ក្រសួងការបរទេសចិន ជំរុញឱ្យប្រទេសជប៉ុនដកពាក្យសម្ដី និងទង្វើខុសរបស់ខ្លួនពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់

2025/11/18 04:09:43 pm        173

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយកាលពីថ្ងៃចន្ទ ១៧វិច្ឆិកា ថា ប្រទេសចិនជំរុញឱ្យប្រទេសជប៉ុនឈប់ដើរហួសព្រំដែន ដកពាក្យសម្ដី និងទង្វើខុសរបស់ខ្លួន និងគោរពការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសចិនជាមួយនឹងសកម្មភាពជាក់ស្តែង។  

មានរបាយការណ៍ថា ថ្មីៗនេះ អ្នកនយោបាយជប៉ុនមួយចំនួនបានអះអាងថា ប្រទេសចិនបាន ប្រតិកម្មហួសហេតុ ចំពោះការអត្ថាធិប្បាយខុសរបស់នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ពាក់ព័ន្ធបញ្ហាកោះតៃវ៉ាន់។

ជាការឆ្លើយតប លោកស្រី Mao បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ប្រទេសចិនបានបញ្ជាក់ម្តងហើយម្តងទៀតអំពីជំហរដ៏ម៉ឺងម៉ាត់របស់ខ្លួនលើការអត្ថាធិប្បាយខុសពីសំណាក់លោកស្រី Takaishi ទាក់ទងនឹងកោះតៃវ៉ាន់ ដោយនិយាយថា ការលើកឡើងមានការជាប់ពាក់ព័ន្ធនានា រំលោភយ៉ាងធ្ងន់ធ្ងរលើស្មារតីនៃឯកសារនយោបាយទាំងបួនរវាងចិន និងជប៉ុន និងធ្វើឱ្យខូចដល់មូលដ្ឋានគ្រឹះនយោបាយនៃទំនាក់ទំនងចិន-ជប៉ុន។

លោកស្រី Mao បានបញ្ជាក់ថា ក្នុងអំឡុងពេលពិភាក្សាអំពីការបន្តទំនាក់ទំនងការទូតចិន-ជប៉ុន ប្រទេសចិនបានគូសបញ្ជាក់យ៉ាងច្បាស់អំពីគោលការណ៍បីយ៉ាងគឺរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន (PRC) គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងឱ្យប្រជាជនចិន។ ខេត្តតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចបំបែកចេញពីទឹកដីសាធារណរដ្ឋប្រជាមានិតចិន (PRC) និងអ្វីដែលហៅថា "សន្ធិសញ្ញាតៃវ៉ាន់-ជប៉ុន" គឺខុសច្បាប់ និងមិនត្រឹមត្រូវ ហើយគួរតែត្រូវបានលុបចោល ។

ចំណែកនាយករដ្ឋមន្ត្រីចិន លោក លី ឈៀង (Li Qiang ) គ្មានគម្រោងជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុននៅខាងក្រៅកិច្ចប្រជុំកំពូល G20 នាពេលខាងមុខនៅអាហ្វ្រិកខាងត្បូងទេ ខណៈភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់កាន់តែក្ដៅខ្លាំង៕

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        7
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm