រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ស្វែងរកការកំណត់ទំនាក់ទំនងជាយុទ្ធសាស្ត្រឡើងវិញ មុនដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក

2025/11/18 07:23:12 pm        90

ព្រះរាជដំណើរទស្សនកិច្ចរបស់រជ្ជទាយាទអារ៉ាប៊ីសាអ៊ូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman ទៅកាន់ទីក្រុងវ៉ាស៊ីនតោន នឹងផ្ដោតជាសំខាន់លើវិស័យការពារជាតិ ពាណិជ្ជកម្ម និងសន្តិសុខ ដែលនឹងបង្កើតបានជាជំពូកថ្មីមួយក្នុងទំនាក់ទំនងអាមេរិក -អារ៉ាប៊ីសាអ៊ូឌីត។ 

អារ៉ាប៊ីសាអ៊ូឌីត កំពុងរៀបចំសម្រាប់ព្រះរាជដំណើរទស្សនកិច្ចដ៏សំខាន់មួយរបស់ព្រះអង្គម្ចាស់ Mohammed bin Salman ទៅកាន់ទីក្រុងវ៉ាស៊ីនតោននៅថ្ងៃអង្គារទី១៨វិច្ឆិកានេះ ។មានរបៀបវារៈមួយចំនួន ហើយត្រូវបានគេរំពឹងថានឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយសម្រាប់ទីក្រុងរីយ៉ាដ (Riyadh) បន្ទាប់ពីធ្វើការជាមួយរដ្ឋបាលលោក Trump ទាំងពីរអាណត្តិអស់រយៈពេលជាច្រើនឆ្នាំ។  

ខណៈមនុស្សជាច្រើនអាចផ្តោតលើសំណួរនៃការទិញយន្តហោះ F-35 របស់អារ៉ាប៊ីសាអ៊ូឌីតពីសហរដ្ឋអាមេរិក និងថាតើនោះ នឹងធ្វើឱ្យទំនាក់ទំនងជាមួយអ៊ីស្រាអែលមានប្រក្រតីភាពធម្មតាឡើងវិញ ឬអត់ សារពីទីក្រុងរីយ៉ាដ ហាក់ដូចជាបន្ថយបញ្ហាទាំងនេះ។

តាមពិតទៅ សាររបស់ទីក្រុងរីយ៉ាដហាក់ដូចជាថា កិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោនគឺនិយាយអំពីការពង្រីកទំនាក់ទំនងកាន់តែធំជាមួយសហរដ្ឋអាមេរិក។ សារទាំងនោះ ពាក់ព័ន្ធនឹងវិស័យការពារជាតិ ពាណិជ្ជកម្ម ថាមពល និងសន្តិសុខ។ 

ប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ឌុយឆេ វ៉េឡេ (Deutsche Welle) ឬហៅកាត់ថា (DW) បានរាយការណ៍ថា ដំណើរទស្សនកិច្ចនេះនឹង ផ្តោតលើផ្នែកការពារជាតិ ថាមពលនុយក្លេអ៊ែរ បច្ចេកវិទ្យា និងអ៊ីស្រាអែល។ ព្រះរាជដំណើរនេះ កើនឡើងចំពេលដ៏សំខាន់សម្រាប់សន្តិសុខក្នុងតំបន់ និងចក្ខុវិស័យកម្មវិធីសេដ្ឋកិច្ចឆ្នាំ២០៣០ របស់ព្រះអង្គម្ចាស់ បន្ទាប់ពីភាពតានតឹងដាក់គ្នា២ឆ្នាំ បង្កឡើងដោយសង្គ្រាមហ្កាហ្សា និងប្រតិបត្តិការយោធាកាន់តែធំ របស់អ៊ីស្រាអែល នៅលីបង់  ជម្លោះ១២ថ្ងៃកាលពីខែមិថុនាជាមួយអ៊ីរ៉ង់ និងការវាយប្រហារនៅទីក្រុងដូហា ប្រទេសកាតា កាលពីខែកញ្ញា៕

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        84
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        128
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        116

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm