ហ្វាំងឡង់ព្រមានថា បទឈប់បាញ់នៅអ៊ុយក្រែន ទំនងមិនកើតឡើងឆាប់ៗទេ ដោយជំរុញអឺរ៉ុប ឱ្យបន្តគាំទ្រទីក្រុងគីវ

2025/11/17 12:17:23 am        118

ប្រធានាធិបតីហ្វាំងឡង់ លោក Alexander Stubb បានប្រាប់សារព័ត៌មាន AP កាលពីថ្ងៃសៅរ៍ (១៥ វិច្ឆិកា) ថា បទឈប់បាញ់នៅអ៊ុយក្រែន ទំនងជាមិនអាចកើតឡើងមុននិទាឃរដូវខាងមុខនេះទេ ហើយសម្ព័ន្ធមិត្តអឺរ៉ុប ត្រូវបន្តគាំទ្រអ៊ុយក្រែន ទោះជារឿងអាស្រូវពុករលួយកំពុងលេបត្របាក់ទីក្រុងគីវក៏ដោយ។

និទាឃរដូវនៅអឺរ៉ុប មានរយៈពេលជាផ្លូវការពីចុងខែមីនា ដល់ចុងខែមិថុនា គិតតាមតារាសាស្ត្រ ប៉ុន្តែតាមឧតុនិយម រដូវនេះត្រូវចាត់ទុកថាចាប់ផ្ដើមពីថ្ងៃទី១ ខែមីនា ដល់ថ្ងៃទី៣១ ខែឧសភា រៀងរាល់ឆ្នាំ។

ដោយលើកឡើងពីហានិភ័យខ្លាំងនាពេលបច្ចុប្បន្ន លោក Stubb បន្តថា ទន្ទឹមនឹងនោះ អឺរ៉ុបក៏នឹងត្រូវតែស៊ូទ្រាំ និងបង្កើតភាពធន់ ដើម្បីហែលឆ្លងរដូវរងាឆ្នាំ២០២៥នេះ ខណៈរុស្ស៊ី បន្តការវាយប្រហារកូនកាត់ និងសង្រ្គាមព័ត៌មានទូទាំងទ្វីបអឺរ៉ុប។ 

គួរឱ្យដឹងថា ហ្វាំងឡង់ជាប្រទេសដ៏តូចមួយនៅអឺរ៉ុប ប៉ុន្តែមានព្រំដែនដល់ទៅ ១.៣៤០គីឡូម៉ែត្រ ជាមួយរុស្ស៊ី។ នៅទសវត្សរ៍ឆ្នាំ១៩៤០ — បន្ទាប់ពីសង្រ្គាមពីរលើកជាមួយរុស្ស៊ី — ហ្វាំងឡង់បាត់បង់ទឹកដីប្រហែល ១០% ទៅក្នុងដៃក្រុងមូស្គូ ហើយបានយល់ព្រមធ្វើអព្យាក្រឹតយោធា ដែលជាជំហរមួយបានផ្លាស់ប្តូរ បន្ទាប់ពីប្រតិបត្តិការយោធារបស់រុស្ស៊ី លើអ៊ុយក្រែន កាលឆ្នាំ២០២២ នៅពេលដែលហ្វាំងឡង់ បានចូលរួមជាមួយសម្ព័ន្ធយោធាណាតូ។

ទាក់ទងនឹងជម្លោះអ៊ុយក្រែន លោក Stubb និយាយថា សំណួរធំៗចំនួន៣ កំពុងនៅលើផ្លូវឆ្ពោះទៅរកបទឈប់បាញ់ នោះគឺការធានាសន្តិសុខសម្រាប់អ៊ុយក្រែន ការកសាងសេដ្ឋកិច្ចឡើងវិញ និងការយល់ដឹងមួយចំនួនពីការទាមទារទឹកដី។ មេដឹកនាំហ្វាំងឡង់រូបនេះសង្កត់ធ្ងន់ថា ដើម្បីនាំមកនូវសន្តិភាពដល់អ៊ុយក្រែន លោកប្រធានាធិបតីអាមេរិក Donald Trump និងមេដឹកនាំអឺរ៉ុប ចាំបាច់ត្រូវបង្កើនសម្ពាធលើរុស្ស៊ី និងលើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ឱ្យផ្លាស់ប្តូរការគិតយុទ្ធសាស្ត្ររបស់ខ្លួន៕

អត្ថបទដែលទាក់ទង

អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព
2026/07/24 07:58:27 pm        1
ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm        1
ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm       

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm