ប្រជាពលរដ្ឋអ៊ីរ៉ង់រស់នៅក្នុងទីក្រុងតេអេរ៉ង់ បួងសួងសុំទឹកភ្លៀង និងអំពាវនាវឲ្យមានការគ្រប់គ្រងទឹកល្អជាងនេះ

2025/11/16 05:50:25 pm        95

ប្រជាពលរដ្ឋអ៊ីរ៉ង់ រស់នៅក្នុងទីក្រុងតេអេរ៉ង់ បានធ្វើពិធីបួងសួងសុំទឹកភ្លៀងនៅទីសក្ការៈបូជា Saleh ស្របពេលដែលប្រទេសរបស់ពួកគេ ប្រឈមនឹងវិបត្តិទឹកដ៏អាក្រក់បំផុត ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ។

ក្រុមមន្រ្តីបានធ្វើការព្រមានថា ទីក្រុងតេអេរ៉ង់ដែលជារដ្ឋធានីមានពលរដ្ឋរស់នៅជាង ១០លាននាក់ ក្នុងពេលឆាប់ៗខាងមុខនេះ នឹងមិនអាចរស់នៅបានទេ បើសិនជាគ្រោះរាំងស្ងួតញាំញីប្រទេសមួយនេះ នៅតែបន្តនោះ ។

នេះគឺជាហានិភ័យខ្ពស់ខ្លាំងសម្រាប់ក្រុមមេដឹកនាំបុព្វជិតអ៊ីរ៉ង់ ។ កាលពីឆ្នាំ ២០២១ កង្វះខាតទឹក បង្កឲ្យកើតមានបាតុកម្មហិង្សានៅខេត្តភាគខាងត្បូង Khuzestan របស់អ៊ីរ៉ង់ ។ ក្រុមបាតុករ បានប៉ះទង្គិចគ្នាជាមួយក្រុមនគរបាល ធ្វើឲ្យភាពក្រក្សត់ទឹកប្រើប្រាស់លើកនេះ អាចនឹងបង្កភាពរំជើបរំជួលដូចកាលពីមុន ។

ប្រជាពលរដ្ឋអ៊ីរ៉ង់ បានជួបការលំបាករួចទៅហើយដោយសារសេដ្ឋកិច្ចធ្លាក់ចុះ ទណ្ឌកម្មពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរជម្លោះរបស់ប្រទេសមួយនេះ ហើយនិងការគ្រប់គ្រងមិនបានល្អ ។

ដោយសារការគ្រប់គ្រងធនធានមិនបានត្រឹមត្រូវ ហើយនិងការប្រើប្រាស់ហួសប្រមាណ ស្ថាប័នបុព្វជិតរបស់អ៊ីរ៉ង់ បានប្រឈមនឹងការកើតឡើងវិញវិបត្តិអគ្គិសនី ឧស្ម័ន និងកង្វះខាតទឹក អំឡុងខែជួបតម្រូវការខ្ពស់ នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។

ប្រធានាធិបតីអ៊ីរ៉ង់លោក Masoud Pezeshkian បាននិយាយកាលពីថ្ងៃទី ៦ ខែវិច្ឆិកាកន្លងទៅថា ពួកយើងខ្វះខាតទឹក ។ បើសិនជាវាគ្មានភ្លៀងធ្លាក់ទេនោះ ពួកយើងនៅទីក្រុងតេអេរ៉ង់ នៅខែ Azar ដែលចាប់ផ្តើមនៅថ្ងៃទី ២២ ខែវិច្ឆិកា ត្រូវតែចាប់ផ្តើមកម្រិតចំនួនកំណត់ទឹកប្រើប្រាស់ ៕

អត្ថបទដែលទាក់ទង

ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        17
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        18
រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm        27

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm