កម្ពុជាអំពាវនាវឲ្យមានការស៊ើបអង្កេតករណីទាហានថៃបាញ់ពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ហើយឲ្យមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍AOT

2025/11/15 06:12:54 pm        159

ភ្នំពេញ ៖ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើការអំពាវនាវឲ្យមានការស៊ើបអង្កេត ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOTចំពោះករណីទាហានថៃបើកការបាញ់ប្រហារមកលើពលរដ្ឋស្លូតត្រង់កម្ពុជា នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥កន្លងទៅ ដែលបណ្តាលឲ្យជនស៊ីវិលម្នាក់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ និងបីនាក់ទៀតរងរបួសធ្ងន់កំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ។

 យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពី លទ្ធផលនៃការធ្វើបទបង្ហាញប្រាប់ទៅបណ្តាអង្គទូតបរទេស និងអង្គការអន្តរជាតិនានាប្រចាំនៅកម្ពុជា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា និងថៃកាលពីថ្ងៃទី១៣កន្លងទៅនោះ លោកជំទាវអ៊ាត សោភា ប្រាប់ទៅអង្គទូតទាំងនោះថា កម្ពុជាបានធ្វើការតវ៉ាជាផ្លូវការចំពោះការបាញ់ប្រហារដោយឥតរឿងហេតុពី សំណាក់កងកម្លាំងថៃ ដែលបណ្តាលឲ្យជនស៊ីវិលខ្មែរម្នាក់ស្លាប់ និងបីនាក់ផ្សេងទៀតរងរបួស នៅភូមិព្រៃ ចាន់ ខេត្តបន្ទាយមានជ័យកាលពីកន្លងទៅថ្មីៗនេះ។

 ក្រោយកើតហេតុហិង្សាដ៏ព្រៃផ្សៃយង់ឃ្នងពីសំណាក់យោធាថៃមកលើជនស៊ីវិលកម្ពុជានេះ លោក ជំទាវរដ្ឋលេខាធិការប្រចាំការគូសបញ្ជាក់ថា ការប្រើប្រាស់កម្លាំងខុសច្បាប់ប្រឆាំងនឹងជនស៊ីវិល ដែលរំលោភលើអធិបតេយ្យរបស់កម្ពុជា ច្បាប់មនុស្សធម៌អន្តរជាតិ និងគោលការណ៍គ្រឹះ នៃធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងធម្មនុញ្ញអាស៊ាន ក៏បានជះឥទ្ធិពលអវិជ្ជមានផងដែរ ដល់ការងារកំណត់ព្រំដែនដែលកំពុងដំ ណើរការ តាមការព្រមព្រៀងគ្នានៅក្នុងកិច្ចប្រជុំពិសេសគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា -ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥។

 នៅចំពោះមុខបណ្តាអង្គទូត និងអង្គការអន្តរជាតិនានាលោកជំទាវ អ៊ាត សោភា បានអំពាវនាវឲ្យ មានការស៊ើបអង្កេតលើការបាញ់ប្រហារដ៏សោកនាដកម្មនេះ ដោយមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT) ព្រមទាំងបានស្វាគមន៍ចំពោះការគាំទ្រ និងការចូលរួមពីគ្រប់ដៃគូទាំងអស់ផងដែរ។

 ដោយឡែកទាក់ទងនឹងឧប្បត្តិហេតុផ្ទុះមីន ដែលបានធ្វើឲ្យទាហានថៃមួយចំនួនរងរបួស កាលពី ថ្ងៃទី១០ ខែវិច្ឆិកាកន្លងទៅ លោកជំទាវរដ្ឋលេខាធិការប្រចាំការ បានប្រាប់ទៅបណ្តាអង្គទូតទាំងនោះថា បញ្ហានេះគប្បីត្រូវតែមានការស៊ើបអង្កេតឲ្យមានឯករាជ្យផងដែរ ដោយពុំគួរអនុញ្ញាតឲ្យរឿងនេះធ្វើឲ្យខូច ដល់ដំណើរការសន្តិភាពនោះទេ។ ជាមួយគ្នានោះលោកជំទាវ បានបង្ហាញការសោកស្តាយដែលមានទា ហានថៃរងរបួស និងបានគួសបញ្ជាក់ថា ឧប្បត្តិហេតុនេះបានកើតឡើងនៅជិតប្រាសាទព្រះវិហារ ដែលជា តំបន់គេស្គាល់យ៉ាងច្បាស់ថា ពោពេញទៅដោយមីន ដែលបន្សល់ពីសង្រ្គាមស៊ីវិលកម្ពុជាកាលពីទសវត្សរ៍ ឆ្នាំ១៩៨០នោះ។ លោកជំទាវក៏បានប្រកាសបដិសេធដាច់អហង្ការនូវការចោទប្រកាន់ថា កងកម្លាំងកម្ពុជា បានដាក់មីនថ្មីនេះផងដែរ។

 នៅក្នុងឱកាសធ្វើបទបង្ហាញនោះដែរ លោកជំទាវ អ៊ាត សោភា ក៏បានបញ្ជាក់ប្រាប់ទៅបណ្តាអង្គ ទូត និងអង្គការអន្តរជាតិនានាជាថ្មីម្តងទៀតផងដែរថា កម្ពុជាប្តេជ្ញាចិត្តដោយឥតងាករេ ក្នុងការអនុវត្តយ៉ាង ពេញលេញនូវកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមក្រុងកូឡាឡាំពួស្តីពីការដោះ ស្រាយជម្លោះដោយសន្តិវិធីដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តីកម្ពុជា និងថៃកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ផងដែរ៕

អត្ថបទ បាន ចក់

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        190
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        163
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        188

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm