សម្តេចតេជោ អំពាវនាវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បង្ករលក្ខណៈងាយស្រួល ​ដល់គណបក្ស​នយោបាយ​ពេល​ចុះមូលដ្ឋាន

2022/02/16 06:08:59 pm        338

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត និងគ្រប់លំដាប់ថ្នាក់ទាំងអស់ ត្រូវបង្ករលក្ខណៈងាយស្រួលដល់បណ្តាគណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីនៅក្នុងក្រសួងមហាផ្ទៃ ។

នៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុន នាព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះ សម្តេចតេជោ ហ៊ុន សែន បាន​លើកឡើងថា ខណៈការឃោសនា និងបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៥ នឹង​ខិតជិតមក​ដល់ហើយនោះ អាជ្ញាធរទាំងអស់ត្រូវតែសម្របសម្រួល និង​ធ្វើ​យ៉ាង​ណាឲ្យបណ្តា​គណបក្ស​ទាំង​អស់នោះ ចុះមូលដ្ឋានដើម្បីជួបសមាជិក-​សមាជិកា​របស់​ពួកគេប្រកប​ដោយ​ភាព​ងាយស្រួល និង​សមស្របទៅតាម លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។

យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បាន​បញ្ជាក់ដល់អាជ្ញាធរទាំងអស់ឲ្យអនុវត្តទៅ​តាម​ការ​អំពាវនាវ​របស់សម្តេចនេះ គឺ​សម្រាប់​តែ​គណបក្សនយោបាយណាដែលបាន​ចុះ​បញ្ជី​នៅក្នុងក្រសួង​មហាផ្ទៃតែ​ប៉ុណ្ណោះ ចំណែកគណបក្សដែលពុំមានច្បាប់ និងមិនបានចុះបញ្ជី​ត្រឹមត្រូវ​ទេ​ត្រូវតែ​ចាត់វិធានការ​ ហើយបណ្តាគណបក្ស​នយោបាយទាំងអស់​ក៏ត្រូវសហការជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ​ដើម្បីភាពងាយ​ស្រួល​ទាំ​ងអស់គ្នា។

សូមបញ្ជាក់ថា ប្រទេសកម្ពុជា ​នឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ របស់​ខ្លួននាថ្ងៃទី៥ ​ខែមិថុនា​ ឆ្នាំ២០២២ខាងមុខនេះ ដោយមានគណបក្សនយោបាយជាច្រើន​ចូលរួម​ប្រកួត​ប្រជែង ​ប្រកប​ដោយ​តម្លាភាព និង​ស្រប​ទៅតាម​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស​នៅកម្ពុជា៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        426
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        457
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        586

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm