កម្ពុជា ត្រៀមប្ដឹងទៅ ៣ស្ថាប័ន ករណីកងកម្លាំងប្រដាប់អាវុធថៃ ៧នាក់ រំលោភបូក លើនារីពលករកម្ពុជា

2025/11/17 03:35:21 pm        655

លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃកម្ពុជា នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ បាន ចេញសារបញ្ជាក់ករណីក្រុមទាហានថៃ រំលោភយុវតីខ្មែរ និង​ចំណាត់​ការ​បន្ទាន់​របស់កម្ពុជា ដោយកម្ពុជា ត្រៀមប្ដឹងទៅ ៣ស្ថាប័នខាងថៃ និងអន្តរជាតិ ដើម្បីរកយុត្តិធម៌ ករណី​កង​កម្លាំងប្រដាប់អាវុធថៃ ៧នាក់ រំលោភបូក។

លោកបណ្ឌិត ទូច សុឃៈ លើកឡើងបន្តថា ជានីតិវិធី ជាវិធានការរបស់កម្ពុជា ទី១ អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាលជាតិក្រសួងមហាផ្ទៃនឹងធ្វើបណ្ដឹង ទៅកាន់អគ្គស្នងការដ្ឋាននគរបាលជាតិថៃ ទី២ គឺ​ធ្វើ​បណ្ដឹងតវ៉ាតាមរយៈទូតរបស់ថៃ ទី៣ ធ្វើបណ្ដឹងតវ៉ាតាមរយៈអង្គការអន្តរជាតិ ដើម្បី​ឱ្យ​សមត្ថ​កិច្ច​ថៃ តាមចាប់ជនល្មើសយកមកអនុវត្តទោស ផ្តល់យុត្តិធម៌ដល់ នារីពលករខ្មែរ ដែលយើង​មិន​អាច​ទទួល​យកដាច់ខាតចំពោះអំពើអមនុស្សធម៌ បាត់បង់ភាពជាមនុស្ស អំពើស្មោគ​គ្រោក​នេះ​ជា​ដាច់​ខាត ដែលមិនមែនសម្រាប់តែប្រជាពលរដ្ឋខ្មែរទេ ទោះជាតិសាសន៍​ណា​ក៏​ដោយ​ក៏​មិន​អាច​ទទួល​យ​កបា​ននូវអំពើដ៏ថោកទាបនេះជាដាច់ខាត។ យើងទទូចឱ្យសមត្ថកិច្ចរបស់ថៃត្រូវតែស្វែងរកចាប់ខ្លួនជនទាំង ៧នាក់ និងអ្នកពាក់ព័ន្ធទាំងអស់នេះ យកមកផ្ដន្ទាទោសឱ្យបានជាដាច់ខាត ហើយប្រកាសជាសាធារណៈ ឱ្យប្រជាជនថៃ ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋទូទាំងពិភពលោកបានដឹងថា ខ្លួន (ថៃ) បានចាត់ការលើជនល្មើសដែលជាកងកម្លាំងសមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន (ថៃ) ពិតមែន។

លោកបណ្ឌិត ទូច សុឃៈ បញ្ជាក់ថា ករណីធ្វើបាបពលករខ្មែរ និងចាប់រំលោកនារីខ្មែរ ពិតជាកើតមានឡើងមែន នៅពេលពលករខ្មែរចាកចេញពីប្រទេសថៃចូលមកទឹកដីកម្ពុជា ប៉ុន្តែហេតុការណ៍កើតឡើងនៅពេលពលករខ្មែរស្ថិតនៅលើទឹកដីថៃនៅឡើយ។ ពលករខ្មែរជាង ១០នាក់ ដែលមានតែ នារីម្នាក់នោះទេ។ ខាងកម្លាំងប្រដាប់អាវុធថៃបានបំបែក ពលករជា ២ក្រុម ១ក្រុម គឺប្អូនស្រីតែម្នាក់ និង ១ក្រុមទៀតគឺបុរសសុទ្ធ។ ឱកាសនោះហើយ ដែលកម្លាំងប្រដាប់អាវុធថៃបានប្រព្រឹត្តបទល្មើសដ៏ស្មោកគ្រោក និងបាត់បង់ភាពជាមនុស្ស ដោយបានចាប់រំលោភបូកចំនួន ៧នាក់ទៅលើ ពលករនារីខ្មែរម្នាក់។

លោកបណ្ឌិត ទូច សុឃៈ បានឱ្យដឹងថា ពេលមកដល់កម្ពុជាវិញ ប្អូនស្រីក៏បានស្ទុះស្ទាមកកាន់ស្នងការដ្ឋានខេត្តបាត់ដំបង ដាក់ពាក្យប្ដីស្វែងរកយុត្តិធម៌។ ស្នងការដ្ឋានខេត្តបាត់ដំបង បានយកចិត្តទុកដាក់ជាទីបំផុតក្នុងការទទួលពាក្យប្ដឹង ព្រមទាំងគាំពារផ្នែកផ្លូវចិត្តផ្លូវកាយផ្សេងៗដល់ប្អូនស្រី។ អគ្គស្នងការដ្ឋាននគរបាលជាតិចំណុះក្រសួងមហាផ្ទៃ បានចាត់តាំងក្រុមការងារជំនាញដឹកនាំដោយ អគ្គស្នងការរងជំនាញទទួលផែនផ្សេងៗចុះមកសហការជាមួយ ស្នងការដ្ឋានខេត្តបាត់ដំបង ដើម្បីធ្វើការងារជំនាញ ការងារបច្ចេកទេស ការងារកសាងឯកសារ ឬប្រមូលភស្តុតាងឱ្យបានមូល ដែលឥឡូវក្រុមការងារមិនទាន់បញ្ចប់ការបំពេញការងារជំនាញ ទៅលើករណី រំលោភបូកពីកម្លាំងប្រដាប់អាវុធថៃ ដែលបាត់បង់ភាពជាមនុស្ស មកលើប្អូនស្រីដែលជាជនជាតិខ្មែរ។

គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះដែរ ក្នុងដំណើរការងារទៅកាន់ខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា រួមជាមួយភរិយា បានឆ្លៀតចូលសួរសុខទុក្ខប្អូនស្រីពលករខ្មែរ ធ្វើការងារនៅប្រទេសថៃ ដែលត្រូវបានទាហានឈុតខ្មៅរបស់ថៃ រំលោភបំពានលើរាងកាយ ក្នុងពេលនាង និងពលករខ្មែរប្រុសស្រី ជាង ១០នាក់ ធ្វើដំណើរវិលត្រឡប់ពីប្រទេសថៃ មកកម្ពុជាវិញ។ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ចាត់ទុកទង្វើបំពាននេះ គឺជាទង្វើស្មោកគ្រោក ដែលអគ្គស្នងការនគរបាលជាតិកំពុងចាត់វិធានការណ៍។

ឯកឧត្តមរដ្ឋមន្ត្រីបានអំពាវនាវដល់ពលករខ្មែរដែលចង់ត្រឡប់មកប្រទេសកម្ពុជាវិញ សូមជូនដំណឹងដល់សាច់ញាតិ ឬទាក់ទងមកអាជ្ញាធរកម្ពុជា ដើម្បីរៀបចំពេលវេលា ជូនដំណឹងច្បាស់លាស់សម្រួលដល់ពួកគាត់ អាចត្រឡប់មកវិញដោយសុវត្ថិភាព និង ត្រូវប្រុងប្រយ័ត្នការធ្វើដំណើរតែម្នាក់ឯង សូមធ្វើដំណើរជាក្រុម ជៀសវាងក្រុមជ្រុលនិយមថៃធ្វើបាបក្រោមរូបភាពអមនុស្សធម៌ណាមួយ៕

អត្ថបទដែលទាក់ទង

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា ខេត្តស្វាយរៀង ទទួលសមាជិកថ្មីមកពីគណបក្សនានា
2025/11/17 06:35:39 pm        1
ជីវភាពប្រជាកសិករល្អជាងមុន ក្រោយពេលចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះ
2025/11/17 06:24:35 pm        1
អតីតពលករខ្មែរមកពីថៃប្រមាណជាង ២ពាន់នាក់ បានចូលរួម និងទទួលបានឱកាសការងារពីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ
2025/11/17 05:47:57 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកចន្ទ្រា ខេត្តស្វាយរៀង ទទួលសមាជិកថ្មីមកពីគណបក្សនានា

2025/11/17 06:35:39 pm
​ជីវភាពប្រជាកសិករល្អជាងមុន ក្រោយពេលចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះ
2025/11/17 06:24:35 pm
​អ៊ុយក្រែនធានាបានការនាំចូល LNG របស់អាមេរិក ពីក្រិក ដើម្បីទប់ទល់នឹងតម្រូវការរដូវរងា
2025/11/17 06:13:13 pm
​អតីតពលករខ្មែរមកពីថៃប្រមាណជាង ២ពាន់នាក់ បានចូលរួម និងទទួលបានឱកាសការងារពីពិព័រណ៍ការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈរបស់ក្រសួងការងារ
2025/11/17 05:47:57 pm
​ប្រភពការទូត៖អ៊ីរ៉ង់មិនបានច្រានចោលលទ្ធភាពនៃការកើតឡើងវិញនៃជម្លោះជាមួយអ៊ីស្រាអែលទេ
2025/11/17 05:31:44 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/11/16 02:45:07 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/11/12 10:51:36 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/11/13 09:56:23 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/11/17 10:55:27 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/11/12 03:11:04 pm

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am