មន្ត្រី៖ រុស្ស៊ី និងអារ៉ាប់រួម កំពុងពិភាក្សាអំពីការផ្គត់ផ្គង់អាវុធ និងគម្រោងអភិវឌ្ឍន៍រួមគ្នា

2025/11/18 12:29:31 am        76

នាយកសេវាសហព័ន្ធសម្រាប់កិច្ចសហប្រតិបត្តិការយោធា-បច្ចេកទេស លោក Dmitry Shugaev បានប្រាប់សារព័ត៌មា TASS នៅខាងក្រៅការតាំងពិព័រណ៍អាកាសចរណ៍អន្តរជាតិ Dubai Airshow 2025 ថា រុស្ស៊ី និងអារ៉ាប់រួម កំពុងចូលរួមក្នុងកិច្ចពិភាក្សាមួយទាក់ទងនឹងការផ្គត់ផ្គង់គ្រឿងយុទ្ធោបករណ៍ទំនើបៗ ការអភិវឌ្ឍរួមគ្នា និងការរៀបចំការថែទាំជាបន្តបន្ទាប់។

លោក Shugaev បានថ្លែងថា៖«បច្ចុប្បន្ននេះ កិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារវាងរុស្ស៊ី និងអារ៉ាប់រួម កំពុងអភិវឌ្ឍន៍ជាប្រព័ន្ធ និងមានលក្ខណៈផ្តល់ផលប្រយោជន៍ទៅវិញទៅមក។ កិច្ចសន្ទនាស្ថាបនាកំពុងដំណើរការលើវិស័យជាច្រើន ចាប់ពីការផ្គត់ផ្គង់អាវុធ និងឧបករណ៍យោធាទំនើបៗ រហូតដល់បញ្ហានៃការអភិវឌ្ឍរួមគ្នា និងការរៀបចំសេវាកម្មក្រោយពេលលក់។ វាជារឿងសំខាន់ដែលត្រូវកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរបស់យើង គឺផ្អែកលើគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក តម្លាភាព និងការពិចារណាលើផលប្រយោជន៍ជាតិរបស់ភាគីនានា»។

លោកបានសង្កត់ធ្ងន់ថា អារ៉ាប់រួម គឺជាដៃគូយូរអង្វែង និងអាចទុកចិត្តបានរបស់រុស្ស៊ី ក្នុងវិស័យសហប្រតិបត្តិការបច្ចេកទេសយោធា។ កិច្ចសហប្រតិបត្តិការនេះ អនុវត្តជាចម្បងចំពោះសម្ភារៈរបស់កងទ័ព និងប្រព័ន្ធការពារដែនអាកាស៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        51
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        50
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        46

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm