អតីតពលករមកពីថៃក្នុងស្រុកមោងឫស្សី អរគុណ​រដ្ឋាភិបាល​ដែល​ជួយ​ស្វែង​រក​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ

2025/11/16 03:38:16 pm        154

ស្របពេលដែលក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំពិព័រណ៍ការងារ សន្តិ​សុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ នៅ​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ អតីតពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេសថៃក្នុងស្រុកមោងឫស្សី បានបង្ហាញក្តីរីករាយ និងអរគុណរាជរដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយរកការងារឱ្យពួកគាត់ធ្វើ។

លោក ស៊ុន កុសល្យ អតីតពលករមកពីថៃ ដែលមានស្រុកកំណើតនៅស្រុកមោងឫស្សី បាន​ប្រាប់ថា ពិព័រណ៍ការងារ ដែលរៀបចំដោយក្រសួងការងារនាពេលនេះ គឺពិតជាល្អសម្រាប់លោក ក៏​ដូចជាអតីតពលករផ្សេងៗទៀតដែលមិនសូវទទួលបានព័ត៌មានទាក់ទងនឹងឱកាសការងារ។

លោកបន្ថែមថា «កម្មវិធីល្អមែនទែន សម្រាប់បងប្អូនមិនសូវដឹងព័ត៌មានការងារធ្វើនៅទីណា ចឹង​មាន​កម្ម​វិធីនេះវាល្អបំផុតសម្រាប់យើងអ្នកស្រុកស្រែ ពិសេស អ្នកជន​បទ​ដែល​គាត់​មិន​ដឹង​ព័ត៌មាន ចឹងអរគុណច្រើនមែនទែន»។

ចំណែកអ្នកស្រី ជិន ស្រីកាន អតីតពលករត្រឡប់មកថៃម្នាក់ទៀតបានបង្ហាញការសប្បាយចិត្តនៅពេលឃើញក្រសួងការងារបានរៀបចំពិព័រណ៍ការងារនៅមូលដ្ឋានស្រុកកំណើត ហើយអ្នកស្រីសង្ឃឹមថា នឹងអាចទទួលបានការងារធ្វើក្នុងពេលឆាប់ៗនេះ។

អ្នកស្រីនិយាយថា៖«ខ្ញុំសូមអរគុណសម្ដេចនាយករដ្ឋមន្ត្រី និងឯកឧត្ដមរដ្ឋមន្ត្រីក្រសួងការងារ ដែលតែងតែគិតគូរយកចិត្តទុកដាក់ ជួយស្វែងរកការងារឱ្យនាងខ្ញុំ និងបងប្អូនពលករមកថៃធ្វើ»។

រីឯអ្នកស្រី អឺន ឃីម អ្នកស្រុកមោងឫស្សីម្នាក់ទៀត ដែលធ្លាប់ជាអតីតពលករមកពីថៃរយៈពេល ៣ឆ្នាំ បានប្រាប់ដែរថា នៅក្នុងពិព័រណ៍ថ្ងៃនេះ អ្នកស្រី បានដាក់ធ្វើការងារនៅក្រុមហ៊ុនចំនួន២ ហើយសង្ឃឹមថា នឹងទទួលការងារធ្វើឆាប់ៗ។

អ្នកបញ្ជាក់ថា៖«ខ្ញុំសប្បាយចិត្តដែលក្រសួងការងារ បានរៀបចំពិព័រណ៍ការងារនេះ អរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលបានជួយស្វែងរកការងារហើយខ្ញុំឈប់ទៅប្រទេសថៃទៀតហើយ»។

សូមជម្រាបថា ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំ “ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់បងប្អូនអតីតពលករដែលត្រឡប់មកពីប្រទេសថៃ” រយៈពេលពីរថ្ងៃនៅខេត្តបាត់ដំបង គឺនៅថ្ងៃទី១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយនាំយកឱកាសការងារជាងជាង ១,១ម៉ឺនកន្លែង ដែលមានសហគ្រាស ក្រុមហ៊ុន រោងចក្រធំៗចំនួន ១៧ មកសម្ភាសជ្រើសរើសបុគ្គលិកដោយផ្ទាល់៕

អត្ថបទដែលទាក់ទង

ពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាំមកនូវឱកាសការងាររាប់ម៉ឺនកន្លែង សម្រាប់​បងប្អូនអតីតពលករមកពីប្រទេសថៃនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង
2025/11/16 03:52:13 pm        1
អតីតពលករមកពីថៃក្នុងស្រុកមោងឫស្សី អរគុណ​រដ្ឋាភិបាល​ដែល​ជួយ​ស្វែង​រក​ការងារ​ឱ្យ​ពួក​គាត់​ធ្វើ
2025/11/16 03:38:16 pm        1
បន្លែ ផ្លែឈើ អង្ករ និងគ្រឿងទេសជាច្រើនបាននិងកំពុងដាក់លក់នៅស្តង់ផ្សារផលិតផលខ្មែរខេត្តត្បូងឃ្មុំ
2025/11/16 02:25:18 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចក្រភពអង់គ្លេស ប្រកាសគោលនយោបាយសិទ្ធិជ្រកកោនថ្មីដ៏តឹងរ៉ឹងបំផុតក្នុងសម័យទំនើបនេះ

2025/11/16 05:21:48 pm
​រុស្ស៊ី គ្រោងបង្កើនពន្ធអាករលើតម្លៃបន្ថែម ខណៈសេដ្ឋកិច្ចក្នុងសម័យសង្គ្រាមកំពុងតែយឺតយ៉ាវ
2025/11/16 05:19:22 pm
​ហ្វាំងឡង់ព្រមានថា បទឈប់បាញ់នៅអ៊ុយក្រែន ទំនងមិនកើតឡើងឆាប់ៗទេ ដោយជំរុញអឺរ៉ុប ឱ្យបន្តគាំទ្រទីក្រុងគីវ
2025/11/16 05:17:23 pm
​អ្នកស្លាប់ក្នុងគ្រោះបំណាក់ដីនៅឥណ្ឌូនេស៊ី ឡើងលើស ១០នាក់ ខណៈមន្ត្រីបន្តស្វែងរកអ្នកបាត់ខ្លួន
2025/11/16 05:15:28 pm
​អ៊ុយក្រែន កំពុងប្រឹងប្រែងដើម្បីបន្តការដោះដូរឈ្លើយសឹក ១.២០០នាក់ ជាមួយរុស្ស៊ី
2025/11/16 05:13:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/14 04:42:56 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/13 09:56:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/16 09:36:25 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am