បឹងកេត​នាំចូល​ខ្សែបម្រើ​ប្រេ​ស៊ី​ល​បង្គ្រប់​កូតា​កីឡាករ​បរទេស​ត្រៀម​រដូវ​កាល​ថ្មី​

2022/02/16 05:41:56 pm        140

​បាល់ទាត់៖ ក្រុម​នាគ​ខៀវ​បឹងកេតបានបង្ហាញ​កីឡាករ​បរទេស​ទី​៥ របស់ខ្លួនសម្រាប់​ត្រៀម​រដូវ​កាល​ថ្មីនៃ​លី​គ​កំពូល​កម្ពុជាឆ្នាំ​២០២២ ហើយគឺ​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល​ Alexandre Cardoso Garcia។​ Alexandre Cardoso ​បាន​ផ្ទេរ​មក​បង្គ្រប់​កូតា​កីឡាករ​បរទេស​បឹងកេត សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី បន្ទាប់ពី​អតីត​ក្រុម​ជើងឯក ៤​សម័យនេះបាន​នាំចូល​ខ្សែការពារ​អ៊ីរ៉ង់​ Taher Jahanbakhsh, ​ខ្សែបម្រើ​អា​ហ្វ​ហ្គា​នី​ស្ថាន​ Mastafa Zazai ​និង​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា​ Ajayi Opeyemi Korede ​បន្ថែម​លើ​សមាជិក​ចាស់ ១​រូបគឺ​ខ្សែប្រយុទ្ធ​សញ្ជាតិ​កា​មេ​រ៉ូ​ន​ Abbee Hurber។​

​មុន​ផ្ទេរ​មក​កម្ពុជាដើម្បី​ប្រឡូក​ក្របខណ្ឌ​ Cambodian Premier League ​កីឡាករ​វ័យ ២៩​ឆ្នាំ​រូបនេះធ្លាប់មាន​បទពិសោធន៍​ជោគជ័យនៅ​ប្រទេស​កំណើត និង​បណ្ដា​ប្រទេស​មួយចំនួន ដូចជា​ធ្លាប់​លេង​នៅ​លី​គ​ទី​៣ នៃ​ប្រទេស​ប្រេ​ស៊ី​ល​, លី​គ​ទី​២ នៃ​ប្រទេស​ព័រ​ទុយ​ហ្គា​ល់​, លី​គ​កំពូល​អូ​ម៉​ង់ និង​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត​ជាដើម ក្រោយ​ចាប់ផ្ដើម​អាជីព​បាល់ទាត់កាលពី​ឆ្នាំ​២០១០។​ ​វត្តមាន​ខ្សែបម្រើ​កម្ពស់ ១.៨២​ម៉ែត្រ​រូបនេះក៏​ធ្វើ​ឲ្យ​អនាគត​របស់​ខ្សែការពារ​ Anderson Zogbe ​ស្ថិតក្នុង​ភាពស្រពេចស្រពិល​ផងដែរ បន្ទាប់ពី​រូបគេ​បាន​រងរបួស​ដាច់​សរ​សៃ​ជង្គង់ និង​បានធ្វើ​ការវះកាត់កាលពី​រដូវ​កាល​មុន ដែល​មកទល់ពេលនេះមិនទាន់​ត្រឡប់​ចូល​ទីលាន​បាន​វិញ​នោះទេ។

តាមរយៈ​នេះគេ​មិនទាន់​ដឹងថា បឹងកេតត្រូវ​ចែកផ្លូវ​ជាមួយ​ខ្សែការពារ​សញ្ជាតិ​កូ​ឌឺ​វ័រ​រូបនេះ ឬ​យ៉ាងណា​នោះទេ ដ្បិត​កុងត្រា​របស់​ Anderson ​នៅសល់ ១រដូវ​កាល​ទៀត។​ ​គួរ​បញ្ជាក់ថា ទីផ្សារ​ដោះដូរ​កីឡាករនៃ​លី​គ​កំពូល​កម្ពុជាគ្រោង​នឹង​បិទ​បញ្ចប់​នា​ថ្ងៃទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២២ ខាងមុខ ពោលគឺ​មុន​បើក​ការប្រកួត​រដូវ​កាល​ថ្មី ១០​ថ្ងៃ ខណៈ​បឹងកេតនឹងត្រូវ​បើកទ្វារ​កីឡដ្ឋាន​ Cambodia Airway ​ស្វាគមន៍​ក្រុម​ណាហ្គា​វើ​ល​ដ៏​មុនគេនា​ថ្ងៃទី​៥ ខែមីនា​ខាងមុខ៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        134
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        145
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm