WHO ព្រមាន​បណ្ដា​ប្រទេស​អឺរ៉ុប​ខាងកើត​លើ​ការ​បន្ធូរបន្ថយ​វិធានការ​វីរុស COVID-19

2022/02/16 06:57:23 pm        372

​អឺរ៉ុប៖ មន្ត្រី​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃ​អង្គារ​បាន​ជំ​រុញឱ្យ​រដ្ឋាភិបាលក្នុង​បណ្តាប្រទេស​នៅ​អឺរ៉ុប​ខាងកើត​ កុំ​បន្ធូរបន្ថយ​វិធានការ​រឹតត្បិតវីរុស ​COVID-19 ឆាប់រហ័ស​ពេក ខណៈ​វីរុសបំប្លែង​ខ្លួន​ថ្មី Omicron នៅ​រាលដាល​។​ ​លោក Hans Kluge នាយក​ប្រចាំ​តំបន់​នៃ​អង្គការ​សុខភាព​ពិភពលោកបាន​និយាយថា ដោយ​ប្រឈមមុខ​ទៅនឹង​រលក​វីរុស​បំប្លែង​ខ្លួន Omicron ហើយ​ជាមួយនឹង​វីរុស​បំប្លែង​ខ្លួន Delta នៅតែ​រាលដាល​ខ្លាំង​នៅ​ភាគ​ខាងកើត ស្ថានភាព​ដ៏​គួរឱ្យ​ព្រួយបារម្ភ​នេះ​មិនមែនជា​ពេលវេលា ​ដើម្បីដកចេញ​វិធាន​ការដែល​យើង​ដឹងថា ​មាន​ប្រសិទ្ធភាព​ក្នុងការ​កាត់បន្ថយ​ការ​រាលដាល​វីរុស​ COVID-19​។

​ដោយសារតែ​ភាពខុសគ្នា​ជាក់ស្តែង​នៃ​ការចាក់​វ៉ាក់សាំង​នៅក្នុង​តំបន់​អឺរ៉ុប លោក Kluge បាន​ជំរុញ​ឱ្យរដ្ឋាភិបាល​នៅ​ភាគ​ខាងកើត​ កុំ​ប្រជែង​តាម​រដ្ឋាភិបាល​ប្រទេស​លោកខាងលិច​ ដោយ​ការបើក​សង្គមរបស់​ពួកគេ​ឡើងវិញ​មុនពេល​កំណត់​។ ជំនួស​មកវិញលោក Kluge បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាលបង្កើន​ការចាក់​វ៉ាក់សាំង​ ជំរុញការធ្វើ​តេស្ត​ដោយ​ខ្លួនឯង និង​ការការពារ​ខ្លួន​បន្ថែមទៀតបង្កើន​ការ​ព្យាបាល ដោយ​ផ្អែកលើ​ភស្តុតាង​នៅក្នុង​ប្រទេស​ទាំងអស់ និង​រៀបចំ​ផែនការ​ជាមុន​សម្រាប់​បន្ទុក​ដែលនឹង​កើនឡើង​វីរុស COVID-19​។​ ​លោក Kluge បាន​និយាយថា នៅ​ទូទាំង​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភពលោក មកដល់បច្ចុប្បន្ននេះយើង​បាន​កត់ត្រា​ករណី​ឆ្លង​វីរុស COVID-19 ច្រើនជាង ១៦៥លាន​ករណី។ វា​នៅតែ​ជា​ជំងឺ​ដ៏​កាច​សាហាវ ខណៈ​ប្រជាជន ១.៨លាន​នាក់​បាន​បាត់បង់ជីវិត ហើយ ២៥.០០០នាក់បាន​ស្លាប់​កាលពី​សប្តាហ៍​មុន​។​

​លោក Kluge បាន​និយាយថា ​រលក​វីរុស​បំប្លែង​ខ្លួន Omicron ដូចដែល​បាន​រំពឹងទុកកំពុង​រាលដាល​ទៅ​ទិសខាងកើត ​នៅពេលដែល​រដ្ឋ​សមាជិក​ភាគ​ខាងកើត​ចំនួន ១០ បាន​រកឃើញវីរុស​បំប្លែង​ខ្លួន​ថ្មី​នេះ​។​ ​លោក Kluge បាន​និយាយថា ការចាក់​វ៉ាក់សាំង​នៅតែ​ជាការ​ការ​ពារ​ល្អ​បំផុត​របស់​យើងប្រឆាំង​ជំងឺ​ធ្ងន់ធ្ងរ និង​ការស្លាប់​ដោយសារ​វីរុស​បំប្លែង​ខ្លួន​នៃ​វីរុស COVID-19 ដែល​កំពុងរាលដាល​។ ទោះជា​យ៉ាងណាមនុស្ស​ជាច្រើន​ដែលមាន​ហានិភ័យ​ខ្ពស់នៅតែ​មិនត្រូវបាន​ការពារ​៕

អត្ថបទ៖ ប៊ុនថន

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        115
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        153
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        136

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm