ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីដឹកនាំពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងសុខាភិបាលដែលបានកែសម្រួលសមាសភាពថ្មី

2025/11/18 02:20:42 am        149

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំ ពិធីជួបសំណេះសំណាលជាមួយគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ក្រសួងសុខាភិបាល ដែលបានកែសម្រួលសមាសភាពថ្មី។ 

​ពិធីនេះរៀបចំឡើងដើម្បីស្វាគមន៍លោកជំទាវ យក់ សម្បត្តិ ប្រធាន និងសមាជិកដែលទើបកែសម្រួលសមាសភាពថ្មី ព្រមទាំងពិនិត្យមើលវឌ្ឍនភាពក្នុងការអនុវត្តគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨ ក្នុងវិស័យសុខាភិបាល ដើម្បីឈានទៅបញ្ចប់អេដស៍ដែលជាការគំរាមកំហែងដល់សុខភាពសាធារណៈ។

 ឯកឧត្តមទេសរដ្ឋមន្រ្តី បានស្វាគមន៍ប្រតិភូគណៈកម្មាធិការប្រយុទ្ធនឹងជំងឺ អេដស៍ក្រសួងសុខាភិបាល ដែលដឹកនាំដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការនិងជាប្រធានគណៈកម្មាធិការ និងថ្លែងអំណរគុណក្រសួងសុខាភិបាល ដែលបានខិតខំប្រឹងប្រែងឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ ធ្វើឱ្យសម្រេចជោគជ័យ។ ក្នុងនោះ គោលដៅ៩៥-៩៥-៩៥ កម្ពុជាសម្រេចបាន  ៩២-១០០-៩៨។ ឯកឧត្តមទេសរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា កម្ពុជាទទួលបានកេរ្តិ៍ឈ្មោះក្នុងការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍ គឺជាស្នាដៃរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានបន្ថែមថា ក្រៅពីស្វាគមន៍លោកជំទាវប្រធាន និងសមាជិក ជំនួបនៅថ្ងៃនេះគឺចង់ពិនិត្យមើលទាំងអស់គ្នាពីចំណុចដែលអាចកើតមាន និងធ្វើការឆ្លើយតប។ ក្នុងនោះរួមមាន៖ បញ្ហាហិរញ្ញវត្ថុ បញ្ហាជំនួយពីដៃគូអភិវឌ្ឍនិងអន្តរជាតិ គម្រោងបញ្ចប់អង្គការយូអិនអេដស៍នៅចុងឆ្នាំ២០២៦(បញ្ហាពាក់ព័ន្ធនឹងព័ត៌មានយុទ្ធសាស្រ្ត) និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ។ បន្ថែមលើនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីស្នើក្រសួងសុខាភិបាលពង្រឹងការប្រមូលទិន្នន័យពីផ្នែកឯកជនដើម្បីជំរុញគោលដៅ៩៥ទី១ និងការបន្ថយអត្រាចម្លងមេរោគអេដស៍ពីមាតាទៅទារកឱ្យធ្លាក់ចុះទាបបន្ថែមទៀត។ 

 បន្ទាប់មក ជាការឆ្លើយតបនិងចំណាប់អារម្មណ៍ លោកជំទាវ យក សម្បត្តិ បានថ្លែងថា យើងនៅតែព្រួយបារម្ភចំពោះករណីឆ្លងថ្មី ដែលនៅមិនទាន់ឃើញថាថមថយ។ ទន្ទឹមនឹងនេះ លោកជំទាវឯកភាពប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្តីថាខាងហិរញ្ញវត្ថុក៏មានភាពមិននឹងនរ។ នៅក្រសួងសុខាភិបាល ដែលមានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគបានខិតខំកៀរគរធនធាន គាំទ្រយ៉ាងទៀងទាត់ពីថវិកាជាតិ ប្រមាណ៦លានដុល្លារក្នុងការទិញឱសថ និងបរិក្ខារ។ នៅដើមឆ្នាំ ២០២៥នេះ ថវិកាជំនួយពីមូលនិធិសកល បានផ្អាកសកម្មភាពមួយរយៈ ហើយបន្តឡើងវិញ។ ប៉ុន្តែ យើងសង្ឃឹមថា នៅជុំទី៨ មូលនិធិសកលនៅតែបន្តគាំទ្រជំងឺអេដស៍ និងរបេង។ ចំណែកឯការឆ្លងពីម្តាយទៅកូន ក្រសួងខិតខំប្រឹងប្រែង ដែលក្នុងនោះអត្រាឆ្លងបានថយពី១៥% មក៦,៨% ហើយក៏នឹងបន្តប្រឹងប្រែងឱ្យការឆ្លងមានសន្ទុះថយចុះបន្ថែមទៀត។

 នៅក្នុងបទបង្ហាញ ស្តីពីការត្រៀមយន្តការដឹកនាំធានាភាពជាម្ចាស់លើការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ដោយប្រើធនធានក្នុងស្រុកនិងដៃគូអភិវឌ្ឍ ក្រោយឆ្នាំ២០២៦ ឯកឧត្តម ទា ផលា បានបញ្ជាក់ថា តាមរបាយការណ៍អង្គការសហប្រជាជាតិ ប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី១០ គឺមានស្នាដៃក្នុងការប្រយុទ្ធនឹងជំងឺអេដស៍។ បន្ទាប់មក មានការចូលរួមមតិនិងពិភាក្សាពី និន្នាការនៃការឆ្លងថ្មី ថវិកាជំនួយពីខាងក្រៅ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍ និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ ពីសមាជិក សមាជិកាដែលរួមមាន ឯកឧត្តម ម៉ៅ តាន់អ៊ាង, លោកសាស្រ្តាចារ្យជំនួយ អ៊ុក វិជ្ជា លោកស្រី ទេព សំណាង លោកស្រី គឹម រ័ត្ននា ឯកឧត្តម មាន ឈីវុន និងឯកឧត្តម ឈឹម ឃិន ដារ៉េតផងដែរ។

 មានប្រសាសន៍បិទកិច្ចប្រជុំ ឯកឧត្តមទេសរដ្ឋមន្រ្តីបានថ្លែងអរគុណលោកជំទាវប្រធាន និងគណៈកម្មាធិការ ដែលបានយកចិត្តទុកដាក់ចូលរួមពិធីនាពេលនេះ ហើយគឺជាពេលវេលាល្អមុនកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីលើរបាយការណ៍វឌ្ឍនភាពស្តីពីការឆ្លើយតបនឹងមេរោគអេដស៍និងជំងឺអេដស៍។ ទន្ទឹមនឹងនេះ ឯកឧត្តមទេសរដ្ឋមន្រ្តីបានណែនាំជូនឯកឧត្តម ទា ផលា ធ្វើការជាមួយក្រសួងសុខាភិបាល ដោយមានការចូលរួមពី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលើ ការពិនិត្យឡើងវិញលើការត្រៀមខ្លួនរួចជាស្រេចនៅក្នុងដំណាក់កាលអន្តរកាល ការពិនិត្យឡើងវិញនូវផែនទីចង្អុលផ្លូវសម្រាប់ចីរភាពកម្មវិធីអេដស៍ និងការគិតគូរអំពីយុទ្ធសាស្រ្តចាកចេញ(Exit Strategy)របស់ដៃគូអភិវឌ្ឍ៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        75
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        121
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        126

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm