ក្រសួងសេដ្ឋកិច្ចចេញសារាចរដាក់ឱ្យប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច ដល់អង្គភាពចំនួន៦

2025/11/15 09:50:21 pm        93

 ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញសារាចរនៃការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រ អេឡិចត្រូនិកកម្ពុជាដំណាក់កាលទី១ ជំហានទី៣ ដល់អង្គភាពថ្នាក់កណ្ដាល អង្គភាពលទ្ធកម្មថ្នាក់កណ្ដាល និងអង្គភាពទទួលបន្ទុក ហិរញ្ញវត្ថុ នៃក្រសួងចំនួន៦។ 

​ស្របតាម "យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១" របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា, ក្របខ័ណ្ឌគោលនយោ បាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងផែនការសកម្មភាពរួមមាន៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈដំណាក់កាលទី៤, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំ និងបញ្ចប់ការអភិវឌ្ឍប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជារួច រាល់ និងបានដាក់ឱ្យអនុវត្តជាកាតព្វកិច្ច ដល់អង្គភាពថ្នាក់កណ្តាលក្រសួងចំនួន៨ ជាផ្លូវការរួចរាល់គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥។

ដើម្បីជំរុញការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដាក់ចេញនូវសារាចរស្តីពីការប្រើប្រាស់វិក្កយ បត្រអេឡិចត្រូនិកជាកាតព្វកិច្ច តាមប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាជាជំហានៗ ដែលចាប់ផ្តើមអនុវត្តចំពោះប្រតិបត្តិការវិក្កយ បត្ររវាងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ជាមួយក្រសួង-ស្ថាប័នរដ្ឋ។ សារាចរនេះមានវិសាលភាពចំពោះអង្គភាពថ្នាក់កណ្ដាល អង្គភាពលទ្ធកម្ម ថ្នាក់កណ្ដាល និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃក្រសួងចំនួន៦រួមមាន៖ ១-ក្រសួងអភិវឌ្ឍន៍ជនបទ, ២-ក្រសួងរ៉ែ និងថាមពល, ៣-ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ៤-ក្រសួងសុខាភិបាល, ៥-ក្រសួងសាធារណការ និងដឹកជញ្ជូន និង ៦-ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, អង្គភាពពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ដែលពាក់ព័ន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ សារាចរនេះគ្របដណ្ដប់លើវិក្កយបត្រសម្រាប់ការស្នើសុំទូទាត់ចំណាយ ដែលឆ្លងកាត់ការអនុវត្ត នីតិវិធីកិច្ចលទ្ធកម្មសាធារណៈ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានណែនាំដល់អង្គភាព និងក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់នៃក្រសួងទាំង៦ ព្រមទាំងអង្គភាពពាក់ ព័ន្ធនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដូចតទៅ៖ ត្រូវទទួលយកតែវិក្កយបត្រអេឡិចត្រូនិកប៉ុណ្ណោះ សម្រាប់ការទូទាត់ចំណាយតាម នីតិវិធីលទ្ធកម្មសាធារណៈ។ត្រូវផ្ដល់ដំណឹងទៅក្រុមហ៊ុនឬអ្នកផ្គត់ផ្គង់របស់ខ្លួន ឱ្យចុះឈ្មោះចូលជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិច ត្រូនិកកម្ពុជា ដើម្បីប្រើប្រាស់វិក្កយបត្រជាទម្រង់អេឡិចត្រូនិក ក្នុងករណីមិនទាន់ក្លាយជាសមាជិក។ អង្គភាពថ្នាក់កណ្តាល អង្គភាព លទ្ធកម្មថ្នាក់កណ្តាល និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុនៃក្រសួងទាំង ៦ នឹងក្លាយជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិក កម្ពុជាដោយស្វ័យប្រវត្តិ។ 

ចំណែកក្រុមហ៊ុនឬអ្នកផ្គត់ផ្គង់៖ ១. ការចេញវិក្កយបត្រទៅនៃក្រសួងទាំង ៦ ខាងលើ ត្រូវតែជាវិក្កយបត្រអេឡិចត្រូនិក, ២. ត្រូវចុះឈ្មោះជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ដើម្បីអាចប្រើប្រាស់ប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជាបាន។ ការ ចុះឈ្មោះជាសមាជិកត្រូវអនុវត្តតាមវិធាន និងនីតិវិធីចូលជាសមាជិកនៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ ៣. វិក្កយបត្រអេឡិច ត្រូនិក អាចបង្កើតតាមរយៈផតថលវិក្កយបត្រអេឡិចត្រូនិកកម្ពុជា ឬប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ការចេញវិក្កយបត្រណាមួយ ដែលបានចុះបញ្ជីទទួលស្គាល់ និងបានដំណើរការសន្ធានកម្មរួចរាល់ ជាមួយនឹងប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។

ចំពោះអគ្គនាយកដ្ឋានពាក់ព័ន្ធក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ ១. អគ្គនាយកដ្ឋានសេដ្ឋកិច្ចឌីជីថល មានតួនាទីជាប្រតិបត្តិករ នៃប្រព័ន្ធវិក្កយបត្រអេឡិចត្រូនិកកម្ពុជា។ ២. អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានរតនាគារជាតិ ត្រូវចូលរួមត្រួតពិនិត្យ និងពង្រឹង លើការប្រើប្រាស់វិក្កយបត្រអេឡិចត្រូនិក ដែលតម្រូវឱ្យអង្គភាពស្នើសុំទូទាត់ចំណាយនៃក្រសួងទាំង ៦ ភ្ជាប់មកជាមួយបន្ថែមនូវវិក្កយ បត្រអេឡិចត្រូនិក ក្នុងរំហូរនីតិវិធីស្នើសុំទូទាត់តាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ៕ 

អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        62
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        137
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        249

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់

2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm
​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm