ប្រសាសន៍សំខាន់ៗ​របស់​សម្ដេចតេជោ​ ក្នុង​ឱកាស​សម្ពោធ​ស្ពាន​៧​កន្លែង នៅតំបន់ប្រឈមនឹងទឹកជំនន់ ​ជា​ជំនួយ​របស់​ជប៉ុន

2022/02/16 12:36:58 pm        626

ក្រចេះ៖ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួមជាមួយឯកឧត្តម មិកាមិ ម៉ាសាហ៊ីរុ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពាន៧កន្លែង ស្ថិតនៅក្នុងខេត្តក្រចេះ និងព្រៃវែង ជាជំនួយជប៉ុន មានតម្លៃប្រមាណ ៣៥លានដុល្លារអាមេរិក។

សមិទ្ធផលថ្មីនេះ គឺជាចំណងដៃដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែលកើតចេញពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលនៃប្រទេសជប៉ុន ជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តក្រចេះ ខេត្តព្រៃវែង ព្រមទាំងបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ដើម្បីប្រើប្រាស់ជាប្រយោជន៍ទូទៅ និងយូរអង្វែង។

*ប្រសាសន៍របស់សម្ដេចតេជោ​ដូចខាងក្រោម៖

-​សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានឱ្យដឹងថា ជប៉ុន គឺជាប្រទេសមួយ ក្នុងចំណោយប្រទេសជាច្រើនដែលបានជួយកម្ពុជា ក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងស្តារឡើង​វិញ​ក្រោយពេលកម្ពុជាទទួលបានសុខសន្តិភាពទាំងស្រុង។

-សម្តេចតេជោ បានលើកឡើងថា ស្ពាននីមួយៗប្រសិនបើគ្មានការដឹកលើសទម្ងន់ទេ អាចប្រើប្រាស់​បាន​រាប់សិបឆ្នាំរហូតដល់មួយរយឆ្នាំក៏បាន។

-សម្តេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបចំពោះអ្នករិះគន់សម្តេចថា ជាមនុស្សពូកែ​ស្មូម​ ប៉ុន្តែការ​ស្មូមរបស់​សម្តេចនេះ​ពុំមែន​យកមកធ្វើផ្ទះសម្តេចផ្ទាល់ខ្លួននោះទេ គឺយកមកធ្វើហេដ្ឋារចនា​សម្ព័ន្ធ​សម្រាប់​ប្រទេសជាតិ ​និងប្រជាជនកម្ពុជា​ទាំងមូលតែប៉ុណ្ណោះ។

- សម្តេចតេជោ ហ៊ុន សែន បានអោយដឹងថា ការតភ្ជាប់របស់កម្ពុជាកាន់តែមានការរីកចម្រើន ដែល​ផ្តល់ជម្រើសដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរដោយសេរី និងឆាប់រហ័ស។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា អ្វីដែលកម្ពុជាទទួលបាននាពេលនេះ គឺ​ជា​ការរួមចំណែក​យ៉ាង​ធំធេងរវាងទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុនខណៈទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរមានរយៈ ៦៩ឆ្នាំហើយនោះ។

- សម្តេចតេជោ បានបញ្ជាក់ថា សម្តេចទើបតែដឹងថា អភិបាលខេត្តក្រចេះបច្ចុប្បន្ន គឺឯកឧត្តម វ៉ាថន ជាក្មួយ​ប្រសារ​របស់​សម្តេច ដោយ​សម្តេច បានបញ្ជាក់ថា បើថ្ងៃ​ណា​មួយ​ឯកឧត្តម វ៉ា ថន ​ធ្វើអ្វីខុស សូម​កុំជេរ​រាលដាល​ដល់​សម្តេច​អោយ​សោះ។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជប៉ុនបានយកយន្តហោះផ្ទាល់ខ្លួនមកដឹក​លោកឧត្តម​សេនីយ៍ ហ៊ុន ម៉ាណែត ​អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិ និងជាមេបញ្ជាការកងទ័ព​ជើងគោក ​និងគណៈប្រភូទៅទស្សនកិច្ចផ្នែកយោធានៅប្រទេសជប៉ុន​ ដែល​សម្តេចតេជោ ​ហ៊ុន សែន ​ចាត់​ទុកជា​ទស្សនកិច្ច​ដ៏​មាន​សារសំខាន់ ​និង​បាន​ជួប​ជាមួយ​នាយករដ្ឋមន្ត្រី និង​មន្ត្រីជាន់​ខ្ពស់​សំខាន់ៗ​របស់ប្រទេសជប៉ុន។

-សម្តេចតេជោ ក៏បានប្រកាសថ្លែងអំណរគុណដល់​ប្រទេសជប៉ុន ​ដែល​ប្រកាស​គាំទ្រសម្តេច និង​គណៈប្រតិភូកម្ពុជា ​ទៅទស្សនកិច្ចនៅប្រទេស​មីយ៉ាន់ម៉ា ​ដែល​ជាការលើកទឹកចិត្តមួយសម្រាប់​ការ​បញ្ឈប់ហិង្សានៅទីនោះ។ សម្តេច បញ្ជាក់ថា​ វត្តមាន​សម្តេចនៅទីនោះ​ គ្មានចង់បានអ្វី ក្រៅ​ពី​ចង់​ឃើញមីយ៉ាន់ម៉ា​ និងប្រជាជនមីយ៉ាន់ម៉ា​ រស់នៅក្នុងសុខសន្តិភាពនោះទេ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ការទទួលពានរង្វាន់សន្តិភាព ស៊ុន ហាក់ របស់​សម្តេច​នៅសាធារណរដ្ឋកូរ៉េ ​គឺជាមោទនភាពរបសកម្ពុជា​ទាំងមូល ហើយការវាយតម្លៃ​ដើម្បី​ទទួល​បាន​ពានរង្វាន់សន្តិភាពនេះ ​ គឺធ្វើឡើងដោយ​ហ្មត់ចត់ ​និង​ច្បាស់លាស់ និង​ធ្វើឡើង​ដោយ​ឥស្សរជន​កំពូលៗ ​និងសំខាន់ៗលើពិភពលោក។

- សម្តេចតេជោ ហ៊ុន សែន ប្រកាសសារជាថ្មីថា វត្តមានសម្តេចនៅសាធារណរដ្ឋកូរ៉េ មិនមែនទៅដើម្បីតែទទួលពាននរង្វាន់សន្តិភាពស៊ុនហាក់នោះទេ គឺសម្តេចមានគោលដៅធំ ដើម្បីចូលរួមកិច្ចប្រជុំដ៏សំខាន់មួយ ដើម្បីវឌ្ឍនភាព និងសន្តិភាព នៅឧបទ្វីបកូរ៉េទាំងមូល។

- សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងថា ដំណើរស្វែងរកសន្តិភាព មិនមែនទៅព្រឹក បានផល​ល្ងាចនោះទេ ។ សម្តេចតេជោ ក្នុងនាមមេដឹកនាំកម្ពុជា បានទាយទុកថា បញ្ហានៅ​មីយ៉ាន់ម៉ា​បើសិនបន្តបែបនេះទៀត ប្រហែលពី៥ឆ្នាំ ទៅ១០ឆ្នាំទៀត ​មិនទាន់បានឃើញ ពន្លឺសន្តិភាព​នៅ​មីយ៉ាម៉ាផង។

-សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់​ទាំងអស់​បង្ករ​លក្ខណៈងាយស្រួលដល់បណ្តា​គណបក្សនយោបាយនានា​ដែលបាន​ចុះ​បញ្ជី​នៅក្នុងក្រសួងមហាផ្ទៃ ខណៈដែលពួកគេចុះមូលដ្ឋាន ជួបសំណេះសំណាល​ជា​មួយសមាជិក-សមាជិកា​គណបក្សរបស់គេទាំងនោះ។

- សម្តេចតេជោ ហ៊ុន សែន បានប្រកាស​អំពាវនាវ​ដល់​ប្រជាជនពលរដ្ឋ​បន្តអនុវត្តន៍​វិធាន​ការ​សុខាភិបាល ​និង​វិធានការ ៣កុំ ៣ការពារ ​ដើម្បីទប់ស្កាត់​ការឆ្លងរីករាលដាល​ជំងឺ​កូវីដ-១៩ ជា​ពិសេសមេរោគបំប្លែងខ្លួនថ្មី ​ប្រភេទអូមីក្រុង ​ដែលកំពុងរីករាលដាល ​ព្រម​ទាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ប្រញាប់ប្រញាល់​ទៅ​ទទួលវ៉ាក់សាំង​ទាំង​ដូស​មូលដ្ឋាន និង​ដូស​ជំរុញ​អោយ​បាន​គ្រប់ៗគ្នា។

- សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ​វ៉ាក់សាំងតែមួយមុខ មិន​អាច​ការពារ​លោកអ្នក​មិន​អោយឆ្លងកូវីដ-១៩ នោះឡើយ។ ​បន្ថែមលើការចាក់វ៉ាក់សាំងកូវីដ-១៩ ត្រូវ​បន្ត​អនុវត្តន៍​វិធាន​ការ​សុខាភិបាល​អោយ​បាន​ខ្ជាប់ខ្ជួន​ជាទីបំផុត។

-សម្តេចតេជោ ហ៊ុន សែន ប្រកាស​អំពាវនាវ​កុំ​អោយ​ទុក​ចិត្តលើ​អ្នក​បើកបរ​រថយន្ត​ពេក​ ដោយ​សម្តេចបញ្ជាក់ថា​ សូម្បី​អ្នក​លើក​បាយ ទឹក ជូន​សម្តេច​ក៏​ភ្លាត់​មាន​កូវីដ-១៩​ដែរ ដែល​ទាមទារ​អោយ​យើង​គិតគូរ​អោយ​បាន​ដិត​ដល់បន្ថែមទៀត ​ព្រោះពួក​គេមិន​បាន​នៅ​ជាមួយ​យើង​គ្រប់​ពេល​នោះទេ៕

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        3
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        333
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm