បុរសម្នាក់ត្រូវបានចាប់ខ្លួន ជុំវិញការបំផ្ទុះរថយន្តនៅទីក្រុង New Delhi ប្រទេសឥណ្ឌា

2025/11/17 10:22:33 pm        68

អាជ្ញាធរស៊ើបអង្កេតក្នុងប្រទេសឥណ្ឌា បានចាប់ខ្លួនបុរសម្នាក់ពាក់ព័ន្ធនឹងការបំផ្ទុះរថយន្តនៅក្នុងទីក្រុងញូវដែលី កាលពីសប្តាហ៍មុន។ ការបំផ្ទុះ បានកើតឡើងនៅជិតបរិវេណប្រវត្តិសាស្ត្រ Red Fort ដោយបានសម្លាប់មនុស្ស១០នាក់ និងជាង៣០នាក់ផ្សេងទៀតរងរបួស។ 

រដ្ឋាភិបាលប្រទេសឥណ្ឌាបានចាត់ទុកការបំផ្ទុះនេះថាជា «ឧបទ្ទវហេតុភេរវកម្ម» ដែលប្រព្រឹត្តឡើងដោយ «កងកម្លាំងប្រឆាំងជាតិ»។ អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យថា រថយន្តដែលពាក់ព័ន្ធក្នុងការបំផ្ទុះ ត្រូវបានចុះបញ្ជីឈ្មោះរបស់ជនសង្ស័យដែលត្រូវបានចាប់ខ្លួន ហើយបុរសនេះជាអ្នកស្រុកនៅតំបន់ Kashmir ដែលមានជម្លោះ។

អាជ្ញាធរក៏បាននិយាយផងដែរថា អ្នកបើករថយន្តដែលបានស្លាប់ក្នុងការផ្ទុះនោះជាគ្រូពេទ្យមកពីតំបន់ Kashmir។ ពួកគេជឿថា បុរសជាម្ចាស់រថយន្ត និងអ្នកបើករថយន្តដែលបានស្លាប់ បានរួមគំនិតគ្នាដើម្បីទិញរថយន្តនិងធ្វើការវាយប្រហារ។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានដកស្រង់ប្រភពស៊ើបអង្កេតដែលនិយាយថា អ្នកបើកបររថយន្តអាចមានទំនាក់ទំនងជាមួយក្រុមសកម្មប្រយុទ្ធអ៊ីស្លាមនិយម មានមូលដ្ឋាននៅប្រទេសប៉ាគីស្ថាន។

អត្ថបទដែលទាក់ទង

អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm        30
ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm        52
ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm