មនុស្សជាច្រើននាក់ស្លាប់ ដោយសាររថយន្តបុកហ្វូងអ្នកថ្មើរជើងពេញទំហឹង នៅទីក្រុង Stockholm របស់ស៊ុយអែត

2025/11/15 11:56:54 pm        129

នគរបាលបានឲ្យដឹងថា មនុស្សជាច្រើននាក់បានបាត់បង់ជីវិត និងរងរបួស នៅពេលដែលរថយន្តក្រុងមួយគ្រឿង បានបើកបុកហ្វូងមនុស្សឈរតម្រង់ជួរនៅចំណតរថយន្តក្រុងពេញទំហឹង នៅកណ្តាលទីក្រុង Stockholm ក្នុងអំឡុងពេលម៉ោងមានចរាចរន៍មមាញឹក កាលពីរសៀលថ្ងៃសុក្រ (ទី១៤ ខែវិច្ឆិកា)។

ភ្លាមៗបន្ទាប់ពីមានឧបទ្ទវហេតុនេះ រូបភាពនៅលើប្រព័ន្ធផ្សព្វផ្សាយស៊ុយអែត បានបង្ហាញឲ្យឃើញក្រុមនគរបាល រថយន្តសង្គ្រោះ និងរថយន្តសង្គ្រោះបន្ទាន់ នៅកន្លែងកើតហេតុ ដោយក្រុមជួយសង្គ្រោះបានក្រាបចុះចូលទៅក្រោមរថយន្តក្រុងកម្ពស់ ២ជាន់ ដែលមើលទៅហាក់ដូចជាព្យាយាមជួយមនុស្សដែលជាប់នៅពីក្រោមនោះ។

សេចក្តីថ្លែងការណ៍របស់នគរបាលបានឲ្យដឹងថា៖ «មានទាំងអ្នករបួស និងអ្នកស្លាប់ នៅក្នុងឧបទ្ទវហេតុនេះ។ នាពេលនេះ នគរបាលមិនធ្វើអត្ថាធិប្បាយពីចំនួន ភេទ ឬអាយុរបស់ជនរងគ្រោះឡើយ»។

អ្នកនាំពាក្យអាជ្ញាធរសុខាភិបាល លោកស្រី Michelle Marcher បានប្រាប់សារព័ត៌មានថា មនុស្ស ២នាក់ដែលរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកអ្នកនាំពាក្យនគរបាល លោកស្រី Nadya Norton បាននិយាយថា មូលហេតុនៃគ្រោះថ្នាក់នេះ មិនទាន់ដឹងច្បាស់លាស់នៅឡើយទេ។ លោកស្រីបានប្រាប់ថា៖ «ការស៊ើបអង្កេតនឹងត្រូវកំណត់ពីអ្វីដែលបានកើតឡើង។ វាគឺលឿនពេកណាស់ដែលមិនអាចនិយាយលម្អិតបាន ហើយខ្ញុំមិនចង់ប៉ាន់ស្មាននោះទេ»។

លោកស្រីបានឲ្យដឹងថា អ្នកបើកបររថយន្តក្រុង ត្រូវបានចាប់ខ្លួន ហើយការស៊ើបអង្កេតឃាតកម្ម ត្រូវបានបើកដំណើរការ តាមទម្លាប់។ លោកស្រី Norton បាននិយាយថា៖ «យើងត្រូវការសាកសួររូបគេ បន្ទាប់មកយើងនឹងពិនិត្យមើលថា តើរូបគេនឹងត្រូវដោះលែង ឬបន្តឃុំខ្លួន»៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        18
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        19
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        30

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm