តំណាង CHRC ធ្វើបទបង្ហាញអំពីទង្វើឃោរឃៅរបស់ទាហ៊ានថៃបានបាញ់រះមកលើពលរដ្ឋស្លូតត្រង់កម្ពុជាបណ្តាលឱ្យស្លាប់ និងរបួស និងស្នើឱ្យភាគីថៃគោរពអនុវត្តឱ្យបានពេញលេញសេចក្តីប្រកាសរួម

2025/11/18 11:28:25 pm        630

ហ្សាការតា៖ តាមការចាត់តាំងរបស់ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (CHRC) ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា សមាជិកគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចូលរួមក្នុងកិច្ចសន្ទនាអាស៊ានស្តីពីសិទ្ធិមនុស្សលើកទី៧ និងកម្មវិធីអបអរសាទរសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានខួបលើកទី១៣ ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការរបស់លេខាធិការដ្ឋានអាស៊ាន ទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ កម្មវិធីនេះ មានការចូលរួមពីតំណាងប្រទេសអាស៊ានប្រចាំអាយឆា តំណាងប្រទេសសមាជិកអាស៊ាន គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងអង្គការសង្គមស៊ីវិល។

ឯកឧត្តម ប៉ា ប៉ុណ្ណារ៉ាដា បានគូសបញ្ជាក់ពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់និងការពារសិទ្ធិមនុស្ស បរិស្ថាន ធុរកិច្ច និងសិទ្ធិទទួលបានការអភិវឌ្ឍ តាមរយៈក្របខណ្ឌច្បាប់ គោលនយោបាយ បទដ្ឋាន និងយន្តការផ្សេងៗ។ 

ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានធ្វើបទអន្តរាគមន៍ដោយលើកឡើងនូវព្រឹត្តិការណ៍ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ ដែលទាហ៊ានថៃបានបាញ់រះ មកលើប្រជាជនកម្ពុជាស្លូតត្រង់ នៅលើទឹកដីប្រទេសកម្ពុជា បណ្តាលឱ្យស្លាប់១នាក់ និងរបួស៣នាក់។ 

ឯកឧត្តមបានចាត់ទុកថា នេះជាទង្វើដ៏ព្រៃផ្សៃយង់ឃ្នង ដែលជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ផ្ទុយទៅនឹងច្បាប់អន្តរជាតិ ជាពិសេសសកម្មភាពរបស់យោធាថៃបានរំលោភទៅនឹងសេចក្តីប្រកាសរួមចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ រវាងប្រទេសកម្ពុជានិងប្រទេសថៃ ដោយមានឯកឧត្តម Donald J. Trump ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម Anwar Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ដែលជាប្រធានប្តូរវេនអាស៊ាន ជាសាក្សី។ 

ជាមួយគ្នានេះ ឯកឧត្តមបានស្នើ (១) ឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពបង្កើនភាពតានតឹង និងគោរពអនុវត្តឱ្យបានពេញលេញនូវសេចក្តីប្រកាសរួម (២) ស្នើឱ្យភាគីថៃដោះលែងកងទ័ពកម្ពុជាទាំង១៨នាក់ ជាបន្ទាន់និងឥតលក្ខខណ្ឌ និង (៣) ស្នើឱ្យសហគមន៍ថ្នាក់តំបន់និងអន្តរជាតិ បើកការស៊ើបអង្កេតរួមគ្នាមួយ ដែលឯករាជ្យ មិនលម្អៀង និងមានតម្លាភាព ចំពោះព្រឹត្តិការណ៍នេះ ព្រមទាំងធានាថាជនដែលអនុញ្ញាត ឬបង្កបទល្មើសខុសច្បាប់ ត្រូវទទួលទោស។

កិច្ចសន្ទនាលើកទី៧នេះ មានគោលបំណង ក្នុងការផ្តល់ជាវេទិកាបែបស្ថាបនា សម្រាប់ប្រទេសសមាជិកអាស៊ាន និងភាគីពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ ការអនុវត្តល្អៗ និងចំណេះដឹង ក្នុងការលើកកម្ពស់និងការការពារសិទ្ធិមនុស្សក្នុងតំបន់ ក៏ដូចជាការដោះស្រាយបញ្ហាប្រឈមផងដែរ។

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        235
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        123
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        156

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm