ខ្មាន់កាំភ្លើងសម្លាប់នាយករងសាលា និងចាប់ពង្រត់សិស្សស្រី អំឡុងការវាយប្រហារលើសាលា នៅនីហ្សេរីយ៉ា

2025/11/18 03:18:30 am        110


នគរបាលបានឲ្យដឹងថា ខ្មាន់កាំភ្លើងបានវាយប្រហារលើសាលាសិស្សស្រីគ្រប់គ្រងដោយរដ្ឋាភិបាល ក្នុងរដ្ឋ Kebbi របស់ប្រទេសនីហ្សេរីយ៉ា នាព្រឹកថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) នេះ ដោយបានសម្លាប់នាយករងសាលា និងចាប់ពង្រត់សិស្សស្រីចំនួន ២៥នាក់ ដោយនេះជាការចាប់ជំរិតដ៏ធំបំផុតចុងក្រោយបង្អស់ នៅភាគពាយព្យរបស់ប្រទេសនេះ។

អ្នកនាំពាក្យនគរបាល លោក Nafiu Abubakar Kotarkoshi បាននិយាយថា ជនដៃដល់ប្រដាប់ដោយកាំភ្លើងវែង បានសម្រុកចូលសាលាមធ្យមសិក្សាចំណេះទូទៅសម្រាប់សិស្សស្រីគ្រប់គ្រងដោយរដ្ឋាភិបាល ក្នុងទីក្រុង Maga នៅវេលាម៉ោងប្រហែល ៤ព្រឹក (ម៉ោងក្នុងស្រុក) ដោយមានការបាញ់ប្រហារជាមួយនគរបាល មុនពេលឡើងរបងសាលា ហើយចាប់ពង្រត់សិស្សស្រីៗ។

អ្នកនាំពាក្យរូបនេះបានបន្ថែមថា នាយករងសាលា លោក Hassan Yakubu Makuku ត្រូវបានបាញ់សម្លាប់ ពេលតតាំងនឹងក្រុមជនខិលខូចទាំងនោះ ហើយបុគ្គលិកម្នាក់ទៀតបានរងរបួសដោយគ្រាប់កាំភ្លើង។

នគរបាលបានឲ្យដឹងទៀតថា អង្គភាពយុទ្ធសាស្ត្រ ទាហាន និងអ្នកស្ម័គ្រចិត្ត ក្នុងតំបន់ ត្រូវបានដាក់ពង្រាយ ដើម្បីតាមរកជនសង្ស័យរត់គេចខ្លួន នៅតាមផ្លូវនានា និងតាមព្រៃ ក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ។

គួរបញ្ជាក់ថា ភាគពាយព្យនៃប្រទេសនីហ្សេរីយ៉ា បានឃើញមានការចាប់ពង្រត់នៅតាមសាលារៀនម្តងហើយម្តងទៀត ដោយក្រុមប្រដាប់អាវុធដែលតម្រូវឲ្យយកប្រាក់ទៅលោះ ទោះបីជាមានការសន្យាពីរដ្ឋាភិបាល ក្នុងការពង្រឹងសន្តិសុខនៅក្នុងតំបន់ក៏ដោយ។ ក្រុមសកម្មប្រយុទ្ធអ៊ីស្លាម Boko Haram បានចាប់ពង្រត់សិស្សសាលាចំនួន ២៧០នាក់ ក្នុងឆ្នាំ២០១៤ នៅទីក្រុង Chibok ភាគឦសាន។ បើទោះបីជាក្មេងស្រីជាច្រើន បានរត់រួចខ្លួន ឬក្រោយមកត្រូវបានដោះលែងក៏ដោយ ក៏មួយចំនួនមិនបានត្រឡប់មកវិញឡើយ៕

អត្ថបទដែលទាក់ទង

ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        19
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        6
ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm        26

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm