អភិបាលខេត្តកំពង់ចាម នាំអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកស្ទឹងត្រង់

2025/11/16 07:29:38 pm        278

អភិបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង គ្រោះ​មហន្ត​រាយ​ខេត្ត នៅរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បានដឹកនាំក្រុមការងារ នាំ​អំណោយ​របស់រាជរដ្ឋាភិបាល ចែកជូនប្រជាពលរដ្ឋ ចំនួន ១៥៤គ្រួសារ ដែលរងគ្រោះ​ដោយ​ទឹក​ជំនន់ មកពី ៤ឃុំ នៅក្នុងស្រុកស្ទឹងត្រង់។

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានឲ្យដឹងថា ក្នុងអំឡុងពេលទឹកជំនន់ ទន្លេមេគង្គ កាល​ពី​ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ រហូតដល់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ ស្រុកស្ទឹងត្រង់ មាន​ប្រជាជន​ចំនួន១៥៤គ្រួសារ មកពីភូមិចំនួន១៤ភូមិ នៃឃុំចំនួន៤ ដែលទទួលរងការខូចខាតស្រូវ ដោយសារគ្រោះទឹកជំនន់ទន្លេមេគង្គ ដោយក្នុងនោះ ឃុំពាមកោះស្នា១៤ហិកតា ស្មើនឹ​ង​២៥​គ្រួសារ. ឃុំព្រែកបាក់ ២៤ហិកតា ស្មើនឹង៥៣គ្រួសារ. ឃុំព្រែកកក់ ៥០ហិកតាស្មើនឹង៤៩គ្រួសារ និង​ឃុំ​ទួលព្រះឃ្លាំង ៣៣ហិកតាស្មើនឹង២៧គ្រួសារ។

នាឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ សម្ដែង​នូវការសោកស្ដាយចំពោះបងប្អូនប្រជាកសិករ ដែលរងគ្រោះដោយសារគ្រោះ ធម្មជាតិទឹកជំនន់ ទន្លេ​មេគង្គនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ ពី​សំណាក់ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក​ជំទាវ​បណ្ឌិត និងឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះ​មូល​ដ្ឋាន​ខេត្តកំពង់ចាម ដែលលោកទាំងទ្វេរ តែងតែគិតគូរអំពីសុខទុក្ខ របស់បង​ប្អូន​ប្រជា​ពលរដ្ឋ​យើង។

ឯកឧត្តមអភិបាលខេត្ត ក៏បានមានប្រសាសន៍ក្រើនរំលឹកដល់ប្រជាកសិករបន្ទាប់ពីទទួលបាន អំណោយ ដើម្បីដោះស្រាយជីវភាពក្នុងរយៈពេលខ្លីនេះ សូមឱ្យបង​ប្អូន​គិត​គូរ​អំ​ពី​ការ​បន្ត​បង្ក​បង្កើន​ផល ដោយស្ថានភាពទឹកទន្លេមេគង្គបានស្រកជាបន្តបន្ទាប់ហើយ ដោយត្រូ​វ​មើល​អំពី​ដំណាំដែ​ល​ត្រូវដាំដុះ ឲ្យទាន់ ស្ថានភាពទឹកកំពង់ស្រក និងត្រូវពិភាក្សា​ជាមួយ​មន្ត្រី​ជំ​នាញ​កសិកម្ម​នៅ​មូលដ្ឋាន ដើម្បីជួយប្រឹក្សាយោបល់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានផ្ដាំផ្ញើ ចំពោះប្រជាកសិករទាំងអស់ សូមឱ្យថែ​ទាំ​សុខភាព ហើយប្រសិនបើមានជំងឺ សូមប្រញាប់ទៅរកសេវាព្យាបាល នៅមណ្ឌលសុខភាព ឬ​មន្ទី​រពេទ្យ ដើម្បីប្រឹក្សាជាមួយគ្រូពេទ្យ និងទទួលការព្យាបាលឲ្យបានទាន់ពេលវេលា៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        252
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        128
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm