កូវីដ១៩ បំប្លែងថ្មីអូមីក្រុង ចាប់ផ្តើមឆក់យកអាយុជីវិតពលរដ្ឋនៅតាមបណ្តាប្រទេសលើពិភពលោក

2022/02/16 06:16:23 pm        317

ភ្នំពេញ៖ ក្រសួងសុខាភិបាល បញ្ជាក់ថា វីរុសកូវីដ-១៩ បំប្លែងថ្មី អូមីក្រុង បានកើតឡើងជារៀងរាល់ថ្ងៃ ហើយករណីស្លាប់នៅតាមបណ្តាប្រទេសមួយចំនួននោះ កើតមានរួចហើយដែរ កើតលើអ្នកមានជំងឺប្រចាំកាយ និងអ្នកដែលមិនបានចាក់វ៉ាក់សាំង ឫចាក់មិនគ្រប់ដូស។ ក្រសួងស្នើឱ្យប្រជាពលរដ្ឋ មិនត្រូវមើលស្រាលលើលទ្ធភាពវ៉ៃលុក នៃវីរុសកូវីដ-១៩អូមីក្រុង។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល និង​ជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩​ ក្នុងក្របខណ្ឌទូទាំងប្រទេស បាន​លើក​ឡើង​ទៀត​ថា ​វិធានការក៏បានដាក់ចេញជាហូរហែរច្រើនរួចហើយដែរ នៅឡើយតែការ​ចូលរួម​អនុវត្ត​ពីបុគ្គលគ្រប់រូបនៅពេលនេះ​ ដោយសូមឱ្យចូលរួមអនុវត្តបន្តនូវវិធានការ ៣ការពារ និង៣កុំ រួមជាមួយ​និងការចាក់វ៉ាក់សាំងកូវីដ-១៩​ ជាពិសេសដូសទី៣ ​ឬដូសជំរុញនេះ ជាវិធានការល្អអាច​ជួយ​បុគ្គល​គ្រប់រូបពីការវ៉ៃលុក​ នៃវីរុសកូវីដ-១៩​ បំប្លែងថ្មី ​ប្រភេទអូមីក្រុងធ្ងន់ធ្ងរ និងជួយអាយុជីវិត​លោកអ្នកបាន។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន​ សូម​ទាញ​អារម្មណ៍​ទៅ​ដល់​បងប្អូនសាធារណជនទាំងអស់ថា សមស្រប​ទៅនឹងបរិបទដែលយើងគ្រប់គ្នាកំពុងតែរៀនរស់ជាមួយនឹងវត្តមាននៃវីរុសកូវីដ១៩ហើយ ក៏ប៉ុន្តែវាមិនមែនមានន័យថា យើង​ត្រូវ​បំភ្លេច​ចោល​នូវវិធានការណ៍ការពារ​របស់យើងទាំង​អស់​នោះទេ​ ជាពិសេសវិធានការ ៣ការពារ និង៣កុំ​ របស់យើង ​ហើយបច្ចុប្បន្ននេះ៣ការពារ សង្កេត​ឃើញថា​រៀងអនុវត្តខ្លះ។

ទន្ទឹមនឹងនោះក៏មានអ្នកពាក់ម៉ាស់មួយចំនួនក៏មានការថយចុះទៅហើយ ​ប៉ុន្តែ៣កុំ គឺនៅខ្វះច្រើន​ណាស់។​ ដូច្នេះទាមទារឲ្យចូលរួមបន្តទាំងអស់គ្នា​ ដើម្បីរក្សាឲ្យមាននិរន្តរភាព នៃការរស់នៅ​ប្រចាំ​ថ្ងៃ​របស់យើងឲ្យមាននិរន្តរភាពល្អ ​ពិព្រោះថាបើកាលណាមានការឆ្លងមេរោគកូវីដ-១៩​ច្រើនពេក ផល​ប៉ះពាល់វាតែងតែកើតមានហើយ។

អ្នកដែលដល់ថ្ងៃត្រូវចាក់វ៉ាក់សាំងដូសទី២ ​ក៏សូមឲ្យអញ្ជើញ​ទៅចាក់វ៉ាក់សាំងដូសទី២ ជា​ពិសេស​អ្នកចាក់វ៉ាក់សាំងដូសទី៣ និងដូសទី៤នេះ ត្រូវ​ខិតខំ​ធ្វើ​យ៉ាង​ណា​នាំទៅ​ចាក់វ៉ាក់សាំង​នេះឲ្យ​បានគ្រប់ៗគ្នា ​ដើម្បីសុខភាពរបស់បងប្អូន​ប្រជាពលរដ្ឋ និង​រួមគ្នា​ទប់ស្កាត់​ការរីករាល​ដាល​វីរុសបំប្លែងថ្មី ​ប្រភេទអូមីក្រុង​ និងបន្តបន្ទាប់៕ អត្ថបទ៖ រដ្ឋា


អត្ថបទដែលទាក់ទង

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់
2026/07/25 05:54:48 pm        399
ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm        428
កម្មវិធីប្រកួតប្រជែងនិយាយជាសាធារណៈសម្រាប់និស្សិតសាកលវិទ្យាល័យរបស់អង្គភាពអ្នកនាំពាក្យ​រាជរដ្ឋាភិបាល រកឃើញអ្នកទទួលបានជ័យលាភីហើយ
2026/07/25 05:20:14 pm        554

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm