អាជ្ញាធរខេត្តព្រះវិហារថា បទល្មើសព្រៃឈើក្នុងខេត្តថយចុះ និងជនល្មើសតែងត្រូវចាប់បញ្ជូនទៅតុលាការ

2022/02/15 10:45:13 pm        799

ភ្នំពេញ៖ អាជ្ញាធរខេត្តព្រះវិហារ បានអះអាងថា បញ្ហាបទល្មើសការលួចកាប់ទន្ទ្រានព្រៃឈើ នៅក្នុងខេត្តព្រះវិហារ មានការថយចុះគួរឲ្យកត់សម្គាល់ ខណៈអ្នកប្រព្រឹត្តិល្មើស តែងត្រូវបានធ្វើការអប់រំ និងបញ្ជូនទៅតុលាការ ចាត់ការតាមនីតិវិធីច្បាប់

ក្នុងសន្និសីទសារព័ត៌មានស្តីពី វឌ្ឍនភាពមូលដ្ឋានឃុំសង្កាត់ និងលើកទិសដៅអនុវត្តបន្ត​របស់​ខេត្តព្រះវិហារ ​នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ នាទីស្ដីការគណៈរដ្ឋមន្ត្រី លោក អ៊ុង វុទ្ធី អភិបាលរង​ខេត្តព្រះវិហារ មានប្រសាសន៍ថា ព្រៃឈើនៅក្នុងខេត្តព្រះវិហារ កំពុងគ្រប់គ្រងដោយ​ក្រសួង​បរិស្ថាន និងក្រសួងកសិកម្មរុក្ខាប្រមាញ់ ​និងនេសាទ គឺគ្រាន់តែស្ថិតក្នុងដែនបរិស្ថាន​មាន​រហូត​ដល់​ប្រមាណ ១លានហិកតា ។

លោក បានបន្តថា ក្នុងដែនព្រៃការពារទាំងអស់នោះ តែងកើតមាននូវបទល្មើសព្រៃឈើ ប៉ុន្តែ​អាជ្ញាធរ និងអ្នកពាក់ព័ន្ធដែលប្រចាំការទីនោះ ​បានធ្វើការទប់ស្កាត់ ​និងបង្ក្រាបជាបន្តបន្ទាប់ ហើយ​ក៏​មានបញ្ជូនទៅតុលាការ នូវបទល្មើសធំៗផងដែរ ។

លោក អ៊ុង វុទ្ធី បានបញ្ជាក់ថា ក្រៅពីបញ្ហាបទល្មើសព្រៃឈើថយចុះ ចំពោះការលួចបរបាញ់សត្វព្រៃ ក៏មានការថយចុះផងដែរ ​ដោយពលរដ្ឋបានយល់ដឹងច្រើន ​ពីការអភិរក្សថែរក្សាសត្វព្រៃ ទុក​ដើម្បី​បម្រើ​ដល់វិស័យទេសចរណ៍ ​ដែលពួកគាត់អាចរកប្រាក់ចំណូលពីវិស័យនេះ ហើយសម្រាប់អ្នក​ប្រព្រឹត្ត​ល្មើសវិញ ក៏ត្រូវបានឃាត់ខ្លួនធ្វើការអប់រំ ​ប៉ុន្តែមិនមានការផ្ដន្ទាទោសអ្វីនោះទេ ។

ជាមួយគ្នានេះ លោកអភិបាលរង បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តជួយថែរក្សាការពារព្រៃឈើ និងសត្វព្រៃ ​មិនថាតែនៅក្នុងខេត្តព្រះវិហារ ​គឺនៅទូទាំងប្រទេស​ ដើម្បីបម្រើដល់វិស័យទេសចរណ៍ ឬ​ផលប្រយោជន៍ផ្សេងៗទៀត ៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm