អំណោយ សម្ដេចតេជោ និងសម្ដេចធិបតី នាំយកជូន ប្រជាពលរដ្ឋភៀសសឹក ជិត ៥០០ គ្រួសារ

2025/11/15 04:12:27 am        251

នៅរសៀលថ្ងៃសុក្រទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ រួមជាមួយ ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ  បាននាំយកអំណោយ សម្តេចតេជោ​ ហ៊ុន​ សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន, សម្តេចធិបតី​ ហ៊ុន​ ម៉ាណែត​ និងលោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត មកផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកចំនួន​ ៤៩៦​គ្រួសារ នៅភូមិជោគជ័យ​ និងភូមិព្រៃចាន់​ ឃុំអូបីជាន់​ ស្រុកអូជ្រៅ​ ខេត្តបន្ទាយមានជ័យ។ 

ថ្លែង​ទៅកាន់​ប្រជាពលរដ្ឋ​ភៀសសឹក​ទាំងអស់ ឯកឧត្ដម​ អ៊ុ​ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ និងលោក​ ជិន​ ប៊ុន​ធឿន​ បាន​បញ្ជាក់​អំពីការយកចិត្ត​ទុក​ដាក់​របស់​សម្ដេចតេជោ​ ហ៊ុន សែន និងសម្តេចធិបតី​ ហ៊ុន ម៉ាណែត ដែល​តែងតែ​គិតគូរ​យកចិត្ត​ទទុកដាក់ជាប់ជាប្រចាំចំពោះសុខទុក្ខប្រជាពលរដ្ឋ ជាពិសេសបន្ទាប់​ពី​មាន​ហេតុការណ៍​ដែលទាហាន​ថៃ​បាញ់​ប្រហារ​មកលេី​ប្រជាពលរដ្ឋ​ស៉ីវិល​នៅភូមិ​ព្រៃ​ចាន់​ កាលពីរសៀលថ្ងៃទី​១២​ ខខែវិច្ឆិកា​ ឆ្នាំ​ ២០២៥​ ដោយសម្ដេចតេជោ​ និងសម្តេចធិបតី​ បានចាត់​ចែងអោយ​អភិបាល​ខេត្ត​ ក៏ដូចជាក្រសួង​ស្ថាប័ន​ដែល​មានការ​ពាក់ព័ន្ធ​ត្រូវ​យកចិត្ត​ទុកដាក់​បំផុត​ចំពោះ​ប្រជាពលរដ្ឋ​។ 

អំណោយដែលផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកនាពេលនេះ ក្នុង១គ្រួសារ​ៗទទួលបាន​ រួមមាន៖ 

១-អង្ករ២៥គីឡូ 

២-ទឹកស៊ីអ៊ីវ១យួរ

៣-ម៉ុង១

៤-ភួយ១

៥-តង់១

៦-ទឹកដោះគោខាប់២កំប៉ុង

៧-ត្រីខ១យួរ

៨-អង្រឹង១

៩-អាវភ្លៀង១

១០-កន្សែងធំ១

១១-កន្ទេល១

១២-ថង់អំណោយសម្ដេចតេជោរួមមាន៖

ថ្នាំដុសធ្មេញ១ទីប ច្រាសដុសធ្មេញ១ សាប៊ូ១ដុំ ប្រេងកូឡា១ដបតូច ប្រេងខ្យល់១ដបតូច ថ្នាំពេទ្យ១ប្រអប់ ក្រមា១ សារុង១ ធូបមូស១ប្រអប់ និងពិល១៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        178
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        155
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        179

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ

2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm