ជប៉ុន ណែនាំឱ្យពលរដ្ឋខ្លួនក្នុងប្រទេសចិន រក្សាសុវត្ថិភាព ខណៈវិបត្តិការទូតកាន់តែជ្រៅ

2025/11/18 06:47:13 pm        159

នៅថ្ងៃអង្គារ (១៨ វិច្ឆិកា) នេះ ប្រទេសជប៉ុន បានចេញសេចក្ដីណែនាំដល់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសចិន ឱ្យបង្កើនការប្រុងប្រយ័ត្នសុវត្ថិភាព និងជៀសវាងទីកន្លែងដែលមានមនុស្សច្រើន ស្របពេលជម្លោះការទូតរវាងទីក្រុងប៉េកាំង និងទីក្រុងតូក្យូ កាន់តែស៊ីជម្រៅឡើង ជុំវិញបញ្ហាកោះតៃវ៉ាន់។

រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីជប៉ុន លោក Minoru Kihara បាននិយាយថា សេចក្ដីណែនាំចុងក្រោយបង្អស់គឺជាការអំពាវនាវជាថ្មីសម្រាប់វិធានការសុវត្ថិភាព ខណៈមនោសញ្ចេតនាចំពោះជប៉ុន ដែលត្រូវឆ្លុះបញ្ចាំងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានធ្លាក់ចុះ បន្ទាប់ពីព្រឹត្តិការណ៍ការទូតថ្មីៗនេះធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនងរបស់ប្រទេសជិតខាងទាំងពីរ។

ជម្លោះការទូតរវាងមហាអំណាចអាស៊ីបូព៌ាទាំងពីរ កាន់តែតានតឹងឡើង ចាប់តាំងពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ប្រាប់សភាកាលពីថ្ងៃទី៧ ខែវិច្ឆិកាថា ការវាយក្រសោបរបស់ចិន លើកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ អាចបង្កឱ្យមានការឆ្លើយតបខាងយោធាពីទីក្រុងតូក្យូ។ ការលើកឡើងនេះបានជំរុញឱ្យមានការឆ្លើយតបយ៉ាងខឹងសម្បារពីទីក្រុងប៉េកាំង ដែលបានផ្ដល់សញ្ញាថា ខ្លួនរំពឹងថាលោកស្រី Takaichi នឹងដកសុន្ទរកថានេះចេញក្នុងទម្រង់មួយចំនួន។

លោក Kihara បាននិយាយអំពីសេចក្ដីជូនដំណឹងសុវត្ថិភាពនៅថ្ងៃអង្គារនេះថា "ជប៉ុនបានធ្វើការវិនិច្ឆ័យបែបនេះ ដោយផ្អែកលើការពិចារណាយ៉ាងទូលំទូលាយអំពីស្ថានភាពសន្តិសុខនៅក្នុងប្រទេស ឬតំបន់ ក៏ដូចជាស្ថានភាពនយោបាយ និងសង្គមរបស់ខ្លួន"។

ស្ថានទូតជប៉ុន ប្រចាំនៅប្រទេសចិន កាលពីថ្ងៃចន្ទ ក៏បានក្រើនរំលឹកពលរដ្ឋឱ្យគោរពទំនៀមទម្លាប់ក្នុងស្រុក និងរក្សាការប្រុងប្រយ័ត្នជានិច្ចក្នុងអន្តរកម្មរបស់ពួកគេជាមួយប្រជាជនចិន៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        10
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        58
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm