ជីវភាពប្រជាកសិករល្អជាងមុន ក្រោយពេលចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះ

2025/11/18 01:24:35 am        258

កំពង់ឆ្នាំង ៖ តាមការបញ្ជាក់អោយដឹងពីប្រជាកសិករជាសមាជឹកក្នុងសហគមន៍កសិកម្មជ័យជំនះ ដែលស្ថិតក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ ថា តាំងពីប្រជាកសិករជាង២ពាន់នាក់បានចូលជាសមាជឹកសហគមន៍កសិកម្មជ័យជំនះមក ពួកគាត់មានការងារមមាញឹកខ្លាំងក្នុងមុខរបរដាំដុះ ជាពិសេសគឺការដាំដំណាំស្រូវតាមបច្ចេកទេសទំនើបរបស់មន្ទីរកសិកម្ម ហើយសព្វថ្ងៃជីវភាពពួកគាត់បានល្អជាងមុន និងមិនមានពេលទំនេរច្រើនដូចមុនទៀតឡើយ។

​ប្រជាកសិករម្នាក់បានអោយដឹងថា៖ ការបង្កើតសហគមន៍កសិកម្មនៅតាមភូមិឃុំរបស់មន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ គឺបង្កើតអោយប្រជាកសិករមានការងារធ្វើ និងមានប្រាក់ចំណូលជារៀងរាល់ថ្ងៃ បង្កើនជីវភាពក្នុងគ្រួសារប្រជាកសិករ។ ដំណាំកសិកម្មដែលបងប្អូនប្រជាកសិករក្នុងភូមិគោកបន្ទាយ ឃុំគោកបន្ទាយបានធ្វើជាមួយសហគមន៍កសិកម្មជ័យជំនះនេះ គឺដំណាំស្រូវឈ្មោះ «ស្រូវក្រវ៉ាន់» ដែលប្រភេទស្រូវនេះក្រអូប បាយទន់ និងមានប្រជាពលរដ្ឋខ្មែរទទួលទានច្រើន និងលក់ដាច់ខ្លាំង។ ការផលិតស្រូវប្រភេទនេះ ទាមទារអោយប្រជាកសិករយកចិត្តទុកដាក់ អំណត់ និងប្រើបច្ចេកទេសដែលបង្ហាត់បង្រៀនពីមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំង តាំងពីការធ្វើជីកំប៉ុសដាក់អោយស្រូវមានដើម ឬស ស្លឹក និងផ្លែល្អ។ ក្រៅពីដំណាំស្រូវ ប្រជាកសិករនៅបានដាំដំណាំរួមផ្សំជាច្រើនទៀតដែលមិនបានប្រើប្រាស់សារធាតុគីមី មានត្រសក់ ល្ពៅ សណ្តែកគួរ ននោង សាឡាត់ ដំឡូងបារាំង ត្រប់ និងបន្លែបង្កាជាច្រើនមុខទៀត សំរាប់លក់ជូនបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអ្នកនៅក្នុងឃុំស្រុកខេត្ត និងអ្នកដំណើរតាមផ្លូវជាតិលេខ៥ ព្រោះមន្ទីរកសិកម្មបានបង្កើតផ្សារសហគមន៍មួយ នៅទួលក្រឡាញ់ ក្រុងកំពង់ឆ្នាំង និងបានប្រមូលផលិតផលតាមសហគមន៍មកលក់នៅទីនោះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់ប្រជាកសិករតាមសហគមន៍កសិកម្មទាំងអស់ ត្រូវយកចិត្តទុកដាក់ លើការផលិតដូចជាបន្លែបង្កា ស្រូវ និងការចិញ្ចឹមសត្វទៅតាមស្តង់ដារ និងបច្ចេកទេសរបស់មន្ទីកសិកម្ម ដើម្បីធានាអោយបាននូវគុណភាពល្អ មិនប៉ះពាល់ដល់សុខភាព ជាពិសេសអាចលក់បានក្នុងតម្លៃល្អទៀតផង៕

អត្ថបទ ៖ ហុង វាសនា



អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        138
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        118
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        149

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm