ជប៉ុនពិចារណាផ្លាស់ប្តូរគោលនយោបាយនុយក្លេអ៊ែរ ខណៈចិនព្រមានពីសញ្ញាគ្រោះថ្នាក់

2025/11/16 12:42:31 am        110

សារព័ត៌មាន Kyodo News បានរាយការណ៍នៅថ្ងៃសៅរ៍ (ទី១៥ ខែវិច្ឆិកា) នេះថា ប្រទេសជប៉ុនកំពុងពិចារណាកែសម្រួលគោលការណ៍មិនមានអាវុធនុយក្លេអ៊ែរ ៣ចំណុចដ៏យូរអង្វែងរបស់ខ្លួន ជាការវិវត្តដែលបាននាំឲ្យមានការរិះគន់យ៉ាងខ្លាំងពីក្រសួងការបរទេសចិន ដែលបានព្រមានថា វិធានការនេះបញ្ជូននូវ «សញ្ញាគ្រោះថ្នាក់» ដល់សហគមន៍អន្តរជាតិ។

យោងតាមសារព័ត៌មាន Kyodo ដែលបានដកស្រង់ប្រភពជាច្រើនរបស់រដ្ឋាភិបាល បានឲ្យដឹងថា នាយករដ្ឋមន្ត្រី លោកស្រី Sanae Takaichi កំពុងស្វែងរកនូវលទ្ធភាពកែប្រែ ដែលជាផ្នែកមួយនៃផែនការផ្លាស់ប្តូរយុទ្ធសាស្ត្រសន្តិសុខជាតិរបស់ជប៉ុន និងឯកសារសន្តិសុខពាក់ព័ន្ធចំនួន ២។ ការពិនិត្យឡើងវិញនេះត្រូវបានរាយការណ៍ថា ត្រូវបានជំរុញដោយក្ដីបារម្ភ ដែលថា គោលការណ៍ «មិនយកចូល» នូវអាវុធនុយក្លេអ៊ែរ អាចប៉ះពាល់ប្រសិទ្ធភាពនៃការការពារនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក។

ប្រសិនបើត្រូវបានអនុម័តមែននោះ ការកែប្រែនេះនឹងបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងគោលលទ្ធិសន្តិសុខក្រោយសង្គ្រាមរបស់ជប៉ុន។ សារព័ត៌មាន Kyodo បានកត់សម្គាល់ថា ក្នុងនាមជាជនរងគ្រោះ ក្នុងសម័យសង្គ្រាមតែមួយគត់របស់ពិភពលោកនៃការទម្លាក់គ្រាប់បែកបរមាណូ ប្រទេសជប៉ុនបានគាំទ្រជាយូរមកហើយ ចំពោះពិភពលោកគ្មានអាវុធនុយក្លេអ៊ែរ ហើយការដកណាមួយពីជំហរនេះ អាចបង្កឲ្យមានប្រតិកម្មខ្លាំងៗ ទាំងក្នុងស្រុក និងអន្តរជាតិ។

គោលការណ៍មិនមានអាវុធនុយក្លេអ៊ែរ ៣ចំណុចរបស់ជប៉ុន ចែងថា ជប៉ុនមិនមានជាកម្មសិទ្ធ ឬផលិត និងមិនអនុញ្ញាតឲ្យយកចូលក្នុងទឹកដីជប៉ុននូវអាវុធនុយក្លេអ៊ែរឡើយ។ គោលការណ៍ត្រូវបានគេចាត់ទុកជាយូរមកហើយថា ជាមូលដ្ឋានគ្រឹះដ៏សំខាន់នៃគោលនយោបាយនុយក្លេអ៊ែររបស់ជប៉ុន៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        97
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        86
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        80

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm