អ្នកតាំងលំនៅជនជាតិអ៊ីស្រាអែលដុតលំនៅឋាន និងរថយន្តក្នុងភូមិនៅតំបន់ West Bank ដែនដីប៉ាឡេស្ទីន

2025/11/18 07:06:30 pm        79

អ្នកតាំងលំនៅឋានជនជាតិអ៊ីស្រាអែល បានបើកការវាយប្រហារដោយការលួចដុតទ្រង់ទ្រាយធំចំនួនពីរលើកនៅភូមិក្នុងដែនដីប៉ាឡេស្ទីនក្នុងពេលមានរលកនៃអំពើហិង្សាកើនឡើងដោយអ៊ីស្រាអែលនៅក្នុងតំបន់កាន់កាប់ West Bank ។

យោងតាមលោក Dhyab Masha'la ប្រធានក្រុមប្រឹក្សាមូលដ្ឋាន បាននិយាយថា អ្នកតាំងលំនៅរាប់សិបនាក់បានដើរចូលឆ្លងកាត់ភូមិ al-Jaba ស្ថិតនៅចម្ងាយ១០គីឡូម៉ែត្រ ភាគនិរតីទីក្រុង Bethlehem កាលពីថ្ងៃចន្ទ ដោយបានដុតផ្ទះពលរដ្ឋប៉ាឡេស្ទីនចំនួន៣ផ្ទះ ខ្ទមមួយ និងរថយន្តចំនួន៣គ្រឿង។

លោក Masha'la បានប្រាប់ទីភ្នាក់ងារសារព័ត៌មានប៉ាឡេស្ទីន Wafa ថា ក្រុមអ្នកវាយប្រហារបានបង្កការខូចខាតធ្ងន់ធ្ងរដល់ភូមិ ប៉ុន្តែអ្នកស្រុកបានជួយពន្លត់អណ្តាតភ្លើង ហើយពុំមានអ្នករងរបួសត្រូវបានគេរាយការណ៍ទេ។

កាលពីថ្ងៃចន្ទ សារព័ត៌មានWafa បាននិយាយថា អ្នកតាំងលំនៅបានដុតលំនៅឋានមួយខ្នង និងរថយន្តពីរគ្រឿង និងបានវាយប្រហារលើជនស៊ីវិលជាច្រើននាក់នៅក្នុងភូមិ Sa'ir ក្រោមការការពាររបស់កងកម្លាំងអ៊ីស្រាអែល។ ទីភ្នាក់ងារនេះបានរាយការណ៍ថា អ្នកតាំងលំនៅអ៊ីស្រាអែល បានវាយជនប៉ាឡេស្ទីនដោយដំបង និងឧបករណ៍មុតស្រួច បណ្តាលឱ្យមានរបួសដល់ស្ត្រីជាច្រើននាក់ ហើយកងកម្លាំងអ៊ីស្រាអែលបានរារាំងរថយន្តពន្លត់អគ្គិភ័យ និងរថយន្តសង្គ្រោះមិនឱ្យទៅដល់កន្លែងកើតហេតុ។

អំពើហិង្សានៅតំបន់ West Bank បានបំបែកកំណត់ត្រាថ្មីនៅឆ្នាំនេះ ដោយអ្នកតាំងលំនៅឋានបានធ្វើការវាយប្រហារស្ទើរតែរាល់ថ្ងៃលើជនប៉ាឡេស្ទីន ដែលរួមមានទាំងការសម្លាប់ ការវាយដំ និងការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ដែលជារឿយៗស្ថិតក្រោមការការពាររបស់យោធាអ៊ីស្រាអែល។

អត្ថបទដែលទាក់ទង

ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        2
រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm        14
លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm        14

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​

2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm
​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់
2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm