AFF U23៖ កម្ពុជា​នឹង​បន្ដ​ជួប​ហ្វីលីពីន​ស្អែក​នេះ ខណៈ​សំបុត្រ​ចូល​ទស្សនា​មាន​លក់ ៦​ទីតាំង​

2022/02/16 05:33:35 pm        170

​បាល់ទាត់៖ ក្រុមបាល់ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម ២៣​ឆ្នាំ​កម្ពុជា​នឹង​បន្ដ​ជួប​ក្រុម​ជម្រើស​ជាតិ​ U23 ​ហ្វីលីពីន​ដែល​ជា​ប្រកួត​ទី​២ ក្នុង​ពូ​ល​ A ​នៃ​ពានរង្វាន់​ AFF U23 Championship 2022 ​នា​វេលា​ម៉ោង ៧​យប់​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ​ស្អែក​នេះ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ​។​

​ក្រោយ​យកឈ្នះ​ក្រុម​ប្រ៊ុយណេ ៦-០ មួយថ្ងៃ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជាបាន​ដាក់លក់​សំបុត្រ​ចូល​ទស្សនាការ​ប្រកួត​ទី​២ របស់​ក្រុម​គោព្រៃ​ជំទង់​កម្ពុជាដែល​សំបុត្រ​មាន​លក់​នៅ ៦​ទីតាំង​ផ្សេងគ្នាដោយ​ចាប់ផ្ដើម​លក់កាលពី​ម្សិលមិញនៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​, ហាង​កីឡា​ Fan Sport, ​ហាង​កីឡា​ Double H Sport, ​កីឡាករ​ Cambodia Airway ​និង​ Motor Café ​ទួលគោក។ រីឯ​ទីតាំង​មួយទៀតគឺ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោដែល​ត្រូវ​លក់​នៅ​ថ្ងៃ​ប្រកួត​ផ្ទាល់​តែម្ដង។​ ​លោក​ Ryu Hirose ​គ្រូបង្វឹក​ក្រុម​ U23 ​កម្ពុជា ជ័យជម្នះ​ក្នុងការ​ប្រកួត​ដំបូងនៃ​ព្រឹត្តិការណ៍​ប្រចាំ​តំបន់​នេះគឺជា​ការរៀបចំ​ក្រុម​យូរ​មកហើយ ប៉ុន្ដែ​ក៏មាន​រឿង​ជាច្រើនដែល​ត្រូវ​កែតម្រូវ​ផងដែរ ពិសេស​ការប្រកួត​បន្ទា​ប់​ជាមួយ​ហ្វីលីពីន ដោយ​លោក​រំពឹងថា កូនក្រុម​របស់ខ្លួន​នឹង​ធ្វើបាន​កាន់តែ​ល្អប្រសើរ​ថែមទៀត ដើម្បី​ឆ្លើយតប​នឹង​ការគាំទ្រ​ដ៏​ច្រើន​របស់​ទស្សនិកជន។​

​គួរ​ដឹងថា មុន​ឈានដល់​ការប្រកួត​រវាង​កម្ពុជា និង​ហ្វីលីពីនគឺ​ត្រូវ​ឆ្លងកាត់​ការប្រកួត ២​គូ​សិនរួមមាន​ក្រុម​ U23 ​ថៃត្រូវ​ជួប​ក្រុម​ U23 ​សិង្ហ​បុរីនា​វេលា​ម៉ោង ៧​យប់​នេះដែលជា​ជំនួប​បើកឆាក​ពូ​ល​ C ​នៅ​កីឡដ្ឋាន​ព្រី​នស៍ និង​ក្រុម​ U23 ​ប្រ៊ុយណេត្រូវ​ជួប​ U23 ​ទី​ម័​រ​ខាងកើតនា​វេលា​ម៉ោង ៤​ល្ងាច​ថ្ងៃទី​១៧ ខែកុម្ភៈ​ស្អែកនៅ​ពហុ​កីឡដ្ឋាន​ជាតិ​មរតក​តេ​ជោ។ ការប្រកួត​នេះនឹងមាន​ផ្សាយ​ផ្ទាល់​លើ​កញ្ចក់​ទូរទស្សន៍​ BTV-News៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm