ប្រធានសមាគមគាំទ្រការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍន៍សហគមន៍ ទស្សនកិច្ចកម្ពុជា ខណៈធ្លាប់បំពេញការងារកាលឆ្នាំ១៩៩២

2025/11/19 12:14:20 am        284

ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន អនុញ្ញាតឱ្យ លោក Ryoji TAKAYAMA អតីតសមាជិកនៃកងកម្លាំងស្វ័យការពារជប៉ុន (JSDF) និងជាប្រធានសមាគមគាំទ្រការបោសសម្អាតមីនអន្តរជាតិ និងអភិវឌ្ឍន៍សហគមន៍ (IMCCD) ចូលជួបសម្តែងការគួរសម។

ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាមឱ្យរាជរដ្ឋាភិបាល បានថ្លែងអំណរគុណដល់ លោក TAKAYAMA ដែលធ្លាប់ចូលរួមជាផ្នែកមួយនៃប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ(PKO) និងគាំទ្រការបោសសម្អាតមីន និងការកសាងឡើងវិញក្នុងតំបន់នៅកម្ពុជា។ ឯកឧត្តម ក៏បានវាយតម្លៃខ្ពស់ចំពោះ លោក Ryoji Takayama ដែលធ្លាប់យកដំណាំដាំដុះលើដីចម្ការមីន កែឆ្នៃផលិតជាសុរាខ្មែរ ដោយទទួលបានការសាទរទូទាំងពិភពលោក និងឈ្នះមេដាយមាស និងពានរង្វាន់ជាច្រើនទៀត។ 

សូមបញ្ជាក់ នៅឆ្នាំ ១៩៩២ លោក TAKAYAMA ត្រូវបានបញ្ជូនជាសមាជិកនៃ JSDF PKO ទីមួយមកកាន់ប្រទេសកម្ពុជា។ ក្រោយពីត្រឡប់ទៅប្រទេសជប៉ុនវិញ លោកបានរក្សាបំណងប្រាថ្នាក្នុងចិត្តថា៖ «ថ្ងៃមួយ ខ្ញុំចង់ត្រឡប់មកជួយការកសាងឡើងវិញ»។ បន្ទាប់ពីចូលនិវត្តន៍ពី JSDF នៅអាយុ ៥៥ឆ្នាំ ក្នុងឆ្នាំ ២០០២ លោកបានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយចាប់ផ្តើមការងារកំចាត់មីននៅក្នុងភូមិតាសែន នៅជិតព្រំដែនថៃ ភាគខាងលិចរបស់ប្រទេស ដែលជាតំបន់មួយធ្លាប់ជាសមរភូមិដ៏សាហាវបំផុត ក្នុងដំណាក់កាលចុងក្រោយនៃសង្រ្គាមស៊ីវិល ហើយត្រូវបានរងគ្រោះដោយគ្រាប់មីន។

ក្នុងឆ្នាំ ២០០៨ លោក TAKAYAMA បានកត់សម្គាល់ឃើញថា ដំឡូងមីដែលដាំដុះនៅក្នុងភូមិត្រូវបានជួញដូរក្នុងតម្លៃថោកនៅក្នុងប្រទេសថៃ។ លោកបានគិតថា៖ «សម្រាប់ផលិតផលកសិកម្មដែលអាចប្រមូលផលបានតែក្នុងរដូវខ្លះ មធ្យោបាយតែមួយគត់ក្នុងការបង្កើតប្រាក់ចំណូលពេញមួយឆ្នាំគឺការកែច្នៃ»។ លោកតាកាយ៉ាម៉ា បានបង្កើតក្រុមហ៊ុន «ខ្មែរ Distillery» រួមគ្នាជាមួយអតីតអ្នកបកប្រែឈ្មោះ អ្នកស្រី សុខ មៀង (បច្ចុប្បន្នជាប្រធាន)។ ពួកគេបានបើកដំណើរការ "សូរ៉ាខ្មែរ" ដែលចំរាញ់ពីស្រូវផ្កាម្លិះ ដំឡូងមី ចេក ស្វាយ និងដំណាំផ្សេងៗទៀត ដែលដាំដុះនៅលើដីដែលពោរពេញទៅដោយគ្រាប់មីន រហូតទទួលបានការវាយតម្លៃខ្ពស់ក្នុងការប្រកួតប្រជែងជាសកល៕

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        138
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        104
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកទៅលេងឆ្នេរសមុទ្ររដ្ឋTexas មិនខ្វាយខ្វល់នឹងព្យុះត្រូពិក Bertha ខណៈព្យុះភ្លៀងវាយប្រហារតំបន់ឆ្នេរGalvestonកាលព

2026/07/24 07:58:27 pm
​ស្ប៉ាញប្រកាសគ្រាអាសន្នជាតិចំពោះភ្លើងឆេះព្រៃនៅជិតទីក្រុងMadrid និងនៅខេត្ត Avilaកាល
2026/07/24 07:57:51 pm
​ជនប៉ាឡេស្ទីន ៤នាក់ និងអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលម្នាក់ស្លាប់ អំឡុងការប៉ះទង្គិចគ្នានៅជិតទីក្រុង Nablus
2026/07/24 07:56:35 pm
​អគ្គិភ័យ បានឆាបឆេះឃ្លាំងស្តុកទំនិញរបស់ក្រុមហ៊ុនលក់រាយតាមប្រព័ន្ធនិម្មិតរុស្ស៊ី Wildberries នៅជិតទីក្រុង St.Petersburg
2026/07/24 07:56:01 pm
​លោកកអធិការបតីFriedrich Merzនឹងតែងតាំងអគ្គសេនាធិការស្រីលើកដំបូងរបស់អាល្លឺម៉ង់
2026/07/24 07:55:28 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm