មន្ត្រីសេតវិមាន៖ លោក Trump នឹងគាំទ្រសេចក្ដីស្នើច្បាប់ដាក់ទណ្ឌកម្មរុស្ស៊ី បើលោកបន្តមានសិទ្ធិអំណាចចុងក្រោយ

2025/11/18 11:22:22 pm        50

មន្ត្រីសេតវិមាន កាលពីថ្ងៃចន្ទ (ទី១៧ ខែវិច្ឆិកា) បានប្រាប់ឲ្យដឹងថា លោកប្រធានាធិបតី Donald Trump មានឆន្ទៈក្នុងការចុះហត្ថលេខាលើច្បាប់ ដែលនឹងដាក់ទណ្ឌកម្មលើរុស្ស៊ី ដរាបណាលោកបន្តមានសិទ្ធិអំណាច ក្នុងការសម្រេចចិត្តចុងក្រោយលើវិធានការបែបនេះ។

គួរដឹងថា លោក Trump បានប្រាប់អ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកាថា លោក «នឹងយល់ស្រប» ដែលគណបក្សសាធារណរដ្ឋកំពុងធ្វើការលើច្បាប់ ដើម្បីដាក់ទណ្ឌកម្មលើប្រទេសដែលធ្វើជំនួញជាមួយរុស្ស៊ី ពាក់ព័ន្ធនឹងការណ៍ដែលទីក្រុងមូស្គូមិនចរចាកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។ ហើយជាមួយគ្នានេះ លោកបានបញ្ជាក់ទៀតថា សមាជិកសភាអាចនឹងទទួលយកការស្នើរបស់លោក ដើម្បីបន្ថែមអ៊ីរ៉ង់ទៅក្នុងវិធានការដាក់ទណ្ឌកម្មនេះ។

សមាជិកព្រឹទ្ធសភា លោក Lindsey Graham និងតំណាងរាស្ត្រអាមេរិក Brian Fitzpatrick ដែលទាំង ២នាក់ ជាសមាជិករបស់គណបក្សសាធារណរដ្ឋ បានគាំទ្រច្បាប់ដាក់ទណ្ឌកម្មលើប្រទេសដែលធ្វើអាជីវកម្មជាមួយរុស្ស៊ី ក្នុងនោះរួមទាំងប្រទេសទិញការនាំចេញថាមពលរបស់ទីក្រុងមូស្គូផងដែរ។

អ្វីដែលសំខាន់នោះ គឺថា ការអត្ថាធិប្បាយរបស់លោក Trump កាលថ្ងៃទី១៦ ខែវិច្ឆិកា អាចបើកផ្លូវឲ្យច្បាប់នេះមានវឌ្ឍនភាពនៅក្នុងសភា។ បណ្ដាមេដឹកនាំនៅក្នុងព្រឹទ្ធសភា និងសភាតំណាងរាស្រ្ដ បានផ្អាកមិនដំណើរការបោះឆ្នោតលើច្បាប់នេះ ខណៈដែលលោក Trump បានពេញចិត្តជាងនូវវិធានការដំឡើងពន្ធលើទំនិញនាំចូលពីឥណ្ឌា ដែលជាអ្នកទិញប្រេងរុស្ស៊ីធំជាងគេទី២ បន្ទាប់ពីប្រទេសចិន។

នៅពេលត្រូវបានសួរថា តើលោក Trump ឥឡូវនេះបានត្រៀមរួចហើយ ដើម្បីគាំទ្រច្បាប់នេះដែរ ឬទេ មន្ត្រីរូបនោះបានឆ្លើយថា «លោកនឹងចុះហត្ថលេខាលើច្បាប់នេះ។ លោកបានផ្តល់សញ្ញាបង្ហាញពីការត្រៀមរួចហើយ»៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        65
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        56
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm