អាមេរិកដកការរឹតបន្តឹងការហោះហើរទូទាំងប្រទេស ខណៈការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសមានស្ថិរភាព

2025/11/17 11:08:04 pm        74

រដ្ឋបាលអាកាសចរណ៍សហព័ន្ធ (FAA) របស់សហរដ្ឋអាមេរិក បានប្រកាសកាលពីថ្ងៃអាទិត្យ (ទី១៦ ខែវិច្ឆិកា)ថា ខ្លួននឹងបញ្ចប់ការរឹតបន្តឹងជើងហោះហើរពាណិជ្ជកម្មទាំងអស់ដែលមានការកំណត់ប្រតិបត្តិការ នៅអាកាសយានដ្ឋានធំៗចំនួន ៤០ ក្នុងអំឡុងពេលមានការបន្លាយរយៈពេលបិទរដ្ឋាភិបាល។ បទបញ្ជាបន្ទាន់ដែលតម្រូវឲ្យកាត់បន្ថយជើងហោះហើរទូទាំងប្រទេស នឹងត្រូវដកចេញនៅវេលាម៉ោង ៦ព្រឹកថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) នេះ (ម៉ោងក្នុងស្រុក) ដោយអនុញ្ញាតឲ្យប្រព័ន្ធដែនអាកាសជាតិ ចាប់ផ្ដើមប្រតិបត្តិការស្តង់ដារឡើងវិញ បន្ទាប់ពីមានការរំខានជាច្រើនសប្តាហ៍។

រដ្ឋមន្ត្រីដឹកជញ្ជូន លោក Sean Duffy និងអ្នកគ្រប់គ្រង FAA លោក Bryan Bedford បាននិយាយថា ការសម្រេចនេះធ្វើឡើងតាមការណែនាំពីក្រុមសុវត្ថិភាពរបស់ទីភ្នាក់ងារ ដែលបានកត់សម្គាល់ពីការធ្លាក់ចុះជាបន្តបន្ទាប់នូវឧប្បត្តិហេតុ ទាក់ទងនឹងបុគ្គលិក នៅឯកន្លែងត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស។

លោក Duffy បានពោលសរសើរដល់ «ក្រុមសុវត្ថិភាពដែលមានភាពប្ដូរផ្ដាច់» របស់ FAA ដែលបន្តរក្សាសន្តិសុខ ក្នុងអំឡុងពេលបិទរដ្ឋាភិបាលរយៈពេលយូរ ដោយបញ្ជាក់ថា ដោយក្រុមអ្នកត្រួតពិនិត្យត្រឡប់ទៅធ្វើការវិញ ដូច្នេះ «ប្រតិបត្តិការធម្មតាអាចចាប់ផ្ដើមឡើងវិញហើយ»។ លោកបានគូសបញ្ជាក់អំពីអាទិភាព នាពេលអនាគត ក្នុងនោះរួមមានទាំងការពង្រឹងការជ្រើសរើសអ្នកត្រួតពិនិត្យ និងការអភិវឌ្ឍ «ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសដ៏ទំនើប» ផងដែរ។

FAA បានអនុវត្តដំបូងនូវបទបញ្ជាកាត់បន្ថយចរាចរណ៍ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ខណៈដែលមានការខ្វះខាតបុគ្គលិកកាន់តែខ្លាំងឡើង អំឡុងពេលមានការជាប់គាំងថវិកា ដោយបង្កើតជាឧបសគ្គមិនធ្លាប់មានពីមុនមក ពាក់ព័ន្ធនឹងចរាចរណ៍ផ្លូវអាកាសជាតិ។ ការលុបចោលជើងហោះហើរបានឈានដល់កម្រិតខ្ពស់បំផុត កាលពីថ្ងៃទី៩ ខែវិច្ឆិកា នៅពេលដែលក្រុមហ៊ុនអាកាសចរណ៍ បានផ្អាកជើងហោះហើរជាង ២.៩០០ជើង ដោយសារអាណត្តិរបស់ FAA ការខ្វះខាតអ្នកគ្រប់គ្រងការបញ្ជា និងលក្ខខណ្ឌអាកាសធាតុមិនល្អ។

លក្ខខណ្ឌបានចាប់ផ្តើមប្រសើរឡើង កាលពីសប្តាហ៍មុន នៅពេលដែលបណ្ដាមេដឹកនាំសភា បានធ្វើការឆ្ពោះទៅរកការដោះស្រាយដំណើរការបិទរដ្ឋាភិបាល ដែលអនុញ្ញាតឲ្យ FAA លុបចោលផែនការ សម្រាប់ការកាត់បន្ថយជើងហោះហើរបន្ថែមទៀត៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14
អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm        20

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់

2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm