សិស្សកម្ពុជារស់នៅជាប់ព្រំដែនទទូចឱ្យអន្ដរជាតិរកយុត្តិធម៌ដល់ពលរដ្ឋខ្មែរដែលទាហានថៃបាញ់សម្លាប់

2025/11/16 07:52:04 pm        543

សិស្សសាលាកម្ពុជាដែលរស់នៅជាប់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្ដព្រះវិហារបានទទូចឱ្យសហគមន៍អន្ដរជាតិ ជួយរកយុត្ថិធម៌ជូនប្រជាពលរដ្ឋខ្មែរ ដែលត្រូវបានទាហានថៃបាញ់សម្លាប់ នៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្ដបន្ទាយមានជ័យ ព្រមទាំងដោះលែងវីរកងទ័ពខ្មែរចំនួន ១៨ រូប មកឱ្យកម្ពុជា ខណៈដែលភាគីថៃធ្លាប់បានទទួលស្គាល់កិច្ចព្រមព្រៀងសន្ដិភាព និងបទឈប់បាញ់នៅប្រទេសម៉ាឡេស៊ីកាលពីថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៥ កន្លងមក។ 

សិស្សសាលានៃអនុវិទ្យាល័យសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្ថិតនៅឃុំស្រអែម ស្រុកជាំក្សាន្ដ ដែលមានចំង៉ាប្រមាណ២០គម ពីព្រំប្រទល់ព្រំដែនកម្ពុជា ថៃ ក្នុងខេត្ដព្រះវិហារ បានឱ្យដឹងដូចគ្នាថា ក្រោយពីបានវិលត្រឡប់មកពីមណ្ឌលសុវត្ថិភាពជាមួយក្រុមគ្រួសារ រស់នៅក្នុងភូមិឋានវិញ គឺតំបន់ជាប់ព្រំដែនកម្ពុជាថៃនេះ មានភាពស្ងប់ស្ងាត់ធម្មតា គ្រួសាររបស់ពួកគាត់ ធ្វើសកម្មភាពប្រកបរបរធម្មតា ជាពិសេស ពួកគាត់បានចូលរៀនឡើងវិញនេះ។

ពួកគាត់ពិតជាមានអារម្មណ៍រីករាយក្នុងការទទួលយកចំណេះដឹងដើម្បី ចូលរួមបំរើសង្គមជាតិជាមួយរាជរដ្ឋាភិបាល ជាពិសេសអភិវឌ្ឍន៍អភិវឌ្ឍន៍ក្រុមគ្រួសារឱ្យមានភាពរីកចំរើន។ពួកគាត់បន្ដថា បើទោះបីព្រំដែនកម្ពុជាថៃ ក្នុងតំបន់ពួកគាត់រស់នៅមានស្ថានភាពល្អប្រសើរក្ដី ប៉ុន្ដែពួកគាត់នៅតែចង់ឃើញតំបន់ព្រំដែនផ្សេងៗទៀត មានសន្ដិភាព ដូចជាប្រជាពលរដ្ឋនៅភូមិព្រៃចាន់ ជោគជ័យ ដែលមានទាហានថៃនៅតែឈ្លានពាន និងប្រហារមកលើប្រជាពលរដ្ឋស្លូតត្រង់បណ្ដាលឱ្យស្លាប់យ៉ាងអយុត្ថិធម៌បំផុត។ពួកគាត់ទទួចឱ្យសហគមន៍អន្ដរជាតិជួយរកយុត្ដិធម៌ឱ្យប្រទេសកម្ពុជា ព្រមទាំងភាគីថៃ ត្រូវដោះលែងវីរកងទ័ពមកឱ្យកម្ពុជាវិញ តាមកិច្ចព្រមព្រៀសន្ដិភាពដែលធ្វើឡើងនៅប្រទេសម៉ាឡេស៊ី។

សូមរំលឹកថា បន្ទាប់ពីមានសេចក្ដីថ្លែងការស្ដីពីកិច្ចព្រមព្រៀងសន្ដិភាពរវាងប្រទេសកម្ពុជា និងថៃ នៅទីក្រុងកូឡាឡាំពួ ប្រទេសម់ាស៊ី ប្រជាពលរដ្ឋបានត្រឡប់មកកាន់ទីលំនៅដើមវិញ បន្ទាប់ពីបានភៀសខ្លួនទៅកាន់មណ្ឌលសុវត្ថិភាព នៅតាមបណ្ដាខេត្ដផ្សេងៗ ដោយសារតែទាហានថៃបានបាញ់មកលើទាហានកម្ពុជាមុន កាលពីអំឡុងចុងខែកក្កដាឆ្នាំ២០២៥កន្លមក៕

អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        373
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        400
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        508

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm