អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស លោកស្រី Sheikh Hasina ត្រូវបានគេរកឃើញថា មានទោសពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ហើយត្រូវបានកាត់ទោសប្រហារជីវិត។
តុលាការបានរកឃើញថា លោកស្រីត្រូវទទួលខុសត្រូវ ចំពោះការបញ្ជាឲ្យមានការបង្រ្កាបដោយហិង្សាលើការតវ៉ាដឹកនាំដោយនិស្សិតកាលពីឆ្នាំមុន ដែលអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា មានមនុស្សរហូតដល់ ១.៤០០នាក់បានបាង់បង់ជីវិត៕