សម្តេចតេជោ ហ៊ុន សែន៖ សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដូរយកសន្តិភាព

2025/11/17 12:32:48 pm        150

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានបញ្ជាក់ថាជាថ្មីថា សូមកុំយល់ច្រឡំថា កម្ពុជាកាត់ដីដើម្បីដោះដូរសន្ដិភាព ខណៈរឿងនេះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានបញ្ជាក់ហើយដែរថា កម្ពុជាគ្មានកិច្ចព្រមព្រៀងណាមួយជាមួយថៃដោះដូរដីដើម្បីទទួលបានសន្ដិភាពនោះទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍បញ្ជាក់ជាថ្មីបែបនេះក្នុងឱកាស អញ្ជើញជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បើកអនុសំវច្ឆរមហាសន្និបាតមន្ដ្រីសង្ឃទូទាំងប្រទេស លើកទី៣៣ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូមកុំភ័ន្ដច្រឡំថារាជរដ្ឋាភិបាល កាត់ដី ដើម្បីដោះដូរជាមួយសន្ដិភាព ខណៈប៉ុន្មានថ្ងៃមកនេះថៃបានគំរាមវាយយកប្រាសាទតាក្របីរបស់កម្ពុជា ដូច្នេះបើជ្រុលតែកាត់ដី ដោះដូរសន្ដិភាពជាមួយគេ មិនចាំបាច់ច្បាំងគ្នាប៉ុន្មានថ្ងៃកន្លងមកនោះទេ គឺឱ្យប្រាសាទទៅគេតែម្ដងបាត់ទៅហើយ។ សម្ដេចតេជោ ក៏បានផ្ដាំទៅដល់អ្នកលេងបណ្ដាញសង្គម កុំរពឹសដៃទៅខំមិន ជាមួយក្រុមអ្នកបង្ហោះសារញុះញង់ដែលអាចនាំឱ្យពាក់ព័ន្ធនឹងករណីអសន្ដិសុខជាតិ។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ក្នុងការបន្តអនុវត្តតាមស្មារតីសេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ និងសង្ឃឹមថាភាគីកម្ពុជា និងថៃ នឹងបន្តធ្វើការជាមួយគ្នាស្របតាមគោលការណ៍ និងយន្តការទ្វេភាគីដែលបានឯកភាពគ្នា។ កម្ពុជាបានបន្តរក្សាជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ដោយអនុលោមតាមគោលការណ៍ និងយន្តការដែលបានឯកភាពគ្នាកន្លងមក ដើម្បីដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ និងកសាងសន្តិភាពយូរអង្វែងរវាងប្រទេសទាំងពីរ៕

 

អត្ថបទដែលទាក់ទង

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានឹងចាត់វិធានការ​តាមផ្លូវច្បាប់ចពោះម្ចាស់កាស៊ីណូផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams
2026/04/07 06:22:27 pm        1
សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតជាមួយ ប្រធានាធិបតីបារាំង, អគ្គនាយក WHO និងមេដឹកនាំប្រទេសមួយចំនួនទៀត
2026/04/07 06:10:19 pm        1
អាជ្ញាធរ និងកងកម្លាំងភ្នំពេញបន្តប្រជុំដាក់ផែនការបង្ក្រាប online scams ខណៈបានបញ្ជូនមនុស្ស ១៤០នាក់ទៅតុលាការ
2026/04/07 05:42:31 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជានឹងចាត់វិធានការ​តាមផ្លូវច្បាប់ចពោះម្ចាស់កាស៊ីណូផ្តល់ទីតាំងឱ្យក្រុមឧក្រិដ្ឋជនប្រព្រឹត្តបទល្មើស Online Scams

2026/04/07 06:22:27 pm
​សម្ដេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតជាមួយ ប្រធានាធិបតីបារាំង, អគ្គនាយក WHO និងមេដឹកនាំប្រទេសមួយចំនួនទៀត
2026/04/07 06:10:19 pm
​រុស្ស៊ីបញ្ជាក់ពីការស្លាប់របស់ជនជាតិកាមេរូនចំនួន ១៦នាក់ ដែលបានប្រយុទ្ធគ្នាក្នុងសង្គ្រាមអ៊ុយក្រែន
2026/04/07 05:44:22 pm
​អាជ្ញាធរ និងកងកម្លាំងភ្នំពេញបន្តប្រជុំដាក់ផែនការបង្ក្រាប online scams ខណៈបានបញ្ជូនមនុស្ស ១៤០នាក់ទៅតុលាការ
2026/04/07 05:42:31 pm
​អាមេរិក និងអ៊ីស្រាអែល បានបាត់បង់យន្តហោះចំនួន ១១គ្រឿង ខណៈពេលកំពុងស្វែងរកអ្នកបើកយន្តហោះ F-15 នៅអ៊ីរ៉ង់
2026/04/07 05:42:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/04/06 07:04:12 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/03/11 06:09:44 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/04/03 09:57:19 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/04/06 05:57:18 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/04/06 04:24:49 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am