ក្រសួងវប្បធម៌ បើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល សម្រាប់មន្ត្រីក្របខណ្ឌថ្មី២០២១

2022/02/16 12:52:19 am        198

ភ្នំពេញ ៖ ក្រោយអាក់ខានការបណ្តុះបណ្តាលធនធានមនុស្សក្នុងក្របខណ្ឌវប្បធម៌រយៈពេល០២ឆ្នាំ (២០២០-២០២១) ដោយវីរុសកូវីដ-១៩ ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តបើកវគ្គបណ្តុះបណ្តាលការងាររដ្ឋបាល សម្រាប់មន្ត្រីក្របខណ្ឌថ្មី២០២១ ចំនួន៩៨រូប ក្នុងនោះសិក្ខាកាមជាស្រ្តីមានចំនួន៤៨រូប មកពីបណ្តានាយកដ្ឋាន និងមន្ទីរវប្បធម៌រាជធានី-ខេត្ត។

​លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនាពេលនេះ ក្នុងគោលបំណងចែករំលែកបទពិសោធ និងផ្តល់ចំណេះដឹងជាមូលដ្ឋានលើការងាររដ្ឋបាល និងសម្រាប់មន្រ្តីរាជការក្របខណ្ឌថ្មី ដើម្បីយកទៅអនុវត្តនៅតាមអង្គភាពរៀងៗខ្លួនឲ្យដំណើរការការងារទទួលបានប្រសិទ្ធភាព និងដើម្បីជាគុណប្រយោជន៍ក្នុងការចូលរួមដល់ការអភិវឌ្ឍប្រទេសជាតិ។ កត្តាទាំងនេះហើយ ទើបសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ បានខិតខំស្វះស្វែងរកវិធីសាស្រ្តបច្ចេកទេសថ្មីៗ និងគ្រូឧទ្ទេស ដែលមានបទពិសោធការងារ និងបង្រៀននៅតាមក្រសួងស្ថាប័ននានា ហើយមានជំនាញពិតប្រាកដ មានសមត្ថភាព និងបទពិសោធ ក្នុងការធ្វើបទបង្ហាញធ្វើយ៉ាងណាឲ្យសិក្ខាកាមដែលបានចូលរួមទទួលបានទាំងចំនេះដឹង និងចំណេះធ្វើក្រោយពីបញ្ចប់វគ្គសិក្សានេះ។

ជាមួយគ្នានោះដែរឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ បណ្ឌិត សភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ លើការពង្រឹងសមត្ថភាពការងាររបស់មន្រី្តរាជការគ្រប់លំដាប់ថ្នាក់ ដើម្បីឲ្យដើរស្របតាមគោលនយោបាយ និងផែនការអភិវឌ្ឍន៍គ្រប់ផ្នែក គ្រប់វិស័យ និងគ្រប់កម្រិត ដូចមានកំណត់នៅក្នុងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ បច្ចុប្បន្ន(E- Government) កំពុង ដាក់ដំណើរការ ហើយបច្ចេកវិទ្យាព័ត៌មានក៏គួរត្រូវកំណត់យកជាមុខវិជ្ជាអាទិភាព ដើម្បីបំពាក់បំប៉ន និងបណ្តុះបណ្តាលដល់មន្រី្តរាជការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិនៅថ្ងៃអនាគត ដើម្បីបង្កើនប្រសិទ្ធភាពការងារផង និងដើម្បីឲ្យដើរស្របតាមសាកលភាវូបនីយកម្ម ទាំងថ្នាក់តំបន់ និងអន្តរជាតិផង។ ជាពិសេសសាលាបណ្តុះបណ្តាលក្របខណ្ឌវប្បធម៌ ក៏ត្រូវគិតគូក្នុងការកែទម្រង់កម្មវិធីបណ្តុះបណ្តាល និងការបណ្តុះបណ្តាលតាមរយៈការធ្វើបច្ចុប្បន្នភាព ជាប្រចាំដោយយោងទៅតាមការវិវត្តនៃកំណែទម្រង់ និងតម្រូវការរបស់រដ្ឋក្នុងវិស័យធនធានមនុស្ស។ អនាគតមន្រី្តក្របខណ្ឌនៃរដ្ឋបាល កម្មសិក្សាការី គឺត្រូវទទួលបានការបង្រៀនពីមន្រី្តជាន់ខ្ពស់ ជាអ្នកមានទស្សនវិស័យ និងថ្នឹកការ និងឆ្លើយតបយ៉ាងប្រកៀកនឹងការប្រឈមមុខ ដែលរដ្ឋបាលទំនើបត្រូវឆ្លងកាត់ផងដែរ៕ អត្ថបទ ៖ រដ្ឋា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm