ក្រុមការងារ​ចម្រុះធ្វើការឃាត់ខ្លួនបុរសសញ្ជាតិខ្មែរម្នាក់​ដែល​ប្រព្រឹត្ត​បទ​ល្មើស​រំលោភ​សេព​សន្ថវៈ​ជា​ច្រើន​ករណី និងបានប្រើប្រាស់បណ្តាញ Telegram ដើម្បីផលិត និងចែកចាយ​រូបភាព​អាស​អាភាស​លើ​កុមារ (CSAM)

2025/11/18 08:28:33 pm        340

ក្រុមការងារចម្រុះ "FOXTROT 25" ដែលមានសមាសភាព​ចូល​រួម​ពី​អគ្គស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​នៃក្រសួងមហាផ្ទៃ, នាយកដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, ស្នង​ការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ, ការិយាល័យសន្តិតសុខមាតុភូមិ (HSI) នៃស្ថាន​ទូត​សហ​រដ្ឋ​អាមេរិក និងអង្គភាពការពារកុមារ (CPU) បានសហការ​ធ្វើ​ការ​ស៊ើប​អង្កេត​ទៅ​លើ​សកម្មភាព​របស់​បុរសជាជនសង្ស័យម្នាកដែលរស់នៅក្រុងប៉ោយប៉ែត បន្ទាប់ពីបានរក​ឃើញ​រូប​ភាព​អាស​អាភាសលើកុមារកម្ពុជា ត្រូវបានផលិតនិងបង្ហោះទៅលើប្រព័ន្ធអនឡាញ។

ជាលទ្ធផលនៃការស៊ើបអង្កេត និងការឆែកឆេរបរិវេណរស់នៅជាច្រើនទីតាំង បុរស​អាយុ​២៩​ឆ្នាំ​ម្នាក់​ត្រូវ​បានសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូន​ទៅ​ផ្តន្ទា​ទោស​តាម​ច្បាប់​នៅសា​លាដំ​បូង​ខេត្តប​ន្ទាយ​មាន​ជ័យ​ ពីបទរំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោសលើកុមារ និងពីបទផ​លិត​ចែក​ចាយ​រូប​ភាព​អាសអា​ភាសលើកុមារ។ ជនសង្ស័យនេះត្រូវបានសមត្ថកិច្ចធ្វើការឃុំឃាំង។

ការស៊ើបអង្កេតនេះនៅកំពុងដំណើរការនៅឡើយ ហើយជនរងគ្រោះជាច្រើនរូបក៏ត្រូវបានសមត្ថកិច្ចកំណត់អត្តសញ្ញាណ។ យើងជឿជាក់ថាបន្ទាប់ពីបានធ្វើកោសល្យវិច័យពេញលេញទៅលើសម្ភារៈឌីជីថលជាច្រើនដែលត្រូវបានដកហូត នោះយើងនឹងរកឃើញជនរងគ្រោះជាច្រើននាក់បន្ថែមទៀត។

"បុគ្គលម្នាក់នេះគឺជាហានិភ័យដ៏ធំទៅដល់កុមារ។ ខ្ញុំសូមថ្លែងការកោតសរសើរចំពោះកិច្ចការដ៏ល្អរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការស៊ើបអង្កេតនេះ ជាពិសេសចំពោះការឆ្លើយតបយ៉ាងរហ័សរបស់រាជរដ្ឋាភិបាលកម្ពុជា, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួងមហាផ្ទៃ និងការិយាល័យ HSI ដែលបានគាំទ្រការស៊ើបអង្កេតនេះ និងឈានដល់ដំណាក់កាលឃាត់ខ្លួនមុខសញ្ញា។" - លោក James McCabe នាយកប្រតិបត្តិអង្គភាពការពារកុមារ (CPU)។

ការស៊ើបអង្កេតនេះគឺជាឧទាហរណ៍ដ៏ល្អមួយ ដែលបង្ហាញពីភាពប្តេជ្ញារបស់គ្រប់ស្ថាប័ន្នពាក់ព័ន្ធ ចំពោះកិច្ចការការពារកុមារ ពីជនប្រមាញ់នៅតាមប្រព័ន្ធអនឡាញ។ នេះជាសារដាស់តឿនទៅកាន់គ្រប់បុគ្គលដែលគិតថាកម្ពុជាពុំមានលទ្ធភាពស៊ើបអង្កេតទៅលើបទល្មើសលើកុមារតាមប្រព័ន្ធអនឡាញ។ ប្រសិនបើនរណាម្នាក់ផលិតរូបភាពអាសអាភាសលើកុមារកម្ពុជា ហើយចែកចាយតាមប្រព័ន្ធអនឡាញ យើងនឹងឆ្លើយតបដោយបើកការស៊ើបអង្កេត និងឃាត់ខ្លួនបុគ្គលនោះ។

សូមថ្លែងអំណរគុណដល់ស្ថាប័ន្នពាក់ព័ន្ធទាំងអស់ និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរមួយនេះ។ នេះជាឧទាហរណ៍ដ៏ល្អមួយដែលបង្ហាញពីសមត្ថភាព និងភាពប្តេជ្ញារបស់ប្រទេសកម្ពុជាក្នុងការការពារកុមារទាំងក្នុងប្រទេស និងតាមប្រព័ន្ធអនឡាញ៕ 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        245
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        127
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        158

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm