រដ្ឋមន្រ្តី៖ គ្រូពេទ្យវះកាត់ជាស្នូលមួយ​នៃការព្យាបាល​បាន​ជាដាច់ស្រឡះ​ពីជំងឺ​មហា​រីក​សង្រ្គោះជី​វិត​មនុស្ស

2025/11/16 06:36:16 pm        364

ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បាន​ជំរុញ​ដល់​គ្រូពេ​ទ្យ​វះកាត់​ទាំង​អស់​ត្រូវ​ខិតខំរៀន សូត្រ ហ្វឹកហាត់ការងារជាប់ជាប្រចាំ ដោយមានសាមគ្គីភាព និងសហការ​គ្នា​ឲ្យ​បា​ន​ល្អ ព្រោះគ្រូពេទ្យវះកាត់ជាស្នូលមួយនៃការព្យាបាលបានជាដាច់ស្រឡះពីជំងឺមហារីក ដែល​ជា​ដំណើរ​សង្រ្គោះជីវិតមនុស្ស ប្រកបដោយប្រសិទ្ធភាព។

ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្រ្តី ក្រសួងសុខាភិបាល បាន​ជំរុញ​បែប​នេះ​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកសន្និសីទសល្យសាស្ត្រកម្ពុជាប្រចាំ ឆ្នាំលើកទី៣០ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២៥​នេះ ក្រោមប្រធានបទ «ភាពប្រឈមនៃការវះកាត់ជំងឺមហារីក» ឆ្លើយតប​ទៅ​នឹង​ផែន​ការ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺមហារីកឆ្នាំ២០២៥-២០៣០ និងការប្រយុទ្ធនឹង​ជំងឺ​មិន​ឆ្លង​ដែល​ជា​ការ​ឆ្លើយ​តប​ដ៏​សំខាន់​ចំពោះ​ការ​កើន​ឡើង​នៃ​បន្ទុក​ជំងឺ​មហារីក​ដែល​ជាមូល​ហេតុ​ចម្បង​មួយ​នៃ​មរណ​ភាព​មុន​អាយុ​រំពឹងរស់របស់ប្រជាជនកម្ពុជា។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគូសរំលេច​ដល់​គ្រូពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​លើ ការប្រើប្រាស់សេវាផ្នែកមហារីកនេះ ប្រកបដោយឧត្តមគតិ សមធម៌ និង​ក្រ​ម​សីលធម៌​វិជ្ជាជីវៈ, ការពង្រឹងឱ្យកាន់តែប្រសើរឡើងនូវ ហេដ្ឋារចនាសម្ព័ន្ធ បច្ចេកវិទ្យា ឧបករណ៍​សម្ភារៈ​ទំនើប ការបញ្ជូនចំគោលដៅនិងទាន់ពេលវេលា ការធ្វើរោគ​វិនិច្ឆ័យ​ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ​, គុណភាព និងសុវត្ថិភាព នៃការព្យាបាល ត្រូវមានស្តង់ដាត្រឹមត្រូវ, ពង្រីក​ការ​ព្យាបាល​តាម​មន្ទីរ​ពេទ្យ​គ្រប់កម្រិត និងពង្រឹងការបណ្តុះបណ្តាល ប្រព័ន្ធការកត់ត្រាព័ត៌មាន។

ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍បន្ថែមដល់ក្រុមគ្រូពេទ្យវះកាត់ទាំងអស់ត្រូវខិតខំរៀនសូត្រ ហ្វឹក​ហាត់ការងារជាប់ជាប្រចាំ និងមានសាមគ្គីភាព និងសហការគ្នា។ ឯកឧត្តមបន្តថា ជោគ ជ័យ​នៃ​ការ​វះកាត់ គឺលទ្ធផលចុងក្រោយ ដែលអ្នកជំងឺជាសះស្បើយតាមពេល វេលាសមស្រប​ជាមួយ​សុវត្ថិភាព គុណភាពនៃជីវិតល្អប្រសើរ ដូច្នេះ ត្រូវគិតគូឱ្យបានសព្វគ្រប់ទាំង មុនពេលវះកាត់ ពេល​កំពុងវះកាត់ និងក្រោយពេលវះ កាត់៕ អត្ថបទ៖ ភារម្យ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        126
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm