លី​គ​ទី​២ គ្រោង​ចាប់ផ្ដើម​ប្រកួត​ដំណាលគ្នា​នឹង​លី​គ​កំពូល​នា​ដើមខែ​ក្រោយ​

2022/02/16 11:20:56 am        169

​បាល់ទាត់៖ ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ​កម្ពុជា បានរៀបចំ​ពិធី​ចាប់ឆ្នោត​ការប្រកួត​ជម្រើស​ជើងឯក​ខេ​ម​បូ​ឌា​ន​លី​គ​ទី​២ ឆ្នាំ​២០២២ រួចហើយ​ដោយមាន​បេក្ខភាព ១២​ក្រុម​ចូលរួម ខណៈ​ការ​ប្រកួត​នឹង​ចាប់ផ្ដើម​ផ្លូវការ​នា​ថ្ងៃទី​០៦ ខែមីនា ពោលគឺ​ក្រោយ ១​ថ្ងៃនៃ​ការចាប់ផ្ដើម​រដូវ​កាល​ថ្មីការ​ប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា​ Cambodian Premier League ​ដែល​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​០៥ ខែមីនា ឆ្នាំ​២០២២។​

​ចំពោះ​លទ្ធផល​នៃ​ការចាប់​ឆ្នោត​បែងចែក​គូប្រកួត​រដូវ​កាល​ថ្មីនៃ​លី​គ​២ សប្ដាហ៍​ទី​១ រួមមាន​៖ ​គូ​ទី​១ ក្រុម​ ISI ​ដង្កោ​សែន​ជ័យជួប​ក្រុមយុវជន​សាលា​បាល់ទាត់​ជាតិ​បាទី។ គូ​ទី​២ ក្រុម​សូល​ទី​ឡូ​អង្គរជួប​ខេត្ត​ត្បូងឃ្មុំ។ គូ​ទី​៣ ក្រុម​អាស៊ី​អឺរ៉ុបជួប​ខេត្តបន្ទាយមានជ័យ។ គូ​ទី​៤ ក្រុម​អគ្គីសនី​កម្ពុជាជួប​ខេត្តសៀមរាប។ គូ​ទី​៥ ក្រុម​កោះកុង​អែ​ហ្វ​ស៊ីជួប​ក្រុម​នគរបាលជាតិ និង​គូ​ទី​៦ ក្រុម​ Next Step FC ​ជួប​ខេត្តព្រៃវែង។​ ​សម្រាប់​ព្រឹត្តិការណ៍​ថ្នាក់ជាតិដែល​រៀបចំឡើងក្រោម​កំណែទម្រង់​ថ្មី ដោយ​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​ន​ព្រី​មៀ​រលីគ​កម្ពុជានឹង​ប្រើ​ប្រព័ន្ធ​លេង​សន្សំ​ពិន្ទុ ២​ជុំ ហើយ​ក្លិប​នីមួយៗត្រូវមាន​កីឡាករ​អាយុ​ក្រោម ២២​ឆ្នាំ​យ៉ាងតិច ២​នាក់​លេង​លើ​ទីលាន​ពេញ ៩០​នាទីដូច​លក្ខខណ្ឌ​នៃ​លី​គ​កំពូល​ដែរ។

ចំពោះ​កីឡាករ​បរទេស​អា​ចលេ​ង​បាន ៣​នាក់តែ​ម្នាក់​ជា​កីឡាករ​អាស៊ី។ ចំពោះ​ការផ្លាស់ប្ដូរ​កីឡាករ​ក​ពេល​ប្រកួតគឺអាច​ប្ដូរ​បាន ៥​នាក់ក្នុងចំណោម ៣​លើកដោយ​មិន​រាប់បញ្ចូល​ការប្ដូរ​ពេល​សម្រាក​ចន្លោះ​វគ្គ។​ ​ចំពោះ​លក្ខខណ្ឌដែល​ក្លិប​នីមួយៗត្រូវគោរព​ក្នុងការ​ចុះឈ្មោះ​ចូលរួម​ប្រកួត​វិញ ក្លិប​អាច​ចុះឈ្មោះ​កីឡាករ​ចាប់ពី ១៨​នាក់ទៅ ៣០​នាក់ដែលមាន​អាយុ​ចាប់ពី ១៦​ឆ្នាំ​ឡើងទៅ តែ​ក្នុងចំណោម​កីឡាករ​ទាំងអស់ត្រូវមាន​កីឡាករ​អាយុ​ក្រោម ២២​ឆ្នាំ​យ៉ាងតិច ៦​នាក់​ក្នុង​មួយក្រុម។ រីឯ​កីឡាករ​បរទេស​អាច​ចុះឈ្មោះ​បាន ៤​នាក់ តែ​អ្វីដែល​ពិសេសគឺ​គ្រូ​បង្គោលត្រូវមាន​សញ្ញាបត្រ​ទាប​បំផុត​ត្រឹម​កម្រិត​ B-License៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        135
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        146
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm