ពីរសប្ដាហ៍ទៀត ការចាក់វ៉ាក់សាំងដូសទី៣ជូនកម្មករ-កម្មការិនី​នៅភ្នំពេញ​នឹង​សម្រេច​បាន​ ១០០ភាគរយ

2022/02/16 06:26:38 pm        419

ភ្នំពេញ៖ កម្មករ-កម្មការិនី ដែលកំពុងបម្រើការងារក្នុងរោងចក្រ សហគ្រាស នៅរាជធានីភ្នំពេញ មានប្រមាណ ៣៣ម៉ឺននាក់ ក្នុងនោះជិត៥ម៉ឺននាក់ មិនទាន់បានទទួលការចាក់វ៉ាក់សាំងដូសទី៣ ខណៈអ្នកផ្សេងទៀត បានចាក់វ៉ាក់សាំងដូសទី៣រួចរាល់។ យ៉ាងណាក៏ដោយ ការចាក់វ៉ាក់សាំងដូសទី៣ ជូនកម្មករ-កម្មការិនី នៅភ្នំពេញនឹងសម្រេចបាន ១០០ភាគរយ ក្នុង​រយៈពេលពីរសប្តាហ៍ទៀត។

នៅថ្ងៃទី១៧ខែកុម្ភៈនេះ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការក្រសួងការងារ ​និងបណ្តុះបណ្តាល វិជ្ជាជីវៈ បានប្រាប់BTVថា តាមការគ្រោងទុក ការចាក់វ៉ាក់សាំងដូសទី៣ ជូនកម្មករ-កម្មការិនី បម្រើការងារ នៅភ្នំពេញ អាចនឹងសម្រេចបាន ១០០ភាគរយ ក្នុងរយៈពេលពីរសប្តាហ៍ទៀត ខណៈកម្មករ កម្មការិនី ប្រមាណជិត ៥ម៉ឺននាក់ប៉ុណ្ណោះ មិនទាន់​ទទួល​បាន​ការចាក់វ៉ាក់សាំង។ ដោយឡែកនៅ​តាមបណ្តាខេត្ត ការចាក់វ៉ាក់សាំងដូសទី៣ ​ជូនកម្មករ ​កម្មការិនី សម្រេចបាន ៦០ភាគរយហើយដែរ។

កន្លងទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានចេញសេចក្តីជូនដំណឹងដល់ថៅកែរោង ចក្រ-សហគ្រាសទាំងអស់ ​នៅក្នុងប្រទេសកម្ពុជា ត្រូវ​ផ្សព្វផ្សាយ​ដល់កម្មករនិយោជិតឱ្យ​ជ្រាប​ច្បាស់អំពីភាពចាំបាច់ក្នុងការចាក់វ៉ាក់សាំងដូសជំរុញ និងត្រូវសហការជាមួយកម្មករនិយោជិត​របស់ខ្លួន នៅតាមទីតាំងរោងចក្រ សហគ្រាស ឬអនុញ្ញាតឱ្យកម្មករនិយោជិតបាន​ទៅចាក់វ៉ាក់សាំង​ដូសទី៣ ដូសជំរុញនៅតាមទីតាំងដែលបានកំណត់ ព្រមទាំងផ្តល់នូវការឈប់សម្រាក១ថ្ងៃ ដោយ​មាន​ប្រាក់ឈ្នួល ​នៅថ្ងៃដែលកម្មក ​និយោជិត ​ត្រូវទៅចាក់វ៉ាក់សាំងដូសជំរុញ។

របាយការណ៍របស់ក្រសួងការងារ ​បានបង្ហាញថា​ គិតត្រឹមចុងឆ្នាំ២០២១​ រោងចក្រ​សហគ្រាស ដែលបាន​ចុះបញ្ជីផ្លូវការក្នុងវិស័យនេះនៅទូទាំងប្រទេសកម្ពុជា ​បានកើន​ដល់​ប្រមាណជាង ១,២០០រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធដល់កម្មករនិយោជិតប្រមាណជិត ១លាននាក់៕ អត្ថបទ៖ ទូច សោភ័ណ


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm