ជើងឯក​ទូកក្ដោង​ថ្នាក់​ជាតិ​សម្រេច​ផ្លែផ្កា​ល្អ​ប្រសើរ ក្រោម​ការរៀបចំ​តាម​និយាម​អន្តរជាតិ​

2022/02/16 07:09:47 pm        73

​ទូក​ក្តោង៖ ការប្រកួត​កីឡា​ទូកក្ដោង​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ​២០២១ បាន​បញ្ចប់​ដោយ​ជោគជ័យ បន្ទាប់ពី​សហព័ន្ធ​អនុវត្ត​តាម​និយាម​អន្តរជាតិដើម្បី​ពង្រឹង​សមត្ថភាព ទាំង​មន្ត្រី​បច្ចេកទេស និង​កីឡាករ​-​កីឡាការិនី សម្រាប់​ត្រៀម​ចូលរួម​ព្រឹត្តិការណ៍​អន្ដរជាតិ​នានា ពិសេស​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣ នៅ​កម្ពុជា។​

​លោក សោម សុទ្ធ​រិ​ទ្ធិ​ពង្ស អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ទូកក្ដោង​កម្ពុជាបាន​គូសបញ្ជាក់ថា ព្រឹត្តិការណ៍​ប្រចាំឆ្នាំដែល​ឧបត្ថម្ភ​គាំទ្រដោយ​​ក្រសួង​អប់រំ យុវជន និង​កីឡាលើក​នេះ សហព័ន្ធ​បានរៀបចំ​តាម​លក្ខណៈ​ស្ដង់ដារ​អន្ដរជាតិ ទាំង​លក្ខណៈ​បច្ចេកទេស និង​ការដាក់​ពិន្ទុ ពិសេស​ក្រោយ​ទទួលបាន​បទពិសោធន៍​ក្នុងការ​ប្រកួត​ជើងឯក​អាស៊ាន កាលពី​ចុងឆ្នាំ​២០២១ កន្លងទៅ។​ ​តាមរយៈ​នេះបាន​ជំរុញ​ការប្រកួត​ឲ្យ​ដំណើរការ​យ៉ាង​រលូន​ ស្របតាម​បច្ចេកទេស​ស្ដង់ដារ ហើយ​កីឡាករ​-​កីឡាការិនីក៏មាន​បង្ហាញ​សមត្ថភាព​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ផងដែរ។ ដូច្នេះ​ក្រោយ​ចប់​ការប្រកួតសហព័ន្ធ​រំពឹងថា វិស័យ​កីឡា​ទូកក្ដោង​កម្ពុជានឹង​កាន់តែ​រីកចម្រើន​មួយកម្រិត​បន្ថែមទៀត ដើម្បី​ឆ្ពោះទៅរក​ភាព​ស្មើ​មុខមាត់​លើ​ឆាក​អន្ដរជាតិ និង​ការ​ប្រជែង​មេដាយ​ជូន​ជាតិ​នា​ថ្ងៃ​អនាគត​ផងដែរ។​

​លោក​បន្ដថា ការប្រកួត​នេះចាប់ផ្ដើម​ពីថ្ងៃ​ទី​១១ ដល់​ថ្ងៃទី​១៣ ខែកុម្ភៈនៅ​តំបន់ឆ្នេរ​រាមនា​ខេត្ត​ព្រះសីហនុ ដោយមាន​កីឡាករ ២៣​នាក់មកពី ៣​ក្លិប​ចូលរួមគឺ​ក្លិប​កីឡា​ទូកក្ដោង​ខេត្ត​កែប ក្លិប​កីឡា​ទូកក្ដោង​សុខា និង​ក្លិប​កីឡា​ទូកក្ដោង​តារា​សាគរ ដែល​ប្រកួត​លើ ៤​វិញ្ញាសា។ ជា​លទ្ធផល​បច្ចេកទេស​សម្រាប់​វិញ្ញាសា​ Windsurfing RS:One ​លេខ​១ កីឡាករ ប៉ាល់ សិលា​, លេខ​២ កីឡាករ សែម ប្រុស​ពៅ និង​លេខ​៣ កីឡាករ ហេន សុ​ភី។​ ចំណែក​វិញ្ញាសា​ Windsurfing Techno 293 ​លេខ​១ កីឡាករ កែវ ភា​រុណ​, លេខ​២ កីឡាករ កែវ ភានុ​ន និង​លេខ​៣ កីឡាករ សុខ គុយ​សៀន។ វិញ្ញាសា​ Laser Byte ​លេខ​១ កីឡាករ ស៊ុន ចាន់​ឌឿ​ន​, លេខ​២ កីឡាករ ញ៉ូ​វ ចាន់ និង​លេខ​៣ កីឡាករ ឡុ​ច ដា​រ៉ុង និង​វិញ្ញាសា​ Byte Boat ​លេខ​១ កីឡាករ ស៊ីន សំណាង​, លេខ​២ កីឡាករ មា​ច ឫទ្ធី​វង្ស និង​លេខ​៣ កីឡាករ ស៊ុ ស​រ៉ា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        141
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        152
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm