ផ្លូវជនបទ១៤ខ្សែ ប្រវែងជាង៦០គីឡូម៉ែត្រកំពុងផ្ដល់ភាពងាយស្រួលដល់ការរស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង

2025/11/17 06:55:50 pm        158

ក្រសួងអភិវឌ្ឍន៍ជនបទ បាននឹងកំពុងផ្ដោតការយកចិត្តទុកដាក់ជាខ្លាំងលើការងារស្ថាបនាផ្លូវ ដើម្បផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍ទៅមក ជាពិសេសការដឹកជញ្ជូនកសិផល និងដំណាំរួមផ្សំរបស់បងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលជាប្រជាកសិកររស់នៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង។

ក្នុងឱកាសដឹកនាំក្រុមការងារចុះត្រួតពិនិត្យផ្លូវក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង កាលពីពេលថ្មីៗនេះ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា បច្ចុប្បន្នការងារស្ថាបនាផ្លូវដែលបម្រើដល់ការធ្វើដំណើរ និងដោះស្រាយទុក្ខលំបាកផ្សេងៗ ជូនដល់បងប្អូនអតីតយុទ្ធជន និងនិវត្តជននៅទីនេះ សរុបមានចំនួន ១៤ខ្សែ ប្រវែង ៥៩,៧៥ គីឡូម៉ែត្រ ដែលស្ថាបនាដោយប្រើប្រាស់ថវិកាជាតិទាំងស្រុង។ ឯកឧត្តមបន្តថា ក្រៅពីនេះ ក៏មានការសាងសង់សំណង់សិល្បការ្យចំនួន ៦៨កន្លែងរួមមាន ជញ្ជាំងទប់ដី ប្រព័ន្ធរំដោះទឹក និងសំណង់រូបវន្ត ផ្សេងទៀត ដែលផ្តល់នូវសុវត្ថិភាព ប្រសិទ្ធភាព និងស្ថិរភាពដល់ផ្លូវថ្នល់ ព្រមទាំងជួយជំរុញដល់ការរស់នៅរបស់ប្រជាពលរដ្ឋបានល្អប្រសើរ។

ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា ពីមុនមកសំណង់សិល្បការ្យនៅក្នុងភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ពុំទាន់អាចបំពេញតម្រូវការប្រើប្រាស់ជូនប្រជាពលរដ្ឋបានគ្រប់គ្រាន់នៅឡើយ។ទាំងនេះដោយសារតែ បញ្ហាភ្លៀងធ្លាក់ខ្លាំង ប្រព័ន្ធបង្ហូរទឹកក៏មិនអាចហូរបានទាន់ពេលវេលាបណ្ដាលឱ្យមានការជន់លិច បាក់ស្រុតដី បាត់បង់សោភ័ណភាពផ្លូវទៀតផង។ ដើម្បីចូលរួមដោះស្រាយបញ្ហាផ្សេងៗ របស់បងប្អូនអតីតយុទ្ធជនឱ្យទាន់ពេលវេលា ក្រសួងតែងស្ថាបនាដោយគិតគូរពីភាពធន់ ការប្រែប្រួលអាកាសធាតុ ធ្វើយ៉ាងណាបង្កលក្ខណ:ងាយស្រួល និងបម្រើដល់ការប្រើប្រាស់បានយូរអង្វែង ស្របពេលដែលអ្នកភូមិបាននឹងកំពុងអនុវត្តគម្រោងសហគមន៍កសិកម្មទំនើបម្ទេសដំណាក់ទ្រយឹងផងដែរ។ ជារួមមានផ្លូវ គឺមានសង្ឃឹម សម្រាប់ប្រជាពលរដ្ឋនៅមូលដ្ឋាន៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        22
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        129
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់

2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm
​មន្ត្រីអង្គការលើកលែងទោសអន្តរជាតិ អំពាវនាវឱ្យមានការចាប់ខ្លួនលោក Benjamin Netanyahu
2026/07/24 04:34:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm