ប៊ែលហ្សិក គាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និង​ផ្នែកសុខភាពផ្លូវចិត្ត​របស់មនុស្ស ក្នុងបរិបទកូវីដ-១៩

2022/02/15 11:30:47 pm        521

ភ្នំពេញ៖ ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) ប្រចាំតំបន់មាន៣ប្រទេស គឺព្រះរាជាណាចក្រកម្ពុជា-វៀតណាម-ឡាវ បានគាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្តរបស់មនុស្ស ក្នុងបរិបទកូវីដ-១៩។

ថ្លែងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលជាមួយលោកជំទាវ Sibille de Cartier d’Yves (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) នាទីសី្តការក្រសួងថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០២២នេះ។

លោកជំទាវ (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) បានលើកឡើងពីកិច្ចសហប្រតិបតិ្តការល្អ​នាពេលកន្លង​មក​រវាងប៊ែលហ្សិក ​និងកម្ពុជា ​ជាពិសេសក្នុងវិស័យសុខាភិបាល។ កន្លងមកនេះ ប៊ែលហ្សិក បាន​ចូលរួមចំណែកក្នុងការជួយធ្វើឲ្យមានភាពល្អប្រសើរឡើង នូវ​សុខភាព​របស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងនោះ មានក្រុមគ្រូពេទ្យមកពីប៊ែលហ្សិក បានជួយដល់បណ្តាមនី្ទរពេទ្យមួយចំនួន ក្នុងការ​ជួយកសាងនូវសមត្ថភាពក្រុមគ្រូពេទ្យរបស់កម្ពុជា​ ក្នុងការពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋ។ ហើយមួយរយៈពេលក្រោយមកនេះក៏មានការផ្អាក ជាពិសេស៣ឆ្នាំចុងក្រោយនេះ ប៊ែលហ្សិក បានគិតគូរឡើងវិញ តាមរយៈអង្គការមួយបានមកជួយបំពេញ​នូវ​កិច្ច​សហប្រតិបតិ្តការ​ជា​មួយ​ក្រសួង​សុខាភិបាល។ ជាពិសេសថ្ងៃនេះ ប៊ែលហ្សិក មានបំណងនិងផ្តោតសំខាន់លើ​បញ្ហា​សុខភាព​ផ្លូវចិត្តរបស់មនុស្ស ​ដោយហេតុថាក្នុងបរិបទកូវីដ-១៩ ដែលមានផលប៉ះពាល់ច្រើន។ ក្រៅពីនោះ លោកជំទាវ ​ក៏ចង់​ឲ្យមានវឌ្ឍនភាពបន្ថែមទៀតទៅលើការជួយបណ្តុះបណ្តាល​ធនធាន​មនុស្សលើ ផ្នែកចំនួន២ គឺផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្ត។

ជាការឆ្លើយតប​ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ស្វាគមន៍ប៉ុន្តែស្នើលោកជំទាវ ឯកអគ្គរាជទូត​ប៊ែលហ្សិក តម្រូវឲ្យមានការជជែកពិភាក្សាគ្នាបន្ថែមទៀត​ឲ្យមានភាពច្បាស់លាស់ ដើម្បីឈានឆ្ពោះ​ទៅ​រកការពិនិត្យលើលទ្ធភាពនៃការចុះកិច្ចព្រមព្រៀង និងសុំឲ្យផ្តល់នូវឯកសារនានាពាក់ព័ន្ធ​ទៅ​នឹងកិច្ចសហប្រតិបត្តិការនេះ ​ដើម្បីឲ្យក្រសួងសុខាភិបាល មានលទ្ធភាពនៅក្នុងការពន្លឿននូវកិច្ច​ការងារ​ចុះ​កិច្ច​សហប្រតិបតិ្តការរវាងកម្ពុជា និងប៊ែលហ្សិក៕អត្ថបទ រដ្ឋា


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        259
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        131
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        162

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 06:54:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm