ប្រធានាធិបតីទួរគី លោក រ៉េសិប តាយីប អឺដូហ្កាន់ ( Recep Tayyip Erdogan) បានថ្លែងថា នឹងមិនមានសន្តិភាពនៅមជ្ឈិមបូព៌ាទេ ដរាបណាអ៊ីស្រាអែល បន្តកាន់កាប់ប៉ាឡេស្ទីន។

លោកបាននិយាយនៅក្នុងសុន្ទរកថាមួយទៅកាន់ប្រជាជាតិ ដែលចាក់ផ្សាយតាមទូរទស្សន៍ TRT Haberថា៖«ពុំអាចទៅរួចទេក្នុងការធានាសន្តិភាពនៅក្នុងតំបន់ ប្រសិនបើការកាន់កាប់ប៉ាឡេស្ទីនដោយអ៊ីស្រាអែល មិនត្រូវបានបញ្ចប់ទេនោះ ហើយរដ្ឋប៉ាឡេស្ទីននៅក្នុងព្រំដែនឆ្នាំ ១៩៦៧ ត្រូវបានបង្កើតឡើង។ ដរាបណាប៉ាឡេស្ទីន កំពុងរងទុក្ខ គ្មានប្រទេសណាមួយ នៅក្នុងតំបន់នេះ អាចមានអារម្មណ៍សុវត្ថិភាពបាន ទេ»។

យោងតាមមេដឹកនាំទួរគីរូបនេះ ប្រទេសរបស់លោក នៅតែបន្តបញ្ជូនជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កា ហ្សា។ លោក អឺដូហ្កាន់ បានបន្ថែមថា៖«ទោះបីជាមានការរារាំងពីអ៊ីស្រាអែលចំពោះការដឹកជញ្ជូនជំនួយមនុស្សធម៌ ទៅកាន់តំបន់ហ្កាហ្សាក៏ដោយ យើងនៅតែបន្តគាំទ្រ។ នាវាទី១៨ ដែលមានទំនិញមនុស្សធម៌ បានមកដល់តំបន់នេះ។ រថយន្តដឹកទំនិញចំនួន ៤៧គ្រឿង ដែលមានជំនួយ បានទៅដល់ចំណុចត្រួតពិ និត្យRafahហើយ។ យើងត្រូវជួយជាបន្ទាន់ដល់ប្រជាជនហ្កាហ្សាដែលរស់នៅក្នុងជំរំតង់។ការបញ្ជូនជំនួយទៅកាន់តំបន់ហ្កាហ្សាពីប្រទេសរបស់យើង នឹងជួយធ្វើឲ្យស្ថានភាពនៅទីនោះ មានភាពប្រសើរឡើង»៕