ខេត្តពោធិ៍សាត់ បានឱ្យដឹងដែរថា ផលិតផលកែច្នៃពីត្រីសមុទ្របង្កក រួមមានប្រហិតត្រី និងប្រហិតក្តាម ដែលសង្ស័យគ្មានគុណភាពខាងលើនេះ គឺជាទំនិញរបស់ប្រទេសថៃ គ្មានប្រភព គ្មានឯកសារច្បាស់លាស់ មួយវិញទៀត គឺគ្មានការវេចខ្ចប់រក្សាទុកក្នុងសីតុណ្ហភាពត្រឹមត្រូវ ដែលអនុលោមតាមលក្ខខណ្ឌតម្រូវម្ហូវអាហារ។ សម្រាប់បញ្ញើរដឹកតាមរថយន្តខាងលើ ក៏គ្មានប្រភពម្ចាស់ច្បាស់ទំនិញច្បាស់លាសផងដែរ។ ដូច្នេះហើយ ផលិតផលនេះសង្ស័យខូយគុណភាពទាំងអស់ ដាច់ខាតត្រូវដកហូត និងត្រូវយកទៅដុតកំទេចចោល៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm