អ៊ុយក្រែនធានាបានការនាំចូល LNG របស់អាមេរិក ពីក្រិក ដើម្បីទប់ទល់នឹងតម្រូវការរដូវរងា

2025/11/18 01:13:13 am        77

ក្នុងអំឡុងពេលមានទស្សនកិច្ចរបស់លោប្រធានាធិបតី Volodymyr Zelenskiy នៅទីក្រុងអាតែន ប្រទេសអ៊ុយក្រែនបានទទួលបាននូវការធានាការនាំចូលឧស្ម័នធម្មជាតិរាវ (LNG) របស់សហរដ្ឋអាមេរិក ពីក្រិក ដើម្បីបំពេញតម្រូវការរដូវរងារបស់ខ្លួន ចាប់ពីខែធ្នូដល់ខែមីនាឆ្នាំក្រោយ។ នេះបើតាមការឲ្យដឹងពីសំណាក់មន្ត្រីក្រិក និងអ៊ុយក្រែន ដែលបាននិយាយកាលពីថ្ងៃអាទិត្យ (ទី១៦ ខែវិច្ឆិកា)។

អ៊ុយក្រែននឹងនាំចូលឧស្ម័នតាមរយៈបំពង់បង្ហូរដែលរត់កាត់ឧបទ្វីបបាល់កង់ ដើម្បីទទួលបានការផ្គត់ផ្គង់សំខាន់ៗ បន្ទាប់ពីមានការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងទីកន្លែងផលិតឧស្ម័ន។

ក្រុមហ៊ុនឧស្ម័នក្រិក DEPA និងក្រុមហ៊ុនរដ្ឋរបស់អ៊ុយក្រែន Naftogaz បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមថា កិច្ចព្រមព្រៀងនេះមានប្រសិទ្ធភាពចាប់ពីខែធ្នូ។ លោក Zelenskiy អំឡុងពេលជជែកជាមួយនាយករដ្ឋមន្ត្រីក្រិក លោក Kyriakos Mitsotakis បាននិយាយថា ការផ្គត់ផ្គង់នឹងចាប់ផ្តើមនៅក្នុងខែមករា។

លោក Zelenskiy បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងសាងសង់ឡើងវិញរាល់ពេលដែលរុស្ស៊ីបំផ្លាញ ប៉ុន្តែនេះពិតជាត្រូវការពេលវេលា ការប្រឹងប្រែងច្រើន ឧបករណ៍ និងទាក់ទងនឹងឧស្ម័ន ការនាំចូល គឺដើម្បីទូទាត់ ចំពោះការបផ្លិចបំផ្លាញដោយរុស្ស៊ីលើផលិតកម្មរបស់យើង»។

មុនពេលដំណើរទស្សនកិច្ចរបស់លោក នៅក្រិក លោក Zelenskiy បានប្រាប់ថា ទីក្រុងគីវបានលៃទុកមូលនិធិ សម្រាប់ការនាំចូលឧស្ម័នពីដៃគូអឺរ៉ុប និងធនាគារ ក្រោមការធានារបស់គណៈកម្មការអឺរ៉ុប ក៏ដូចជាពីធនាគារអ៊ុយក្រែន ដើម្បីជួយបំពេញតម្រូវការជិត ២ពាន់លានអឺរ៉ូ (២,៣ពាន់លានដុល្លារ)។ លោកបានបន្ថែមថា រដ្ឋាភិបាលអ៊ុយក្រែនក៏កំពុងធ្វើការជាមួយដៃគូរបស់សហរដ្ឋអាមេរិកផងដែរ ដើម្បីធានាបាននូវមូលនិធិទាំងស្រុង៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        91
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        80
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        76

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm