Liverpool និង Inter Milan ត្រៀម​រួចរាល់​ជួប​គ្នា ខណៈ​ Bayern Munich ប្រកួត​ជាមួយ ​Salzburg

2022/02/16 07:41:19 pm        889

បាល់ទាត់៖ ការប្រកួត​បាល់ទាត់​ជើងឯក​ក្លិប​កំពូល​អឺរ៉ុប (UEFA Champion League) វគ្គ ​១៦​ក្រុម​ចុងក្រោយ​ជើង​ទី​១ មាន​ពីរ​ប្រកួត​ទៀត​ក្នុងនោះ​ក្លិប​អង់គ្លេស Liverpool ទទួល​ក្លិប​មកពី​អ៊ីតាលី Inter Milan នៅ​ទឹកដី Anfield ខណៈ Bayern Munich របស់​អាល្លឺម៉ង់ត្រូវធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​អូទ្រីសជួប​ជាមួយ Salzburg​។​

​យប់​នេះ​ប្រធាន​ក្រុម Liverpool កីឡាករ Jorden Henderson អាច​ត្រឡប់​មកលេង​បាន បន្ទាប់ពី​មាន​បញ្ហា​ជង្គង់​ក្នុងការ​ប្រកួត​ជាមួយ Burnley កាលពី​ថ្ងៃទី​អាទិត្យ​។ កីឡាករ​ទើប​ចុះហត្ថលេខា​កាលពី​ខែមករា Luis Diaz​ ក៏​ជា​កម្លាំង​ថ្មី​សម្រាប់​ហង្ស​ក្រហម Liverpool ​ផង​ដែរ​។​ ​គ្រូបង្វឹក​លោក Jurgen Klopp បញ្ជាក់ថា​ ក្រៅពី​របួស​កីឡាករ​ម្នាក់ ក្លិប​គ្មាន​បញ្ហា​របួស​បន្ថែម​នោះទេ​។ ទាក់ទង​នឹង​កីឡាករ Sadio Mane និង Mohamad Salah លោក​បញ្ជាក់ថា​ ពូកគេ​ជាសះស្បើយ​អស់ហើយគ្មានអ្វី​បារម្ភ​នោះទេ​។​ ​ចំនែក Inter Milan ថ្ងៃនេះ​នឹង​អវត្តមាន​កីឡាករ​សំខាន់ៗ​មួយចំនួន​ដូចជា Joaquin Correa និង ​Robin Gosens ដោយសារ​របួស​ភ្លៅ ខណៈដែល​កីឡាករ Nicolo Barella ត្រូវ​បញ្ឈរជើង បន្ទាប់ពី​ត្រូវ​ពិន័យ​កាត​ក្រហម​ពេល​លេង​ក្នុង​វគ្គ​ចែក​ពូ​ល​ជាមួយនឹង Real Madrid​។ បន្ថែម​ពីនេះ​កីឡាករ Aleksandar Kolarov មិនអាច​លេង​បានទេ បន្ទាប់ពី​ដកចេញ​ពី​បញ្ជី​កីឡាករដោយ​ដាក់​កីឡាករ Gosens និង Felipe Caicedo ចូល​។ កីឡាករ Stefano Sensi ជា​កីឡាករ​មួយរូប​ទៀត​ដែល​ដកចេញ ក្រោយ​កីឡាករ​រូបនេះ​ផ្ទេរ​ទៅកាន់​ក្លិប Sampdoria ក្នុង​រូបភាព​ខ្ចី​ជើង​ខែ​មុន​។ ចំនែក​អតីត​ខ្សែប្រយុទ្ធ Man City Edin Dzeko ដែល​ស៊ុត ៣​ប្រកួត​ចុងក្រោយ​ជាមួយ Liverpool នឹង​ដឹកនាំ​ក្នុង​តំណែង​ប្រយុទ្ធ​ជាមួយ Lautaro Martinez ខណៈ Alexis Sanchez អាចជា​ជម្រើស​បម្រុង​។​

​ពីរ​ប្រកួត​ចុងក្រោយក្នុង​ក្របខណ្ឌ Uefa Champion League ឆ្នាំ​២០០៨ Liverpool ឈ្នះ​ទាំងពីរ​ប្រកួត ២​ទល់នឹង​០ និង ១​ទល់នឹង​០​។​ ​ដំណាលគ្នា​នេះដែរ ក្លិប​ខ្លាំង​អាល្លឺម៉ង់ក៏បាន​ត្រៀមខ្លួន​រួចរាល់​ដែរ​ហើយ​ជួប​ជាមួយ​ក្លិប​អូទ្រីស Salzburg នៅ​ពហុ​កីឡដ្ឋាន Red Bull Arena។ យប់​នេះអ្នកចាំទី Manuel Neuer កីឡាករ Leon Goretzka និង​កីឡាករ​កាណាដា Alphonso Davies អវត្តមាន​ដោយសារ​របួស ខណៈដែល​កីឡាករ Jamal Musiala ធ្វើ​ច​ត្តា​ឡី​ស័ក​។ តែ​កីឡាករ​សំខាន់​មួយចំនួនទៀត​គ្មាន​បញ្ហា​នោះទេ​។ ដោយឡែកក្លិប ​Salzburg ក៏​ប្រឈម​បញ្ហា​កីឡាករ​រងរបួស​ដែរ​ដូចជា​កីឡាករ​ Bernardo, Zlatko Junuzovic, Sekou Koita, Junior Adamu, Nicolas Seiwald និង Benjamin Sesko​។ ៤​ប្រកួត​ចុងក្រោយពី​ឆ្នាំ​២០០៩ ដល់​២០២០ ក្រុម​ទាំងពីរ​ជួបគ្នា​បួន​ដង Bayern Munich ឈ្នះ​ពីរដង និង​ស្មើ​មួយ​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        131
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        142
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm