សម្ដេចតេជោ៖ ដំណើរទស្សនកិច្ច​ទៅជប៉ុន​របស់​ឯកឧត្តម ​ហ៊ុន ម៉ាណែត ​មាន​សារសំខាន់​ផ្នែក​ការ​ទូត

2022/02/16 06:38:20 pm        684

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ដំណើរទស្សនកិច្ចទៅកាន់ប្រទេសជប៉ុនរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ជាដំណើរទស្សនកិច្ចដ៏មានសារសំខាន់ និងជាលក្ខណៈពិសេសមួយនៃផ្នែកការទូត ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។

សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធី សម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការនូវស្ពានចំនួន៧កន្លែង នៃគម្រោងសាងសង់ស្ពានឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ក្រោមហិរញ្ញប្បទានឥតសំណងពីប្រទេសជប៉ុន នៅថ្ងៃទី១៦ ខែកុម្ភៈនេះ បានថ្លែងឱ្យដឹងថា បច្ចុប្បន្នឯកឧត្តម ហ៊ុន ម៉ាណែត កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ជប៉ុន ដោយសម្ដេច បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកាយវិការរបស់ជប៉ុន ចំពោះ​មេ​បញ្ជាការកងទ័ពជើងគោកកម្ពុជា។

សម្ដេចតេជោ បានបន្ថែមថា បញ្ហាជំងឺកូវីដ-១៩ ​បង្កើតឡើងនូវ​ស្ថានភាព​ដ៏​លំបាក​ក្នុងការ​ធ្វើដំណើរ​ទស្សនកិច្ច​នៅប្រទេសជប៉ុន ​ប៉ុន្តែជប៉ុន ​បាន​បញ្ជូន​យន្តហោះពិសេសមួយមកទទួលឯកឧត្តម ហ៊ុន ម៉ាណែត និងគណៈឞ្រតិភូ ហើយទោះបីជាទស្សនកិច្ចនេះ ​ក្នុងនាមជាមេបញ្ជាការកងទ័ពជើងគោក តែមាន​ជំនួប​ជាមួយនាយករដ្ឋមន្ត្រីជប៉ុន ឯកឧត្តម​ ហ្វូមីអូ គីស៊ីដា និងមន្ត្រីជាន់ខ្ពស់ជាច្រើន​រូបទៀត​របស់ជប៉ុន ។

សម្ដេចតេជោ បានបញ្ជាក់ថា នឹងគាំទ្រជានិច្ចនូវគម្រោងកិច្ចសហប្រតិបត្តិការលើវិស័យយោធាជា មួយ​ប្រទេសជប៉ុន ​ដែលត្រៀមធ្វើនៅពេលខាងមុខ ​ក្នុងនោះ​មាន​សមយុទ្ធរួមគ្នាមួយ ពិសេស​លើការងារសង្គ្រោះគ្រោះមហន្តរាយ​ ការប្រឆាំងភេរវកម្ម ​តែ​សមយុទ្ធប្រយុទ្ធគ្នា សម្ដេច​មិន​សូវ​ចង់​បាន​នោះទេ៕ អត្ថបទ៖ បាន សុខរិទ្ធ

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        253
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        129
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        160

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm