ពលរដ្ឋខ្មែររស់នៅទីក្រុង Auckland ប្រទេសនូវ៉ែលហ្សេឡង់ជាង ២០០នាក់ប្រមូលផ្តុំគ្នា ថ្កោលទោស​ទង្វើឃោរឃៅរបស់យោធាថៃបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់កម្ពុជា

2025/11/16 08:02:35 pm        544

ទីក្រុងអូក្លិន (Auckland) ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២៥ ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ ក្នុងទីក្រុងអូក្លិន (Auckland)ប្រទេសនូវ៉ែលហ្សេឡង់ ចំនួនប្រមាណជាង ២០០ នាក់ ប្រមូលផ្តុំគ្នានៅសួនច្បារ Barry Curtis Park ក្នុងទីក្រុងអូក្លិន (Auckland) បានថ្កោលទោស និងរិះគន់ការបាញ់ប្រហារយ៉ាងឃោរឃៅរបស់យោធាថៃ មកលើប្រជាជនស្លូតត្រង់កម្ពុជា បណ្តាលឱ្យមានការស្លាប់បាត់បង់ជីវិត និងរងរបួសជាច្រើននាក់។

នៅក្នុងឱកាសនោះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសបានសម្តែងមតិ ទាមទាររកយុត្តិធម៌ពីប្រទេសថៃដែលបានបាញ់ប្រហារមកលើប្រជាជនស្លូតត្រង់កម្ពុជា។ ពលរដ្ឋខ្មែរនៅក្រៅប្រទេស ក៏បានទាមទារឱ្យថៃគោរពកិច្ចព្រមព្រាងសន្តិភាពកូឡាឡាំពួរយ៉ាងម៉ឺងម៉ាត់។

ពលរដ្ឋខ្មែរនៅក្រៅប្រទេសទាមទារឱ្យយោធាថៃ បញ្ឈប់ការបាញ់ប្រហារ និងការបង្ករហិង្សាមកលើប្រជាជនស្លូតត្រង់កម្ពុជា ដែលបានបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។

ក្នុងឱកាសនោះ ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បាន គោរព វិញ្ញាណក្ខន្ធ ប្រជាជនដែលបានបាត់បង់ជីវិតពីការបាញ់ប្រហារដ៏ឃោរឃៅពីសំណាក់យោធាថៃ ហើយក៏បានទាមទារដោះលែងទាហានកម្ពុជាទាំង ១៨រូប ដែលយោធាថៃបានចាប់ខ្លួនដោយខុសច្បាប់នោះ មកវិញដោយឥតលក្ខខណ្ឌ។

ពលរដ្ឋខ្មែរនៅក្រៅប្រទេសក៏បានធ្វើការថ្លែងអំណរគុណដល់ប្រធានាធិបតីអាមេរិក ឯកឧត្តម Donald Trump និងនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Anwar Ibrahim ដែលបានអន្តរាគមន៍បន្ទាប់ពីមានការបាញ់ប្រហារនេះកើតឡើង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        128
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        239
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        235

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm